​កីឡាករ ហ្វឺ​មី​ណូ របស់​លី​វឺ​ភូ​ល ត្រូវ​តុលាការ​ពិន័យ មិន​ឲ្យ​បើកបរ ១ ឆ្នាំ ពីបទ​បើកបរ​ក្នុងពេល​ស្រវឹង​ - Sport

​កីឡាករ ហ្វឺ​មី​ណូ របស់​លី​វឺ​ភូ​ល ត្រូវ​តុលាការ​ពិន័យ មិន​ឲ្យ​បើកបរ ១ ឆ្នាំ ពីបទ​បើកបរ​ក្នុងពេល​ស្រវឹង​

(ថ្ងៃទី 2 កុម្ភៈ 2017 10:58:AM) | សុភក្រ្ដ

ក- ក+ | Print

  • Sporti1
  • Sporti2
  • Sporti3
  • Sporti4

កីឡាករ ហ្វឺ​មី​ណូ ដែល​ខ្សែ​ប្រ​យុ​ទ្ឋ​របស់ ក្លិប​ហង្ស​ក្រហម Liverpool ត្រូវបាន​តុលាការ​កាត់ទោស ដោយ​មិន​អនុញ្ញាត​ឲ្យ​គាត់ បើកបរ​រយៈពេល​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០.០០០ ផោន (២៥.៣០០​ដុល្លារ​) ពីបទ​បើកបរ ក្នុង​សភាព​ស្រវឹង​។ នេះ​បើតាម​ការចុះផ្សាយ របស់ Daily Mail​។​

​ហ្វឺ​មី​ណូ ត្រូវបាន​ប៉ូលិស ទីក្រុង​លី​វឺ​ភូ​ល ឃាត់ខ្លួន កាលពី​ថ្ងៃបុណ្យ​គ្រី​ស​ស្មឺ​ស បន្ទាប់ពី​បើកបរ​ក្នុង​សភាព​ស្រវឹង មួយថ្ងៃ បន្ទាប់ពី​មានការ​ករណី​ចោរកម្ម នៅផ្ទះ​កីឡាករ​រូបនេះ ដែល​បាត់​គ្រឿងអលង្ការ នាឡិកា និង​សំលៀកបំពាក់ គិត​ជា​ទឹកប្រាក់​អស់ ជិត ១ សែន​ដុល្លា​។​

​នៅក្នុង​សេចក្តីប្រកាស បន្ទាប់ពី​សវនាការ ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​នេះ កីឡាករ ហ្វឺ​មី​ណូ បាន​និយាយថា "​ខ្ញុំ​សុំទោស​ទៅដល់​ក្លិប អ្នកគ្រប់គ្រង មិត្ត​រួម​ក្រុម ព្រមទាំង​អ្នកគាំទ្រ ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ខ្លួនឯង ធ្លាក់​ក្នុងស្ថានភាព​បែបនេះ​"​។​

​អ្វីដែល​ខ្ញុំ​បានធ្វើ គឺ​ខុស ហើយ​ជា​គំរូ​អាក្រក់​។ ខ្ញុំ​សូម​សន្យា​ចំពោះ​អ្នក​រាល់គ្នា នៅក្នុង​គ្រួសារ លី​វឺ​ភូ​ល​ថា ខ្ញុំ​នឹង​រៀន​ពី​កំហុស​នេះ រៀន​ពីបទ​ពិសោធន៍​នេះ និង​មិន​ធ្វើ​វា​ទៀត​ទេ នៅ​ថ្ងៃក្រោយ​។​

​ក្រោយពេល​សវន​ការ អ្នកនាំពាក្យ​របស់​ក្លិប Liverpool បាន​បញ្ជាក់ថា ក្លិប​ក៍បាន​ពិន័យ​កីឡាករ រូបនេះ​ផងដែរ​។​

​សវន​ការ​របស់ កីឡាករ​រូបនេះ គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ប៉ុន្តែ​តុលាការ ក្រុង​លី​វឺ​ភូ​ល បាន​ពន្យារពេល មក​ថ្ងៃ​ពុធ​វិញ ដើម្បី​ឲ្យ​គាត់​បាន​លេង​ប្រកួត ទល់នឹង​ក្រុម Chelsea នៅ​ថ្ងៃ​អង្គា​រ៍​។​

​ហ្វឺ​មី​ណូ ទទួលបាន​ប្រាក់កំរៃ នៅ​ក្លិប​លី​វឺ​ភូ​ល ច្រើនជាង ១២៥.០០០ ដុល្លារ ក្នុង​មួយ​សប្តាហ៍​។ កីឡាករ​រូបនេះ បាន​ផ្ទេរ​មកកាន់​ទឹកដី Anfield កាលពី​ឆ្នាំ ២០១៥ ក្នុង​តំលៃ​ខ្លួន ២៩ លាន​ផោន (៣៦ លាន​ដុល្លា​អាមេរិក​)​។​

​កីឡាករ​រូបនេះ ស៊ុត​ប​ញ្ជូ​ល​ទី បាន ១៧ គ្រាប់ ក្នុងការ​បង្ហាញខ្លួន ចំនួន ៦៨ លើក អោយ Liverpool ៕N​/S