កីឡា​ពីង​ប៉ុង ឬ​កីឡាវាយកូនឃ្លីលើតុ​ - Sport

កីឡា​ពីង​ប៉ុង ឬ​កីឡាវាយកូនឃ្លីលើតុ​

(ថ្ងៃទី 27 កក្កដា 2012 02:11:PM) | CEN

ក- ក+ | Print

  • Pinpong

៙ ការចាប់ផ្ដើម​ការប្រកួត​
​នៅក្នុង​ការប្រកួត​លំដាប់​ខ្ពស់ នរណា​វ៉ៃ​សេវា​មុន​ គឺ​សំរេច​ដោយ​ការបោះ​កាក់ ។ បើ​ក្នុង​ការប្រកួត​កម្រិត​ទាប ជាធម្មតា​កីឡាករ​ម្នាក់​លាក់​គ្រាប់​ពីង​ប៉ុង​ក្នុង​ដៃ (​ជារឿយៗ​លាក់​ដៃ​ក្រោម​តុ​) ហើយ​ឲ្យ​កីឡាករ​ម្នាក់ទៀត​ទាយ​ថា​លាក់​ដៃ​ខាង​ណា ។

អ្នក​ដែល​ទាយ​ត្រូវ គឺ​ត្រូវបាន​វាយ​សេវា​មុន ឬ អាច​ជ្រើសរើស​ប្រើ​តុ​ខាង​ណា ។ វិធី​មួយទៀត គឺ វ៉ៃ​សាក​សេវា ៤​ដង នរណា​ឈ្នះ​ច្រើនជាង គឺជា​អ្នក​វាយ​សេវា​មុន ។ ក្នុង​ការគិត​ពិន្ទុ បើ​នរណា​ឈ្នះ​បាន​១​ពិន្ទុ មាន​ករណី​មួយទៀត ដើម្បី​សម្រេច​ថា​នរណា​វ៉ៃ​សេវា​មុន​នោះ ធ្វើឡើង​តាមរយៈ​ដាក់​រ៉ាកែត​នៅ​លើ​តុ​ហើយ​កីឡាករ​ម្នាក់ៗ​យក​គ្រប់​ពីង​ប៉ុង ​ចោល​ទៅ​រក​រ៉ាកែត​របស់​គូប្រកួត បើ​នរណា​ចោល​ត្រូវ​ហើយ​គូ​ប្រកួត ចោល​សង​មកវិញ​មក​ត្រូវ​នោះ អ្នក​ដែល​ចោល​ត្រូវ ជា​អ្នក​វ៉ៃ​សេវា​មុន ។​

៙ ​សេវា​(SERVICE)
​នៅពេល​លេង កីឡាករ​ដែល​ផ្ដើម​វាយ​បាល់​នឹង​បាន​១​ពិន្ទុ ប្រសិនបើ​កីឡាករ​ម្ខាង​ទៀត​វាយ​មិន​ចូល​ទី​របស់​ខ្លួន ។ កីឡាករ​ត្រូវឈរនៅ​ខាងចុងតុ ដោយ​ដៃ​ម្ខាង​កាន់​គ្រាប់​ពីង​ប៉ុង (​ឲ្យ​ខ្ពស់​ជាង​កំពស់​តុ​) ហើយ​រ៉ាកែត​នៅ​ដៃ​ម្ខាង​ទៀត​បន្ទាប់​មក​កីឡាករ​បោះ​គ្រាប់​បាល់​ឡើងលើ យ៉ាងតិច ១៦​សង់ទីម៉ែត្រ ។ នៅក្នុង​ការប្រកួត​ធម្មតា កីឡាករ​ជាច្រើន មិន​បោះ​បាល់​ឡើងលើ​ទេ តែ​ទោះ​យ៉ាងណា​ក៏ដោយ ការ​ធ្វើ​ដូចនេះ ខុស​លក្ខណៈ​បច្ចេកទេស​ហើយ​អាច​មិន​យុត្តិធម៌​សំរាប់​កីឡាករ​ដែល​ផ្ដើម​សេវា ។ បាល់​ត្រូវតែ​នៅលើ​កំពស់​តុ​គ្រប់ពេល ។ អ្នក​វាយ​សេវា មិន​អាច​ប្រើ​ខ្លួន ឬខោអាវ​បាំង​មិនឲ្យ​ឃើញគ្រាប់​បាល់ទេ ធ្វើ​យ៉ាងណា​ដើម្បី​អាចឲ្យ គូប្រកួត​ឃើញ​គ្រាប់​បាល់​ច្បាស់​គ្រប់ពេល ។​

​កីឡាករ កីឡា​ការិនី ត្រូវតែ​វាយ​បាល់​ពី​ខាងក្រោយ​គំនូស​កំណត់ ហើយ​អាច​លោត​ ឬហក់​បាន​ត្រឹម​ពាក់កណ្ដាល​នៃ​តុ​របស់​ខ្លួន​បន្ទាប់មក​អាច​លោត​មិន​លើស​ ម្ដង​ទៅខាង​គូប្រកួត ។ ប្រសិនបើ​បាល់​វាយ​ត្រូវ​សំណាញ់​តែ​អត់​ឆ្លង គឺ​គូប្រជែង​បានទទួល ១​ពិន្ទុ ទោះយ៉ាងណា​ក៏ដោយ​បើ​បាល់​ត្រូវ​សំណាញ់​ហើយ​ឆ្លង​ចូល​ទី​គូប្រកួត គឺត្រូវ​វ៉ៃ​សេវា​ជាថ្មី ។ ប្រសិនបើសេវា​ឆ្លង​ល្អ បន្ទាប់​មក​គូប្រកួត​ត្រូវតែ​វាយបក​មកវិញ​ឲ្យចូល​ទី​គូប្រជែង តែ​អនុញ្ញាតឲ្យ​គ្រាប់​បាល់ឡ​ង​តែមួយតង់​ប៉ុណ្ណោះ មិន​អាច​លោត​ពីរតង់​ទេ ។ ការ​វាយ​សេវា ៥​ដង ក្រោយ​ចប់ ៥​ដង ត្រូវប្រគល់​សេវា​ទៅឲ្យ​គូប្រកួ​តម្ដង ។​

៙ ពិន្ទុ​
​ពិន្ទុ​ត្រូវ​ផ្ដល់​ទៅឲ្យ​គូប្រកួត ករណី​មាន​កំហុស​ជាច្រើន​ដូចជា :
- បណ្ដោយ​ឲ្យ​បាល់លោត​ពីរតង់​នៅក្នុង​ទី​ខ្លួនឯង​
- វាយ​បាល់ ២​ ដង
- វាយ​បាល់​អត់ឆ្លង​សំណាញ់​
- ច្រត់​ដៃ​ដែល​ទំនេរ​នៅលើ​ផ្ទៃ​តុ ឬ ក៏​ទាញ​ផ្ទៃ​តុ​
- វ៉ៃ​សេវា​មិន​ចូល​ទី​ប្រកួត​
- វ៉ៃ​សេវា​ខុល​គោលការណ៍​ប្រកួត​
- រ៉ាកែត ប៉ះ​សំណាញ់​
- វាយ​បាល់​តប​ពី​គូប្រកួត​ដោយ​បាល់​មិន​លោត​ក្នុង​ទី​របស់​ខ្លួន​

​៙ ការប្ដូរ​សេវា​
​ការប្ដូរ​សេវា ធ្វើឡើង​ជា​រៀងរាល់ ២​ ពិន្ទុ​ម្ដង​ រហូតដល់​កីឡាករ​ឡើងដល់​១១​ពិន្ទុ ដោយ​យ៉ាងហោចណាស់​នាំមុខ ២​ពិន្ទុ ឬ​រហូត​ដល់​កីឡាករ​ទាំងពីរ​មាន​ពិន្ទុ ១០​រៀងខ្លួន ។ ប្រសិនបើ​អ្នកលេង​ទាំងពីរ​មាន​ពិន្ទុ ១០​ស្មើគ្នា បន្ទាប់មក​ត្រូវ​ប្ដូរ​សេវា​ក្រោយពី​បាន​មួយ​ពិន្ទុ​ម្នាក់ៗ​រហូត​ដល់​កីឡាក ​រ ណា​ឈ្នះ​ដោយ​នាំមុខ ២​ពិន្ទុ (​បើ​ស្មើគ្នា ១០​ពិន្ទុ ត្រូវ​សិត ១២​ពិន្ទុ​) ។​

​បើ​ប្រកួត​ពីរ​នាក់ ទល់​២​នាក់​វិញ រាល់ ​២​ ពិន្ទុ​ត្រូវ​ប្ដូរ​សេវា​ម្ដង ប៉ុន្តែ​ត្រូវ​ឆ្លាស់​វេន​កីឡាករ​ក្នុង​ក្រុម​ជាមួយគ្នា (​ឧទាហរណ៍ ម្ដង​"​ក​"​វ៉ៃ​សេវា​ម្ដងទៀត​"​ខ​"​ជា​អ្នក​វ៉ៃ​ម្ដង​) ។ នៅពេល​ចប់​រៀងរាល់ ២​ពិន្ទុ​ម្ដង​កីឡាករ​ដែល​ទទួល​សេវា ជា​អ្នក​ផ្ដើម​សេវា​ម្ដង ហើយ​គូប្រកួត​ដែល​ផ្ដើម​សេវា ដូរ​មក​អ្នក​ទទួល​សេវា​វិញ ។​

​បើ​តាម​ប្រព័ន្ធ​ប្រកួត​ដែល​កំណត់​ពិន្ទុ ២១ សិត​នោះ​ សេវា​ត្រូវ​ដូរ​រៀងរាល់ ៥​គ្រាប់​ម្ដង ប្រសិនបើ​អ្នកលេង​បាន ២០​ពិន្ទុ សេវា​ត្រូវ​ប្ដូរ​រៀងរាល់​១​គ្រាប់​ម្ដង រហូត​ដល់​កីឡាករ​ម្ខាង​នាំមុខ ២​ពិន្ទុ (​សិត ២២​ពិន្ទុ​) ។​

៙​ ស៊េរី​នៃ​ការប្រកួត​
​ក្រោយ​ចប់​មួយ​ប្រកួតៗ អ្នកលេង​ត្រូវ​ដូរ​ទី (​តុ​) គ្នា​ហើយ​ក្នុង​ការប្រកួត​សិតទី​៥ ឬ​ទី​៧ អ្នកលេង​ត្រូវ​ដូរ​កន្លែង​ពេល​កីឡា​ករទី​១ បាន​៥​ពិន្ទុ ។ នៅក្នុង​ការប្រកួត​បែប​លក្ខណៈ​ប្រកួតប្រជែង ការប្រកួត​តាម​លក្ខណៈ​បច្ចេកទេស​ត្រូវ​លេង​ពី ៥​ទៅ ៧ ប្រកួត ។​

៙​ ការ​ប្រកួត​ជា​គូ​
​ក្រៅពី​ការប្រកួត​មួយ​ទល់នឹង​មួយ ក៏​មាន​ការប្រកួត​ពីរ​ទល់នឹង​ពីរ​ផង​ដែរ ។ នៅ​ក្នុង​ការ​ប្រកួត​ជា​គូ​នេះ​គេ​អនុវត្ត​តាម​ច្បាប់​ដូចគ្នា​នឹង​ ការប្រកួត​ម្នាក់​ទល់​ម្នាក់​ដែរ តែ​ខុស​ត្រង់​

- តុ​ត្រូវ​គូស​គំនូស​ខ័ណ្ឌ​ជា​ពីរ (៤​ប្រអប់​) ។ ការ​គូសបន្ទាត់​នេះ​មាន​បំណង​សម្រួល​ដល់​ច្បាប់​សេវា​សំរាប់​ការប្រកួត​ លក្ខណៈ​ជា​គូ ដែល​សេវា​នោះ ត្រូវតែ​វ៉ៃ​ចេញពី​ប្រអប់​នៅ​ខាងស្ដាំ​ដៃ ហើយ​គ្រាប់​ពីង​ប៉ុង​ដំបូង​ត្រូវ​អនុញ្ញាតឲ្យ​លោត​តែមួយតង់​នៅ​ប្រអប់ខាង​ ស្ដាំ​នៃ​តុ​អ្នក​វ៉ៃ​សេវា​ហើយ​ត្រូវតែ​លោត​ទៅ​ប្រអប់​ខាងស្ដាំ​របស់​ គូប្រកួត (​មានន័យ​ថា​នៅ​ខាងឆ្វេង​ដៃ​របស់​គូ​ប្រកួត​) ។​
- សេវា​ផ្លាស់ប្ដូរ​ម្ដងម្នាក់ ដោយ​ដូរ​ម្នាក់​១​គ្រាប់ (​ឧទាហរណ៍​ម្ដង​ខាង A វ៉ៃ​សេវា បន្ទាប់​មក​ខាង B វ៉ៃ​សេវា ហើយ​កីឡាករ​ខាង A ម្នាក់​ទៀត​ផ្ដើម​សេវា ក្រោយមក​អ្នកលេង​ម្នាក់​ទៀត​ខាង B វ៉ៃ​សេវា​ម្ដង​) ។​
- នៅ​ពេល​ការប្រកួត​ឈាន​ដល់​សិត​បញ្ចប់ ត្រូវ​ដូរ​ទី ហើយ​ក្រុម​ដែល​ទទួល​សេវា​ត្រូវតែដូរអ្នកទទួលសេវា ម្ដង​ពេល​ក្រុម​នីមួយៗ​ទទួលបាន ៥​ពិន្ទុ ។​

​ការប្រកួត​មួយ​ទល់​មួយ និង​ជា​គូ មាន​នៅក្នុង​ការប្រកួត​លក្ខណៈ​អន្តរជាតិ ដែល​រួមមានគឺ អូឡាំពិក​ហ្គេម ចាប់តាំងពី​ឆាំ្ន ១៩៨៨ មក និង Commonwealth Games ចាប់តាំងពី​ឆ្នាំ ២០០២ ។​

៙​ ការប្រកួតប្រជែង​
​កីឡា​វាយ​កូន​បាល់​លើ​តុ​បែប​លក្ខណៈ​ប្រកួតប្រជែង គឺ​ពេញនិយម​នៅ​អាស៊ី និង អឺរ៉ុប ហើយ​បាន​ទទួល​ការចាប់អារម្មណ៍​នៅក្នុង​សហរដ្ឋអាមេរិក ។ ការប្រកួត​លក្ខណៈ​អន្តរជាតិ​ដ៏​សំខាន់​បំផុត គឺ World Cup,World Championship, អូឡាំពិក (the olympies) និង ITTF Pro Tour ព្រមទាំង​ការប្រកួត​នៅ​ទ្វីបអឺរ៉ុប ដូចជា European Championship Euro Top-12,Asian Championship និង Asean Games ។​

​ចិន​បន្ត​គ្របដណ្ដប់​លើ​តំណែង​ជើងឯក​ពិភពលោក​ភាគច្រើន ខណៈ​មាន​ក្រុម​ខ្លាំងៗ​ដទៃ​ទៀត​មកពី អាស៊ី​បូព៌ា និង​អឺរ៉ុប ដែល​រួមមាន បារាំង, អាល្លឺម៉ង់, អតីត​យូ​ក​ហ្គា​ស្ថារី, ហុងកុង, ជប៉ុន, កូរ៉េខាងត្បូង, សិង្ហ​បុរី, ស៊ុយ​អ៊ែត និង​តៃវ៉ាន់ ។​

​ក្រៅពីនេះ​ក៏​មាន​ការប្រកួត​អាជីព​ថ្នាក់​ក្លឹប​ផងដែរ ។ មាន​លើក​លំដាប់​ខ្ពស់​នីមួយៗ​តាម​ប្រទេស​ដូចជា Super league របស់​ចិន អាល្លឺម៉ង់, បារាំង, ប៊ែល​ហ្សិ​ក និង អូទ្រីស ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​ការប្រកួត​ក្រុម​អន្តរជាតិ​ផង​ដែរ​ដូចជា European Champions league ( ឬ European Club Cup) ដែល​ពានរង្វាន់​នេះ​មាន​ក្រុម​កំពូលៗ​មក​ពី​អឺរ៉ុប​ចូលរួម​ប្រកួតប្រជែង ៕​