ថ្ងៃ​ដំបូង​បាន​មេដាយសំរិទ្ធ ២ គ្រឿង​ - Sport

ថ្ងៃ​ដំបូង​បាន​មេដាយសំរិទ្ធ ២ គ្រឿង​

(ថ្ងៃទី 12 មិថុនា 2015 08:40:PM) | រស្មី

ក- ក+ | Print

  • 1
  • 2
  • 3
  • 4
  • 5

    ​សឹង្ហ​បូរី​:​នៅ​ថ្ងៃ​ដំបូង​(១២​មិថុនា​២០១៥)​នៃ​ព្រឹត្តិការណ៍​Southeast ASIA Wrestling Senior ChampionShip 2015​នៅ​ប្រទេស​សឹង្ហ​បូរី​កម្ពុជា​រកបាន​មេដាយសំរិទ្ធ​ចំនួន ២ ។​

​    ​ការប្រកួត​នេះ​មាន​ប្រទេស​ចំនួន ៦ ចូលរួម​គឺ​សឹង្ហ​បូរី​ជា​ម្ចាស់ផ្ទះ កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និង ប្រទេស​ម៉ាឡេស៊ី ។ ការប្រកួត​មាន ២ វិញ្ញាសា​គឺ​ប្រភេទ​ចំបាប់​សេរី​(Free-Style) និង ចំបាប់​ក្រិច​កូ​(Grec-Co) ។​

​    ​កីឡាករ​ឆាំ ពី​ស៊ីន​ដែល​ប្រកួត​ចំបាប់​ក្រិច​កូ​ទម្ងន់​ក្រោម​៧១​គីឡូក្រាម​នោះ​ទម្រាំ​ដណ្ដើមបាន​មេដាយសំរិទ្ធ​នោះ​គេ​ឆ្លងកាត់​ការប្រកួត​ចំនួន ៣ ប្រកួត​គឺ​ប្រកួត​ជាមួយ​កីឡាករ​ម៉ាឡេស៊ី Moradihamedani ប្រកួត​ជាម​យ​យ​កីឡាករ​ចំបាប់​វៀតណាម Duong HongPhuc និង ចុងក្រោយ​ប្រកួត​ជាមួយ​កីឡាករ​ហ្វីលីពីន Jefferson Manatad ។​

​    ​ចំពោះ​កីឡាការិនី​ឌន ស្រី​ម៉ៅ​ដែល​ប្រកួត​ចំបាប់​សេរី​ទម្ងន់​៤៨​គីឡូក្រាម​នោះបាន​ឆ្លងកាត់​ការប្រកួត​ចំនួន ២ប្រកួត​គឺ​ប្រកួត​ជាមួយ​កីឡាការិនី​វៀតណាម Vu Thi Hang និង ប្រកួត​ជាមួយ​កីឡាការិនី​ហ្វីលីពីន GraceLoberanes ។​