លោក​យូ​ជិន​ហុងអ្នកប្រដាល់ជើងចាស់​ - Sport

លោក​យូ​ជិន​ហុងអ្នកប្រដាល់ជើងចាស់​

(ថ្ងៃទី 15 ឧសភា 2014 05:15:AM) | រស្មី

ក- ក+ | Print


    ​លោក​យូ ជិន​ហុង​គឺជា​កីឡាករ​ប្រដាល់​សាកល​ក្នុង​ទម្ងន់​លើ​៦០​គីឡូក្រាម​ដែល​កាលនោះ​លោក​ស្ថិតនៅក្នុង​សមាគម​កីឡាប្រដាល់​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ពាក់កណ្តាល​ទសវត្ស​៥០​និង​ដើម​ទសវត្ស​ទី ៦០​។​

    ​កីឡាករ​រូបនេះ​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ និង​បានមក​រៀន​នឹក​ហាត់​កីឡាប្រដាល់​សាកល​នៅ​ភ្នំពេញ​ជាមួយ​លោកគ្រូ​បង្វឹក​គឺ​លោក ឆាយ ឆេង​និង​ជាមួយ​លោកគ្រូ​ប​ង្វិ​ក​បរទេស​ជនជាតិ AMERICAIN មួយរូប​​ទៀត​គឺ​លោក​FORGUI​នៅ​ដើម​ទសវត្ស​ទី​៦០ ។​

    ​លោក​យូ​ជិន​ហុង​គឺជា​កីឡាករ​ប្រដាល់​សាកល​ជំនា​ន់ទី​៣​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បន្ទាប់ពី​លោក​កង​សំ​អ៊ែ​ល​និង​លោក​ម៉ែន​ថន​។​លោក​គឺជា​អ្នក​ប្រដាល់​សាកល​ដែល​ទទួលបាន​មេដាយមាស​ក្នុងការ​ប្រកួត​កីឡា​SEAPGAMES(South Eas tAsia Peninsular Games)​លើក​ទី​២​នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន​ប្រទេស​ភូមា​​ក្នុង​ឆ្នាំ​១៩៦១​មិនតែប៉ុណ្ណោះ​លោក​យូ ជិន​ហុង​គឺជា​អ្នក​ដែល​ទទួលបាន​មេដាយសំរិទ្ធ​មួយ​មុនគេ​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ប្រកួត​ល្បែង​កីឡា​អាស៊ី​លើក​ទី​៣​នៅ​ទីក្រុង​ហ្សា​កាតា​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ឆ្នាំ​១៩៦២​។​

    ​នៅ​ឆ្នាំ​១៩៦៤​លោក​យូ ជិន​ហុង​ក៏បាន​ទៅ​ចូលរួម​ប្រកួត​ល្បែង​កីឡា​អូឡាំពិក​លើក​ទី​១០​នៅ​ទីក្រុង​​តូ​ក្យូ​ប្រទេស​ជប៉ុន​តែ​ពុំ​ទទួលបាន​មេដាយ​ទេ​។​នៅ​ដើម​ទសវត្ស​ទី​៧០​លោក​គឺជា​នាយ​ទា​ហ៊ាន​មាន​ថា​នន្តរ​សក្តិ​ជា​វរសេនិយ​ត្រី​។​

​    លោក​យូ ជិន​ហុង​មិន​ត្រឹមតែ​ជា​អ្នក​ប្រដាល់​សាកល​ដ៏​ល្បីល្បាញ​ប៉ុណ្ណោះ​ទេ​តែ​លោក​ជា​កីឡាករ​តេ​ក្វាន់​ដូ​មាន​កម្រិត​ខ្សែក្រវ៉ាត់​ខ្មៅ​មួយ​ដាន់​ទៀតផង​។​លោក​យូ ជិន​ហុង​ជា​កូនកំព្រា​ឪពុក​តាំងពី​តូច​។​លោក​​មាន​បងប្អូន ២ នាក់​គឺ​រូបលោក និង ប្អូនស្រី​មួយរូប ។​លោក​សព្វថ្ងៃ​នៅរស់ និង​មាន​អាយុ​ប្រហែលជា​៧៥​ឆ្នាំ​ ទៅហើយ ។​ក្រោយ​ឆ្នាំ​១៩៧៩​លោក និង ប្អូនស្រី​បានរ​ត់ទៅ​រស់នៅ​ប្រទេស​កាណាដា​រហូតមកដល់​សព្វថ្ងៃ​ នេះ ។

​    ​(​អត្ថបទ​នេះ​ស្រាវជ្រាវ​ដោយ​លោក​ហែម ថុ​ន​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​)