SEA Games ថ្ងៃទី​១២​មិថុនា​ - Sport

SEA Games ថ្ងៃទី​១២​មិថុនា​

(ថ្ងៃទី 13 មិថុនា 2015 04:49:AM) | រស្មី

ក- ក+ | Print

  • Bun-kenny

    ​សឹង្ហ​បូរី​:​សម្រាប់​ព្រឹត្តិការណ៍ SEA Games ថ្ងៃទី​១២​មិថុនា​កីឡា​វាយ​កូន​បាល់​កម្ពុជា​ប៊ុន កេ​ន្នី​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចាញ់​កីឡាករ​ឥណ្ឌូនេស៊ី​០ ទល់ ២​សិត​ក្នុង​ពិន្ទុ​១ ទល់​៦ និង ៦ ទល់ ៧ ។​

​    ​បេសកកម្ម​របស់​កេ​ន្នី​នៅ SEA Games បញ្ចប់​ត្រឹមនេះ​ជាមួយនឹង​មេដាយសំរិទ្ធ​តែប៉ុណ្ណោះ ។​សម្រាប់​ប្រ​ភេទ​កីឡាបាល់ទះ​វិញ​នោះ​កម្ពុជា​ចាញ់​ក្រុម​វៀតណាម​០ ទល់ ៣ សិត​ក្នុង​ពិន្ទុ​១៤ ទល់ ២៥-២២ ទល់​២៥ និង ១៨ទល់ ២៥ ។​សម្រាប់​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​វិញ្ញាសា​ប្រយុទ្ធ កីឡា​ករនី សុ​វណ្ណា​រ័ត្ន​ប្រកួត​ចាញ់​កីឡាករ​សឹង្ហ​បូរី  NC Ming Wei សម្រាប់​វិញ្ញាសា​Poomsae(​សំដែង​មេគុន​)​កីឡាករ​ផល សុ​វណ្ណា​ត់រក​បាន​មេដាយសំរិទ្ធ​មួយគ្រឿង ។​

​    ​ប្រភេទ​កីឡា​ប៉េតង់​វិញ្ញាសា​៣ នាក់​ទល់​៣​នាក់​ចម្រុះ​បុរស​-​នារី​នៅ​ថ្ងៃទី​១២​មិថុនា​បាន​ប្រកួត​ចាញ់​ល្រុ​ម ថៃ​ ២ ទល់ ១៣ តែ​ប្រកួត​ឈ្នះ​ក្រុម​វៀតណាម ១៣ ទល់ ១ ឈ្នះ​សឹង្ហ​បូរី​១៣ ទល់ ៩ និង ១៣ ទល់ ៥ ។ នៅ​ថ្ងៃទី​១៣​មិថុនា​កម្ពុជា​ត្រូវ​ជួប​ជាមួយ​មី​យ៉ាន់​ម៉ា​បើ​ក្នុងជំនួប​នេះ​កម្ពុជា​បានទទួល​ជ័យជំនះ​នោះ​គឺ​កម្ពុជា​បានក​ក់មេ​ដាយ​សំរិទ្ធ​ទុក​មួយ​ហើយ ។​

​    ​គួរបញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃទី​១២​មិថុនា​កម្ពុជា​ដណ្ដើមបាន​មេដាយ​ចំនួន​១២​គ្រឿង​ហើយ​គឺ​មាស មួយគ្រឿង​ប្រាក់​៤​គ្រឿង និង សំរិទ្ធ ៧​គ្រឿង ។​