សង្វៀន CNC:​ម៉ន សា​ម៉េ​ត​វ៉ៃ​មិត្តភាព​-​កន ចន្ថា​វ៉ៃ​ខ្សែក្រវ៉ាត់​ - Sport

សង្វៀន CNC:​ម៉ន សា​ម៉េ​ត​វ៉ៃ​មិត្តភាព​-​កន ចន្ថា​វ៉ៃ​ខ្សែក្រវ៉ាត់​

(ថ្ងៃទី 13 មិថុនា 2015 04:12:AM) | រស្មី

ក- ក+ | Print

  • Koan-chantha-chok-chhai
  • Moan-sameth-permpoon

    ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន CNC ព្រលប់​ថ្ងៃទី​១៣ មិថុនា​អ្នក​ប្រដាល់​កម្ពុជា​ម៉ន សា​ម៉េ​ត​ក្លឹប​កា​រិ​យា​ល័យ​ទី ៥ កងទ័ពជើងគោក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Permpoon Thairungrueng ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ ប្រសិនបើ​ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ នេះ​មែន​អាចជា​រឿង​ចម្លែក​ដែរ​ព្រោះ​សា​ម៉េ​ត​ដែល​ម្ដងម្កាល​វ៉ៃ​ទម្ងន់​៦០​គីឡូក្រាម ឬ ៥៧​គីឡូក្រាម និង ជា​ញឹកញាប់​ទម្ងន់​៥៤​គីឡូក្រាម​បើ​គេ​ហ៊ាន​ច​ញ្ចុះ​មក​វ៉ៃ​ទម្ងន់​៥១​គីឡូក្រាម​គឺ​សា​ម៉េ​ត​ពិតជា​ហ៊ាន​ពេក​ហើយ ។​

​    ​ការបញ្ចុះ​ទម្ងន់​មក​ប្រកួត​បែបនេះ​វា​មិនមែនជា​បច្ច័យ​ល្អ​នោះទេ​គេ​នឹងមាន​វិបត្តិ​លើ​បញ្ហា​កម្លាំង​ហើយ ។ ចំ​ ពោះ​អ្នក​ប្រដាល់​ថៃ​រូបនោះ​មិនជា​អន់​នោះទេ​គេ​ល្មមតែ​អាចធ្វើ​ឲ្យ​សា​ម៉េ​ត​វេទនា​បានដែរ ។ ចាំមើល​ការប្រកួត​នេះ​សា​ម៉េ​ត​ឈ្នះ ឬ ចាញ់ ?

​    ​ចំពោះ​កន ចន្ថា​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​វិញ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Chok Chhai Sor Karavet ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវ៉ាត់​ភេសជ្ជៈ​គោ​ជល់ ។ អ្នក​ប្រដាល់​ទាំង ២ រូប​ នេះ​សុទ្ធតែជា​អ្នកខ្លាំង​ដូចគ្នា​ចាំមើល​នរណា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ ?