​កីឡាករ Coutinho មិនអាច​លេង​ពេល Liverpool ប៉ះ Man City - Sport

​កីឡាករ Coutinho មិនអាច​លេង​ពេល Liverpool ប៉ះ Man City

(ថ្ងៃទី 30 ធ្នូ 2016 10:49:AM) | សុភក្រ្ដ

ក- ក+ | Print

  • Sporti

​កីឡាករ Philippe Coutinho របស់​ក្រុម​ហង្ស​ក្រហម Liverpool មិនអាច​លេង​បានទេ នៅពេល Liverpool នឹង​ស្វាគមន៍ ក្រុម​មេឃ​ខៀវ នៅ​ថ្ងៃ​សៅ​រិ៍ ឈានចូល​ថ្ងៃអាទិត្យ ម៉ោង ១២:៣០​នាទី ដោយសារ​បញ្ហា​របួស ក ជើង​។ នេះ​បើតាម​ការបញ្ជាក់ របស់​គ្រូបង្វឹក Jurgen Klopp​។​

​កីឡាករ​ដ៍​សំខាន់​រូបនេះ មិនបាន​ចូល​លេង​អោយ Liverpool ចំនួន ៦ ប្រកួត​មកហើយ ចាប់តាំងពី​មាន​របួស ក ជើង ក្នុងកំឡុងពេល ប្រកួត​យកឈ្នះ​ក្រុម Sunderland កាលពី​ខែ​វិ​ច្ឆ​កា​។​

​លោក Klopp ក៍​បានអោយដឹង​ដែរ​ថា កីឡាករ Joel Matip ក៍​នឹង​អវត្តមាន​ផងដែរ ពេល​ប៉ះ Man City​។​

​សព្វថ្ងៃ ហង្ស​ក្រហម Liverpool ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ២ និង​តាម​ពីក្រោយ ក្រុម​កំពូល​តារាង Chelsea ចំនួន ៦ ពិន្ទុ ៕N​/S