អធិរាជ​លើស​ង្វៀន​បា​កាស​ជុំ​ទី ១ បាន​ទៅ​អេ អូត​ - Sport

អធិរាជ​លើស​ង្វៀន​បា​កាស​ជុំ​ទី ១ បាន​ទៅ​អេ អូត​

(ថ្ងៃទី 3 ឧសភា 2013 08:36:PM) | រស្មី

ក- ក+ | Print

  • Bbbb
  • Aaaa
  • Cccc

ជើង​ខ្លាំង ៨ នាក់​លើស​ង្វៀន​បា​កាស​ដែល​រៀបចំ​ដោយ TV5 ប្រកួត​នាយ​ប់​ថ្ងៃទី​៣​ឧសភា​បាន​ទៅលើ​កណ្ដាប់ដៃ​អេ អូត​ក្លឹប​អេ​ភូ​ថង​កីឡា។​

​    ​អ្នក​ប្រដាល់​ទាំង ៨ រូបនេះ​ថា​ន់ វី​បុ​ង​ក្លឹប​ពន្លឺ​វិបុល​ផ្ដួល​វីវ៉ា ថា​វី​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ១ សម្រាប់​ការប្រកួត​៣ ទឹក​នោះ ។​នេះ​ជាការ​ប្រកួត​នៅ​ជុំ​ទី ១ ។​នៅ​ជុំ​ទី ១ នេះដែរ​ផង់ សុ​ភ័ស្ស​ឈ្នះ ម៉ន ចាន់​ដា​រ៉ា​ក្លឹប​ព្រែក​ឯង​កីឡា​ដោយ​ពិន្ទុ​តែ​ផង់ សុ​ភ័ស្ស​បោះបង់​ការប្រកួត​នៅ​ជុំ​ទី ២ ដោយសារ​តែ​ស​សៃ​រ​ពួរ​ជើង​ស្ដាំ​របស់គេ​ហើមប៉ោង​មិនអាច​ប្រកួត​បាន ។​ គួរបញ្ជាក់​ថា ​សុ​ភ័ស្ស​នៅ​ជុំ​ទី ២​ត្រូវ​ប្រកួត​ជាមួយ​ថា​ន់ វី​បុ​ង​តែ​គេ​មិនអាច​ប្រកួត​បាន​បែបនេះ​ធ្វើ​ឲ្យ​វី​បុ​ង​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​នៅ​ជុំ​ទី ២ ដោយ​មិនបាច់​ប្រកួត ។​

​    ​សម្រាប់ ២​គូ​ទៀត​ដែល​ឈ្នះ​នៅ​ជុំ​ទី ១ នោះ​សួង បញ្ញា​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ឈ្នះ​ឡុង ប៊ុន​រ៉ា​ត​ក្លឹប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ និង អេ អូត​ក្លឹប​អេ​ភូ​ថង​កីឡា​ ឈ្នះសល់ អាម៉ា ក្លឹបអាស៊ីកីឡា ​ដោយ​ពិន្ទុ ។​​នៅ​ជុំ​ទី ២ អេ អូត​ដែល​មកពី​ក្លឹប​អេ​ភូ​ថង​កីឡា​នោះបាន​ផ្ដួល​សួង បញ្ញា​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​នៅ​ទឹក​ ទី ៤​ក្នុងខណៈ​ដែលថា​ន់ វី​បុ​ង​ឈ្នះ​ផង់ សុ​ភ័ស្ស​ដែលមាន​បញ្ហា​ជើង ។​តែ​ក្នុងការ​វ៉ៃ​ផ្ដាច់ព្រ័ត្រ​ថា​ន់ វិ​បុ​ង​មិនមាន​សំ​ណា​ង​ល្អ​ឡើយ​ដោយ​ត្រូវ​អេ អូត​វ៉ៃ​ឲ្យ​សន្លប់​នៅ​ទឹក​ទី ៤ ។​

​    ​អេ អូត​បាន​ក្លាយជា​អ្នកខ្លាំង​ហើយ​នៅ​រង់ចាំ​រក​អ្នកខ្លាំង ៨ នាក់​ទៀត​ដែល​សុទ្ធតែ​ចម្រាញ់​ចេញពី ៨​នាក់​ដូច​គ្នា​ទើប​ក្លាយជា​អធិរាជ​សង្វៀន​បា​កាស​ពិតប្រាកដ ។​