ក្លឹប​Chelsea​បានធ្វើ​ការចូលរួម​ក្នុងការ​ប្រជែង​យក​កីឡាករ​លំដាប់​កំពូល​របស់​បារាំង​ជាមួយ​ក្លឹប​Real Madrid និង Man Ut - Sport

ក្លឹប​Chelsea​បានធ្វើ​ការចូលរួម​ក្នុងការ​ប្រជែង​យក​កីឡាករ​លំដាប់​កំពូល​របស់​បារាំង​ជាមួយ​ក្លឹប​Real Madrid និង Man Ut

(ថ្ងៃទី 23 មេសា 2017 12:40:PM) | បណ្ឌិត​

ក- ក+ | Print

  • Sporti231
  • Sporti232
  • Sporti233

ក្លឹប​តោ​ខៀវ Chelsea បាន​ហក់​ចូលមក​ប្រ​គួ​ត​ប្រជែង​ជាមួយ ក្លឹប​Real Madrid និង ក្លឹប​ក្នុងស្រុក​ជាមួយគ្នា​Man Utd ដើម្បី​នាំយក​កីឡាករ​វ័យក្មេង​លំដាប់​កំពូល​របស់​ក្លឹប​បារាំង Monaco​គឺ​កីឡាករ Kylian Mbappe នេះ​បើតាម​សេចក្តីរាយការណ៍​របស់​បណ្តាញសារព័ត៌មាន French News​។

 សម្រាប់​កីឡាករ​វ័យក្មេង​រូបនេះ​ដំបូង​មានតែ Real Madrid និង Man Utd​ទេ ដែល​ធ្វើការ​ប្រជែង​គ្នា​យក​រូបគេ​តែ​ឥឡូវ​ស្រាប់​តែមាន​ក្លឹប​Chelsea មួយទៀត​ដែល​ហក់​ចូលមក​ធ្វើការ​ប្រកួតប្រជែង​ដែរ ដែល​បានធ្វើ​ឲ្យ​តម្លៃ​ខ្លួន​របស់​តារា​វ័យក្មេង​រូបនេះ​ហក់​ឡើង​យ៉ាង​លឿន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​គឺ​ក្លឹប​Chelsea ហ៊ាន​ឲ្យ​តម្លៃ​រហូតដល់​ទៅ​៨០​លាន​អ៊ឺ​រ៉ូ ប្រសិនជា​គេ​ព្រមទៅ​រស់នៅក្នុង​ទឹកដី​Stamford Bridge គួររំលឹកថា Mbappe ស៊ុត​បញ្ចូល​ទី​បាន​២២​គ្រាប់ និង​ជា​អ្នក​បោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​របស់គេ​ស៊ុត​បញ្ចូល​ទី​បាន​៨​គ្រាប់ ក្នុង​៣៦​ប្រកួត​នា​រដូវ​កាល​មុន​។