ផាន់ សារុន ប្រកួត​ជាមួយ​គង់ សំបូរ​ - Sport

ផាន់ សារុន ប្រកួត​ជាមួយ​គង់ សំបូរ​

(ថ្ងៃទី 13 មិថុនា 2015 04:10:AM) | រស្មី

ក- ក+ | Print

  • Phan-sarun-kung-sambo
  • Than-rady-keum-sovandeurt

    ​ភ្នំពេញ​:​អ្នក​ប្រដាល់​ផាន់ សារុន​ក្លឹប​គុជ​សារ​កីឡា​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គង់ សំបូរ​ក្លឹប​បូរី​រាជសីហ៍​មាន​រិ​ទ្ធិ​លើស​ង្វៀន CTN ថ្ងៃទី​១៣​មិថុនា​នេះ ។​

​    ​នេះ​ជា​គូប្រកួត​ដ៏​ល្អ​មួយ​ព្រោះ​ពួកគេ​សុទ្ធតែជា​អ្នកខ្លាំង និង មាន​ចិត្តធំ​ដូចគ្នា ។ សារុន​កំពស់​របស់គេ​ចាញ់​ប្រៀប​របស់​សំបូរ​ហើយ​ដែល​នេះ​ជាការ​លំបាក​មួយ​សម្រាប់​គេ​ក្នុង​ការចូលទៅ​កៀក​សំបូរ​នោះ ។​

​    ​សំបូរ​ល្អ​ទាំង​ទាត់ និង​ល្អ​ទាំង​ជង្គង់ ហើយ​នៅពេល​គេ​បញ្ចេញ​ម្ដងៗ​ភាគច្រើន​គឺ​ចំ​គោលដៅ​បានល្អ ។ សូម្បី​ តែ​កែង​របស់គេ​ក៏​រហ័ស និង មុត​ដែរ​បើ​អ្នក​មិន​ពូកែ​ការបារ​ទេនោះ​ច្បាស់​ជា​គ្រោះថ្នាក់​ហើយ ។​

​    ​តែ​សារុន​មិនមែនជា​ដុំ​សាច់​ដែល​ស្រួល​ទំពា​រដែរ​ទេ​គេ​ទាប​មែន​តែ​គេ​ពូកែ​ការពារ​និង​វាយ​កៀក​បានល្អ​ណាស់​ពិសេស​កែង និង ជង្គង់​របស់គេ​ទោះបី​ស្ថានភាព​ជំហរ​យ៉ាងណា​ក៏​គេ​ងា​ចវាយ​ចេញ​បានដែរ ។​

​    ​ពេលនេះ​គង់ សំបូរ​ជួប​ជាមួយ​ជើង​ខ្លាំង​ផាន់ សារុន​ហើយ​មិនដឹងថា​នរណា​ឈ្នះ​នោះទេ ។ ពួកគេ​សុទ្ធ​តែមាន​ ឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា ។​

​    ​គុន សំណង​ក្លឹប​គី​សែន​ជ័យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ហ៊​ល ដា​រ៉ា​របស់​ក្លឹប​សាល​វ័​ន្ដ​កីឡា ។ គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទោះបី​ដា​រ៉ា​ជា​អ្នក​ប្រដាល់​ដែល​ចាស់វស្សា​ ជាង​ក៏ដោយ ។ គូ​នេះ​នរណា​ក្លាហាន​អ្នកនោះ​ឈ្នះ ។​
​    ​ថា​ន រ៉ា​ឌី​ក្លឹប​សម្រែក​រាជសីហ៍​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គឿ​ម សុវណ្ណ​ឌឿ​ត​តរបស់​ក្លឹប​មោង​ឬ​ស្សី​ខេត្ត​ បាត់ដំបង ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​

​    ​រ៉ា​ឌី​ជា​អ្នក​ប្រដាល់​ល្អ​តែ​ការ​វ៉ៃ​ចេញ​របស់គេ​យឺត និង មិនសូវមាន​កលល្បិច ។ ចំពោះ​សុវណ្ណ​ឌឿ​ត​វិញ​កាន់តែ​ អស្ចារ្យ​ណាស់​ទៅទៀត​ជាមួយនឹង​ចិត្តធំ​នោះគេ​មាន​ស្នៀត​វ៉ៃ​ល្អ​រហ័ស​ទាំង​កែង និង ជង្គង់ និង ទាំង​ចលនា​គេចចេញ​ ពី​ការវាយប្រហារ​របស់​គូប្រកួត ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នឹងធ្វើ​ឲ្យ​រញ្ជួយ​សង្វៀន​ហើយ​ចាំមើល​នរណា​ជា​អ្នកមាន​សមត្ថភាព​ដណ្ដើម​ជ័យ​ ជំនះ ?