​កីឡាករ Zlatan Ibrahimovic នឹង​ផ្ទេរ​មកលេង នៅ​ក្លឹប Manchester United - Sport

​កីឡាករ Zlatan Ibrahimovic នឹង​ផ្ទេរ​មកលេង នៅ​ក្លឹប Manchester United

(ថ្ងៃទី 24 ឧសភា 2016 11:43:AM) |

ក- ក+ | Print

  • 01_12091837_183cea_2737628a
  • Jose-mourinho-interesse-par-une-transfert-de-zlatan-ibrahimovic_71525_wide
  • Zlatan-ibrahimovic-sweden-celebration_3315108
  • Psg-vs-chelsea-champions-league

​កីឡាករ Zlatan Ibrahimovic កំពុង​ខិត​កាន់តែ​កៀក ក្នុងការ​ផ្ទេរ​មកលេង នៅ​ក្លឹប Manchester United ​ដោយ​គ្មាន​តម្លៃ​ខ្លួន នៅ​រដូវក្តៅ​ខាងមុខនេះ ដោយ​មូលហេតុ ការមិនចុះសម្រុង​រប​ស់​កីឡាករ​រូបនេះ នៅក្នុង​ក្លឹប​កំពូល​របស់​បារាំង Paris Saint Germain ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត​ហូ​ឡង់ (Dutch Newspaper)​។​

​ការផ្លាស់ប្តូរ​របស់គាត់ ស្របពេល​ដែល​លោក Jose Mourinho បានមក​ដឹកនាំ ក្នុង​តំណែង​គ្រូបង្វឹក​ថ្មី នៃ​ក្លឹប​កំពូល​របស់​អង់គ្លេស​មួយ​នេះ ស្រប​ពេលដែល​ក្លឹប​នេះ កំពុង​ធ្លាក់​ទម្រង់​លេង​អន់​បំផុត ក្នុង​ប៉ុន្មាន​រដូវ​កាល​នេះ​។ ដោយ​រូបគាត់​បាន​បន្ថែមថា ខ្ញុំ​ចង់​មកលេង​នៅទីនេះ ជាពិសេស​ខ្ញុំ​ចូលចិត្ត​ទម្រង់​លេង និង​របៀប​ដឹកនាំ​របស់លោក Mourinho ៕V