​កុំ​ភ្លេច​ចុង​សប្តាហ៍​នេះ​! ស្តេច​ប្រដាល់ Manny Pacquiao នឹង​ប៉ះ​ជាមួយ Jeff Horn - Sport

​កុំ​ភ្លេច​ចុង​សប្តាហ៍​នេះ​! ស្តេច​ប្រដាល់ Manny Pacquiao នឹង​ប៉ះ​ជាមួយ Jeff Horn

(ថ្ងៃទី 27 មិថុនា 2017 01:23:PM) | សុភក្រ

ក- ក+ | Print

  • Manny1
  • Manny2

ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao បានធ្វើ​ដំណើរ​ទៅដល់ ប្រទេស​អូស្ត្រាលី​ហើយ ដើម្បី​ត្រៀម​ធ្វើការ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ អូស្ត្រាលី Jeff Horn នៅ​ថ្ងៃទី​២ ខែកក្កដា ចុង​សប្តាហ៍​នេះ​។​

Manny Pacquiao ដែលមាន​រហស្សនាម​ថា “Pacman” នឹងត្រូវ​ឡើង​សង្វៀន ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ដែល​មិន​ស្គាល់​ចាញ់ Jeff Horn នា​កីឡដ្ឋាន Suncorp Arena ដែល​អាច​ផ្ទុក​ទស្សនិកជន បាន​ដល់​ទៅ​ជាង ៥​ម៉ឺន​នាក់​។​

Manny Pacquiao ម្ចាស់​ជើងឯក​ខ្សែក្រវាត់ ៨​ស្ថាប័ន វ័យ​៣៨​ឆ្នាំ ដែលមាន​ប្រវត្តិ​ប្រកួត ៥៩ ដង ចាញ់​៦​ដង និង​ស្មើ ២​ដង​នេះ បានធ្វើ​ដំណើរ​ចេញពី​ស្រុកកំណើត​របស់គេ នៅ​ទីក្រុង General Santos ប្រទេស​ហ្វីលីពីន ឆ្ពោះទៅ​ទីក្រុង Brisbane ហើយ​បន្ត​ការហ្វឹកហាត់ នៅ​ទីនោះ តាំងពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែមិថុនា មកម្ល៉េះ​។​

​ចំណែក​អ្នក​ប្រដាល់ ដែល​ពុំ​សូវ​ធ្លាប់​ឮឈ្មោះ Jeff Horn វ័យ​២៩​ឆ្នាំនេះ ធ្លាប់មាន​ប្រវត្តិ​ប្រកួត ១៦​ដង ឈ្នះ​១៥ និង​ស្មើ​ម្តង​។ អ្នក​ប្រដាល់​មិនដែល​ចាញ់​រួប​នេះ ចាប់ផ្តើម​ក្លាយជា អ្នក​ប្រដាល់​អាជីព នៅ​ឆ្នាំ​២០០៦ និង​ធ្លាប់ជា​អត្ត​ព​លិ​ក នា​ការប្រកួត​អូឡាំពិក ឆ្នាំ​២០១២ នៅ​ក្រុង​ឡុង​ដ៍ ផងដែរ​។​

​សម្រាប់​ការប្រកួត​លើក​នេះ Horn ជឿជាក់ថា នឹង​អាច​រក្សា​កំណត់ត្រា មិនដែល​ចាញ់​របស់គេ និង​ដណ្តើម​ខ្សែក្រវាត់​ពី Pacquiao បាន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ដែល​ស្ថិតក្រោម​ក្រសែភ្នែក ទស្សនិកជន​រាប់ម៉ឺន​នាក់​នោះ​៕N​/S