Costa ទទួលពិន័យ​កាត​ក្រហម ដោយសារ​ខាំ ក គូប្រកួត​ - Sport

Costa ទទួលពិន័យ​កាត​ក្រហម ដោយសារ​ខាំ ក គូប្រកួត​

(ថ្ងៃទី 14 មីនា 2016 12:07:PM) |

ក- ក+ | Print

  • Costa
  • Costa2

​នៅ​នាទី​ទី​84 ក្នុងពេលដែល Gareth Barry មាន​កំហុស Costa បាន​ស្ទុះ​ទៅរក​រឿង​ឈ្លោះប្រកែក​ជាមួយ​គូប្រកួត​។​

​បូករួម​ជាមួយ​អារម្មណ៍​តានតឹង​ដោយសារ Chelsea បាន​ចាញ់​2​គ្រាប់​ទៀត​នោះ បណ្ដាលអោយ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ រូបនោះ​ស្ទុះ​ទៅ​ខាំ ក Gareth Barry តែម្ដង​។​

​អាជ្ញាកណ្ដាល Micheal Oliver ភ្លាមៗ​នោះ បាន​ដក​កាត​ក្រហម (​កាត​លឿង​លើក​ទី​2) ពិន័យ Costa ។ កាលពី​នាទី​ទី​10 Costa ទទួលបាន​កាត​លឿង​មួយ ដោយសារ​បាន​វាយ​ចំ​កណ្ដាល​មុខ Barry​។​

​ប្រសិនបើ​គេ​រកឃើញថា ភ​ស្ដ័​តាង​ដែល​បញ្ជាក់ថា Costa បាន​ខាំ ក Gareth Barry ដោយ​ចេតនា​នោះ ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ​រូបនោះ នឹង​អាច​ទទួលទោស​បន្ថែមទៀត​៕