រថយន្តម៉ូដែលថ្មី Range Rover Velar ស៊េរីឆ្នាំ ២០១៨ ហក់ចូលទីផ្សារកម្ពុជាមុនគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ - Sport

រថយន្តម៉ូដែលថ្មី Range Rover Velar ស៊េរីឆ្នាំ ២០១៨ ហក់ចូលទីផ្សារកម្ពុជាមុនគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍

(ថ្ងៃទី 27 សីហា 2017 07:45:AM) | កូឡាប

ក- ក+ | Print

  • Index5 w2
  • Index8 de
  • Index11 sw
  • Index6 w21
  • Index2 de3
  • Index1 ds
  • Index4 fsd
  • 21083335_1648285581850980_53116722597380576_o rew
  • 21055035_1648285641850974_8208065248732480215_o rewr

 រថយន្តម៉ូដែលថ្មីស្រឡាង Range Rover Velar ស៊េរីឆ្នាំ ២០១៨ មុនដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញវត្តមានលើទីផ្សាររថយន្តប្រទេសកម្ពុជា។ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា ធ្វើការសម្ពោធជាផ្លូវការ ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៧ នាសណ្ឋាគារសុខាភ្នំពេញ ​ដោយមានការចូលរួមពីសំណាក់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក William Longhurst ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Alistair Scott នាយកផ្នែកលក់នៃក្រុមហ៊ុន JLR Asia Pacific និងលោកងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia ។

លោកងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia បានលើកឡើងថា ក្រុមហ៊ុនអ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូលនិងលក់រថយន្ត  Range Rover Velar។ ទិញរថយន្តពីក្រុមហ៊ុនផ្លូវការអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា ចំណុចពិសេសរបស់រថយន្តស្របទៅតាមលក្ខណៈទីផ្សារប្រទេសកម្ពុជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធកម្តៅម៉ាស៊ីន គ្មានបញ្ហាជាមួយប្រព័ន្ធចាប់ភាគល្អិតដែលចេញពីប្រេងម៉ាស៊ូត Diesel Particulate Filter (DPF), មិនមានបញ្ហា AD-BLUE (Additive)  ការធានារយៈពេល៣ឆ្នាំ ឬ  100.000គីឡូម៉ែត្រ ពី Land Rover គម្រោងសេវាកម្មរយៈពេល៥ឆ្នាំឬ 65.000គីឡូម៉ែត្រ ប្រព័ន្ធត្រួតពិនិត្យយានយន្តដែលប្រើបច្ចេកវិទ្យាចុងក្រោយពី  Jaguar Land Rover  ‘eVHC’ មានតែមួយនៅកម្ពុជា អ្នកបច្ចេកទេសជំនាញដែលទទួលបានការហ្វឹកហាត់និងទទួលស្គាល់យ៉ាងត្រឹមត្រូវពីរោងចក្រ Jaguar Land Rover  តម្លៃចាប់ពី  $171.500$  (តម្លៃក្រោយគិតពន្ធនិងរួមបញ្ចូលពន្ធអាករ)

លោក Alistair Scott នាយកផ្នែកលក់នៃក្រុមហ៊ុន JLR Asia Pacific បានថ្លែងថា រថយន្ត Range Rover Velar គឺជាប្រភេទរថយន្តថ្មីមួយនៃគ្រួសារ   Range Rover ដែលចូលមកបំពេញចន្លោះនៃត្រកូល Range Rover Evoqueនិងត្រកូលRange Rover Sport ដែលជាប្រភេទរថយន្ត SUV ប្រណីតបានបង្កើតឡើងចាប់ពីតាំងឆ្នាំ១៩៧០ ដែលជាកាលបរិច្ឆេទនៃការបង្ហាញខ្លួនជាលើកដំបូងរបស់រថយន្តRange Rover។ ជាងកន្លះសតវត្សរ៍ក្រោយមកគំនិតនាំការច្នៃប្រឌិតបានជំរុញឲ្យមានការកកើតឡើងនៃសមាជិកទី៤ នៃគ្រួសារ Range Roverនេះ។
“Velar គឺជារថយន្តដែលមានការច្នៃប្រឌិតយ៉ាងលេចធ្លោ បើប្រៀបធៀបជាមួយប្រភេទរថយន្តស្ថិតក្នុងកម្រិតដូចគ្នា , រំលេចដោយគុណភាពដ៏ល្អឥតខ្ចោះ ជាមួយអានុភាពនៃកម្លាំងម៉ាស៊ីន និងរូបរាងដ៏ទាក់ទាញ ”។ នេះជាការបញ្ជាក់របស់ លោក Garry McGovern, ប្រធានផ្នែករចនាបទនៃក្រុមហ៊ុនLand Rover ។

ដើម្បីបន្តនូវប្រវត្តិសាស្រ្តនៃការច្នៃប្រឌិតរបស់Land Rover  រថយន្ត Velar បានរួមផ្សំដោយបច្ចេកវិទ្យាដ៏ទំនើប ការរចនាដ៏ទាក់ទាញនិងទាន់សម័យ និងការផលិតឡើងដោយយកចិត្តទុកដាក់បំផុត។

ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការនៃប្រភេទរថយន្តប្រណិតទី៤ របស់ក្រុមហ៊ុន Jaguar Land Rover គឺរថយន្ត Range Rover Velar  លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានរំលិចដែរថា នៅក្នុងទំហំទឹកប្រាក់ប្រមាណ ៨០០ លានដុល្លារអាមេរិកនេះ កម្ពុជាបាននាំចេញនូវផលិតផលប្រភេទកសិកម្ម និងវាយនភណ្ឌទៅកាន់ចក្រភពអង់គ្លេស នូវទឹកប្រាក់ប្រមាណ ៧៦៧ លានដុល្លារ និងបាននាំចូលមកវិញនូវផលិតផលអេឡិកត្រូនិក និងមុខទំនិញផ្សេងទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារ។

លើសពីនោះទៀត លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វត្តមានរបស់ប្រភេទរថយន្តប្រណិតថ្មីនេះក្នុងព្រះរាជាណាចក្រកម្ពុជា ជាសក្ខីភាពនៃការអភិវឌ្ឍន៍របស់កម្ពុជា និងការជឿទុកចិត្តពេញទំហឹងរបស់វិនិយោគិន និងពាណិជ្ជករ នៅលើស្ថេរភាពសេដ្ឋកិច្ច-សង្គម របស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត ការនាំចូលនូវរថយន្តថ្មីមួយនេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពសេដ្ឋកិច្ច និងជីវភាពដ៏ប្រសើរ របស់ប្រជាជនកម្ពុជា ដែលទទួលបានក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ច គិតជាមធ្យម ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២ ទសវត្សចុងក្រោយ៕