គួ​ន សុវណ្ណ ជួប​ជាមួយ​ម៉ន វ៉ាន់​នី​ - Sport

គួ​ន សុវណ្ណ ជួប​ជាមួយ​ម៉ន វ៉ាន់​នី​

(ថ្ងៃទី 13 មិថុនា 2015 04:18:AM) | រស្មី

ក- ក+ | Print

  • Koun-sovan-moan-vanny
  • Soal-pisedh-ieng-chan-leak

    ​ភ្នំពេញ​:​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​គួ​ន សុវណ្ណ​ក្លឹប​សុភា​នូ​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ម៉ន វ៉ាន់​នី​ក្លឹប​កា​រិ​យា​ល័យ​ទី ៥​កងទ័ពជើងគោក​លើស​ង្វៀន SEA-TV នៅវេលា​រសៀល​ថ្ងៃទី​១៣​មិថុនា ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​អាច​មិនសូវមាន​គេ​ចាប់អារម្មណ៍​ច្រើន​នោះទេ​តែ​តាមពិតទៅ​ពួកគេ​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​ល្អ​និង​មានបទពិសោធន៍​ល្អ​ក្នុងការ​វ៉ៃ ។​ជីវិត​លើស​ង្វៀន​របស់​សុវណ្ណ​ចាស់វស្សា​ជាង​វ៉ាន់​នី តែ​កលល្បិច​របស់​ពួកគេ​ហាក់ដូចជា​មិន​លើសខ្វះ​គ្នា​ឡើយ គ្រាន់តែ​សុវណ្ណ​ឆាប់​ទន់​កម្លាំង​ជាង​វ៉ាន់​ប៉ុណ្ណោះ​តែបើ​គេ​ហ្វឹកហាត់​ត្រៀមខ្លួន​បានល្អ​នោះគេ​ជឿថា​វ៉ាន់​នី​មិនមែនជា​ដៃគូ​របស់គេ​ឡើយ ។​

​    ​សម្រាប់​គូ​នេះ​នឹងធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​មិន​ខាន ។ នរណា​ឈ្នះ​នរណា​ចាញ់​នោះ​មិនទាន់​អាច​និយាយ​មុន​បាន​នោះទេ ។​

​    ​សល់ ពិសិដ្ឋ​ក្លឹប​កុសល​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អៀង ច័ន្ទ​ល័​ក្ខ​នៃ​ក្លឹប​កងទ័ពជើងគោក ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៣,៥០​គីឡូក្រាម ។​

​    ​ពិសិដ្ឋ​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​មិន​អន់​នោះទេ ។ ជាមួយនឹង​ចិត្តធំ និង ភាព​អំណត់​ខ្លាំង​នោះ​ទោះបី​ជួប​គូ​ប្រកួត​ដែល​ខ្លាំង​ជាង​ក៏​គេ​ទ្រាំទ្រ​រហូត​ចប់​ទឹក​ទី ៥ ដែរ​ដោយ​មិន​ចុះ​ញ៉ម​ចំពោះ​គូប្រកួត​នោះទេ ។​លើកលែងតែ​ត្រូវ​គូ​ប្រកួត​វាយ​ឲ្យ​របួស​ហើយ​ត្រូវ​ពេទ្យ​បញ្ឈ​ប​ប៉ុណ្ណោះ ។​

​    ​ចំពោះ​ច័ន្ទ​ល័​ក្ខ​មិន​សូប​មាន​នរណា​ស្គាល់​នោះទេ​តែម​ន្ត្រី​ខាង​ផ្គូរ​ផ្គង​និយាយថា​គេ​មាន​សមត្ថភាព​ល្មម​ម​ប្រកួត​គ្នា​បាន​ល្អមើល​ជាមួយ​ពិសិដ្ឋ​មិន​មែ​ប៉ុណ្ណោះ​គេ​អាច​នឹងធ្វើ​ឲ្យ​ពិសិដ្ឋ​លំបាក​ផង​ក៏​មិនដឹង ។ រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ឈ្នះ ?

​    ​អ្នក​ប្រដាល់​ចិត្តខ្លាំង​ឆន ចាន់នី​ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រ​ដាល់​សំណាង ឌី​ណា​ក្លឹប​ដួង​សែន​សុខ ។​

​    ​ចាន់នី​នរណា​ក៏​ដឹងថា​គេ​ជា​អ្នកខ្លាំង​ដែល​មិន​ត្រឹម​តែមាន​កលល្បិច​វ៉ៃ​ល្អ​ប៉ុណ្ណោះ​ទេ​តែ​គេ​មាន​ចិត្តធំ និង ភាព​អំ​ណ​ត់​ខ្ពស់​ណាស់ ។ នៅក្នុង​ការប្រកួត​គេ​ហ៊ាន​ប្ដូរ​កណ្ដាប់ដៃ និង កែង​ដោយ​គ្មាន​ញញើត​ឡើយ ឯ ល្បឿន​នៃ​ការ​វាយ​ចេញក៏​លឿន​ដែរ ។​

​    ​សំណាង ឌី​ណា​មិនសូវមាន​នរណា​ស្គាល់​នោះទេ​តែម​ន្ត្រី​ខាង​ផ្គូរ​ផ្គង​និយាយថា​គេ​មាន​សមត្ថភាព​អាច​តស៊ូ​ជា​មួយ​គ្នា​បាន​មិនតែប៉ុណ្ណោះ​ឌី​ណា​អាច​នឹង​បង្ក្រាប​ចាន់នី​បាន​ទៀតផង ។​ចាំមើល​នរណា​ឈ្នះ ?

​    ​ប៊ី ចាន់​រ៉ុង​ក្លឹប​ព្រះខ័ន​រាជ​ប្រកួត​ជាមួយ​សាំង សីហា​ក្លឹប​កងពលតូច​លេខ​៧០ និង ជា លី​ម៉េង​ក្លឹប​អមតៈ​គុន​ខ្មែរ ប្រកួត​ជាមួយ​ពេជ្រ ប៊ុន​ឆេន​ក្លឹប​កងយោធពល​ខេមរភូមិន្ទ ។​
​    ​    ​
​    ​