កីឡា​ប៉េតង់​៦​រូប​ចេញ ទៅ​ប្រកួត ជើងឯក​ពិភពលោក​នៅ​ថៃ​ - Sport

កីឡា​ប៉េតង់​៦​រូប​ចេញ ទៅ​ប្រកួត ជើងឯក​ពិភពលោក​នៅ​ថៃ​

(ថ្ងៃទី 25 តុលា 2015 12:42:PM) | រស្មី

ក- ក+ | Print

  • Thailand

    ភ្នំពេញៈ​ព្រឹក​ថ្ងៃទី​២៥​តុលា​កីឡា​ប៉េតង់​៦​រូប​បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ហើយ​ដើម្បី​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក ។

    ​លោក​សូ​ម៉ៃ​សុខ​គា​ប្រធាន​ប្រតិភូ​ដឹកនាំ​កីឡាករ​ជម្រើសជាតិ​យុវជន​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​បានឱ្យដឹងថា​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ក្រុម​កីឡាករ​ជម្រើសជាតិ​យុវជន​មានឱកាស​បាន​ទៅ​ប្រកួត​ជ្រើសរើស​ជើងឯក​កម្រិត​ពិភពលោក​ដែល​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ ជាមួយនិង​លោកគ្រូ​បង្វឹក​គឺ​លោក​អ៊ុក យ៉ា​រី​មាន​កីឡាករ កី​ឡ​ការ​នី​៤​រូប​ទៀត គឺ​មួង​ទិ​ត្យ ម៉ា​ណែ​ត ផាន់ ហាស់​សិទ្ធ​ទេវរាជ ទីវរ​ដ្ធា និង​កីឡាការិនី​ស្រៀ​ង សុរ៉ា​នី​ម​។
​    ការប្រកួត​ធ្វើ​នៅ​ទីក្រុង​បាងកក​ដែលមាន​រយៈពេល​៣​ថ្ងៃ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​៣​វិច្ឆិកា ដោយ មាន​២៨​ប្រទេស​ចូលរួម​។​វិញ្ញាសា​ប្រកួត​មាន​៣​ទល់​និង​៣ និង​ប្រកួត​វាយយក​ពិន្ទុ​១​ទល់​និង​១​។​
    ​ទោះជា​យ៉ាងណា​សម្រាប់​ការប្រកួត​លើក​នេះ​លោក​មាន​ជំនឿ​ចិត្ត​យ៉ា​ខ្លាំង​ទៅលើ​ពួកគេ​ព្រោះថា​ពួកគេ​គឺជា​កីឡាករ​ដែលមាន​ភាព​អំណត់​ព្យាយាម​តស៊ូ​ក្នុងការ​ហ្វឹក​បំផុត​ហើយ​គេ​ថែមទាំង​មាន​បច្ចេកទេស​ប្រ​​កួត​គ្រប់គ្រាន់ គ្រាន់តែ​កន្លងមក​អ្នក​ទាំង​៣​រូបនេះ​មិន​ធ្លាប់​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ​។​
    ​គួរបញ្ជាក់​ថា​នៅ​ថ្ងៃទី​២៩​តុលា មាន​កីឡាការិនី​៤​រូប ក្នុងនោះ​មាន​កីឡាការិនី​កែ​ឡេង​ម្ចាស់​មេដាយមាស​ធ្វើដំណើរ​ទៅ​ប្រកួត​ការពារ​តំណែង​ម្ចាស់​មេដាយមាស ជាមួយ​កីឡាការិនី​អ៊ុន ស្រី​យ៉ា អ៊ុំ ចន្ទ្រា និង​អ៊ុក ស្រីមុំ​។​កីឡាការិនី​ទាំង​៤​រូបនេះ​ប្រកួត​លើ​វិញ្ញាសា​២​ទល់​និង​២ យក​ពិន្ទុ​និង​ប្រកួត​៣​ទល់​និង​៣​។​សម្រាប់​កីឡាការិនី​កែរ ឡេង​លោក​មិនទាន់​ប្រាកដថា តើ​អាច​ការពារ​តំណែង​ម្ចាស់​មេដាយមាស​បាន​ឬ​អត់​នោះឡើយ ប៉ុន្តែ​លោក នៅតែមាន​ជំនឿ​ចិត្ត​យ៉ាងច្រើន ព្រោះថា​កីឡា​រិ​នី​រូបនេះ​មានបទពិសោធន៍​ប្រកួត​ជាច្រើន​ឆ្នាំ​មកហើយ​៕