ឆាំ រ៉ែ​ម មិន​អស់ចិត្ត​ជាមួយ​ឆាយ មាស​ - Sport

ឆាំ រ៉ែ​ម មិន​អស់ចិត្ត​ជាមួយ​ឆាយ មាស​

(ថ្ងៃទី 13 មិថុនា 2015 12:31:PM) | រស្មី

ក- ក+ | Print

  • Chham-rem-chhay-meas

​ភ្នំពេញ​:​អ្នក​ប្រដាល់​ឆាំ រ៉ែ​ម​ក្លឹប​ព្រះខ័ន​រាជ​នឹង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឆាយ មាស​ក្លឹប​សំរោង​កោង​ខេត្ត​បាត់​ដំបង​លើស​ង្វៀន CTN ថ្ងៃទី​១៤​មិថុនា​នេះ ។​

​    ​ឆាំ រ៉ែ​ម​ធ្លាប់​ចាញ់​ពិន្ទុ​ឆាយ មាស​ទាំង​មិន​អស់ចិត្ត​ម្ល៉ោះហើយ​គេ​តែងតែ​ចិញ្ចឹមចិត្ត​ដើម្បី​សងសឹក​ជាមួយ​ឆាយ​ មាស​វិញ ។ ពេលនេះ​ឱកាស​បានមក​ដល់​ហើយ ឯ ឆាំ រ៉ែ​ម​ក៏បាន​ប្រកាសថា​គេ​ត្រៀមខ្លួន​បានល្អ​ណាស់​សម្រាប់​ការ​ វ៉ៃ​សងសឹក​នេះ ។ គេ​ជឿថា​ការប្រកួត​នេះ​គេ​នឹងធ្វើ​ល្អ​បាន​ជាង​មុន​បើ​គេ​ចាញ់​ក៏​ធ្វើ​ឲ្យ​ឆាយ មាស​វេទនា​ដែរ ។​

​    ​សម្រាប់​ឆាយ មាស​វិញ​ក៏បាន​អះអាង​ដែរ​ថា​ក្នុង​ថា​នៈ​ជា​អ្នកឈ្នះ​នោះគេ​ត្រូវតែ​រក្សា​តំណែង​នេះ​ឲ្យ​បាន​គេ​ត្រូវការ​ឈ្នះ​បន្តទៀត ។​

​    ​ទាំងសងខាង​សុទ្ធតែ​អះអាង​ពី​ការដណ្ដើម​ជ័យជំនះ​បែបនេះ​ចាំមើល​នរណា​ជា​អ្នកឈ្នះ​សម្រាប់​ការប្រកួត​នេះ ។ លើក​នេះ​ជា​ឱកាស​របស់​ឆាយ មាស ឬ ឆាំ រ៉ែ​ម ។​
​    ​ប្រាក់ រស្មី​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផល សីហា​ក្លឹប​សុភា​នូ​មានជ័យ ។ អ្នក​ប្រ​ដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ម៉ន គឹម​ឡុង​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផន ភឿ​តរបស់​ក្លឹប​ឃ្លាំងមឿង​កីឡា ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​