ក្លឹប​AC Milan​បានដាក់​សំណើរ​45​លាន​អ៊ឺ​រ៉ូ​ក្នុង​ការនាំយក​កីឡាករ​ពីររូប​របស់​ក្លឹប​Lazio​ប្រជែង​ជាមួយ Manchester United - Sport

ក្លឹប​AC Milan​បានដាក់​សំណើរ​45​លាន​អ៊ឺ​រ៉ូ​ក្នុង​ការនាំយក​កីឡាករ​ពីររូប​របស់​ក្លឹប​Lazio​ប្រជែង​ជាមួយ Manchester United

(ថ្ងៃទី 22 មេសា 2017 12:20:PM) | បណ្ឌិត

ក- ក+ | Print

  • Sporti221 កីឡាករ Stefan De Vrij
  • Sporti222 Blade Keita
  • Sporti223 Vrij នឹង Keita

 ក្លឹប​អ៊ីតាលី AC Milan កំពុងតែធ្វើការ​ប្រជែង​ជាមួយ​ក្លឹប​មកពី​អង់គ្លេស Manchester United ក្នុងការ​នាំយក​កីឡាករ​ពីររូប​របស់ ក្លឹប​អ៊ីតាលី​ដូចគ្នា​គឺ​ក្លឹប Lazio ក្នុងតម្លៃ​សរុប ៤៥​លាន​អ៊ឺ​រ៉ូ ដែល​កីឡាករ​ទាំងពីរ​នាក់​នោះ​គឺ Stefan de Vrij និង Blade Keita​។​

​កីឡាករ​ខ្សែរ​ការពារ​ប​ង្រើ​សញ្ជាតិ​ហូ​ឡង់ Vrij និង ខ្សែរ​ការពារ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់ Blade ទាំងពីរ​នាក់​បានក្លាយ​ទៅជា​កីឡាករ​ស្ថិតក្នុង​ការចង់​បានយូ​រ​មកហើយ​របស់​គ្រូបង្វឹក​ក្លឹប​Manchester United លោក Mourinho ក្នុងការ​នាំយក​ពួកគេ​ទៅកាន់​ទឹកដី Old Trafford​។ ប៉ុន្តែ​ពេលនេះ​ការចង់បាន​របស់​ពួកគេ​ហាក់​កំពុង​ជួប​ឧបសគ្គ​ដោយសារ​ថា​ក្លឹប យក្ស​របស់​អ៊ីតាលី​មួយ​បាន​ហក់​ចូលមក​ប្រជែង​ជាមួយ​គេ​នោះ​គឺ​ក្លឹប AC Milan ដោយបាន​ដាក់សំណើ​រទិញ​យក​កីឡាករ​ទាំងពីរ​នាក់​នេះ​ក្នុង​ចំនួន​ទឹកប្រាក់​មួយ​ដ៏​សន្ធឹកសន្ធាប់ ហើយ​ចំនួន​ទឹកប្រាក់​នេះ​ក៏បាន​ក្លាយជា​ចំនួន​មួយ​ដែលមាន​ការចាប់អារម្មណ៍​ពី​សំណាក់​ក្លឹប​ដែល​កីឡាករ​ទាំងពីរ​នាក់​នេះ​កំពុង​លេង​ឲ្យ​គឺ​ក្លឹប​Lazio ផងដែរ​។