១៧​នាក់​ស្លាប់ ក្នុង​ហេតុ​ការណ៍រត់​ជាន់គ្នា មុន​ការប្រកួត​បាល់ទាត់​នៅ​អង់កូ​ឡា - Sport

១៧​នាក់​ស្លាប់ ក្នុង​ហេតុ​ការណ៍រត់​ជាន់គ្នា មុន​ការប្រកួត​បាល់ទាត់​នៅ​អង់កូ​ឡា

(ថ្ងៃទី 11 កុម្ភៈ 2017 12:44:PM) | សុភក្រ្ដ

ក- ក+ | Print

  • Angola

មនុស្ស​យ៉ាងហោចណាស់​ចំនួន ១៧​នាក់ បាន​ស្លាប់ និង ៦១​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​មាន​ហេតុ​ការរត់​ជាន់គ្នា មុនពេល​ការប្រកួត​បាល់​ទាល់​ក្នុង​លី​គ​អង់កូ​ឡា ប្រទេស​អង់កូ​ឡា​។ នេះ​បើតាម​ការចុះផ្សាយ​របស់ សារព័ត៌មាន រដ្ឋ​អង់កូ​ឡា​។​

​ហេតុការណ៍​រត់​ប្រសេចប្រសាច​ជាន់គ្នា​នេះ កើតឡើង​នៅ​ពហុកីឡាដ្ឋាន​ក្រុង ៤ (De Janeiro) ដែល​ស្ថិតនៅក្នុង​ខេត្ត Uíge ចំងាយ​ប្រមា​ណា ៣០០​គីឡូម៉ែត្រ​ភាគ​ខាងជើង​រដ្ឋធានី​ឡូ​ន​ដា (Luanda)​។​

​ទូរទស្សន៍​រដ្ឋ TPA បាន​រាយការណ៍​ឲ្យ​ដឹងថា អ្នកគាំទ្រ​បាល់ទាត់​មិនបាន​អនុវត្តន៍​តាម​ការណែនាំ​ផ្នែក​សន្តិសុខ​នោះទេ ហើយ​ព្យាយាម​ចូលក្នុង​កីឡាដ្ឋាន តាមតែ​ទ្វារ​មួយ ដើម្បី​ចូលទៅ​ទស្សនាការ​ប្រកួត​រវាង​ក្រុម Santa Rita de Cassai និង Recreativo do Libolo​។​

​បើទោះបី​ជាមាន​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​ក៏ដោយ ក៏​ការប្រកួត​នៅតែ​ធ្វើឡើង​តាម​ការគ្រោង​ទុក្ខ ដោយ​ក្រុម Santa Rita de Cassia យកឈ្នះ ១​ទល់នឹង​សូន្យ​លើ ក្រុម Recreativo do Polo៕​