​ព្រឹត្តិការណ៍ Leo Cup បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ ឈានចូល​វគ្គ​ប្រកួត​ខ្វែង​ - Sport

​ព្រឹត្តិការណ៍ Leo Cup បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ ឈានចូល​វគ្គ​ប្រកួត​ខ្វែង​

(ថ្ងៃទី 11 ឧសភា 2017 10:08:AM) | ​កូ​ឡាប​

ក- ក+ | Print

  • Leocup1101
  • Leocup1102
  • Leocup1103
  • Leocup1104
  • Leocup1105

ព្រឹត្តិការណ៍ Leo Cup International Volleyball 2017 ដែល​ការប្រកួត​មាន ចំនួន ៣ ប្រកួត ជា​រៀងរាល់ថ្ងៃ ដោយ​ក្រុម​ទាំង​៦​នេះ បាន​ប្រកួត​យ៉ាង​ពេញទំហឹង ដើ​ម្ប​យកជ័យ​ជំនះ រៀងៗ​ខ្លួន ក្នុង​ដណ្តើមយក​ពិន្ទុ​ខ្ពស់ ឈានទៅ​វគ្គ​បន្តទៀត ខណៈ​វគ្គ​ប្រកួត​សន្សំ​ពិន្ទុ ត្រូវបាន​បញ្ចប់ ត្រឹម​ថ្ងៃទី​១០ ខែឧសភា​។​

​លទ្ធផល​បច្ចេកទេស នៃ​ការប្រកួត​កីឡាបាល់ទះ Leo Cup International Volleyball 2017 នា​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧ មាន​ដូចខាងក្រោម​៖
១. ក្រុម វិសាខា បាន​យកឈ្នះ លើ​ក្រុម​ក្រសួងមហាផ្ទៃ ក្នុង​លទ្ធផល ៣-២​សិត ដោយ​ពិន្ទុ ២២ ទល់ ២៥ , ២៥​ទល់​២0, ១១​ទល់​២៥ , ២៥​ទល់​២៣ និង ១៥​ទល់​១0​។ ក្រុម​ទាំងពីរ​នេះ ប្រកួត​យ៉ាង​ក្តៅគគុក ក្នុងការ​កាត់សេចក្តី ក្នុង​វគ្គ​សន្សំ​ពិន្ទុ នា​ថ្ងៃ​ចុងក្រោយ ព្រោះថា ឱកាស​លែងមានទៀតហើយ ដែល​ត្រូវ​លេង​ម៉ា​ចាស់ដៃ រហូតដល់ ៥​សិត​។

២. ក្រុម Kasetsart របស់​ប្រទេស​ថៃ យកឈ្នះ​លើ​ក្រុម សាលាខេត្ត​កំពង់ចាម ក្នុង​លទ្ធផល ៣-២​សិត ដោយ​ទទួលបាន​ពិន្ទុ ២៦​ទល់​២៤ , ២៥​ទល់​២៧, ១៤​ទល់​២៥ , ២៥​ទល់​១៩ និង ១៥​ទល់​១២ ។ ក្រុម​នេះ ក៏​ប្រកួត ៥ សិត​ដែរ ដោយ​បញ្ចេញ​អស់ នូវ​ថាមពល ដើម្បី​តែ​ជ័យជំនះ រៀងៗ​ខ្លួន ដោយ​ចុងបញ្ចប់ នៃ​ការប្រកួត បាន​ទៅលើ​ក្រុម Kasetsart ។

៣.​មួយគូ​ទៀត ក្រុម​កងពលតូច​អន្តរ​គម​ន៍ លេខ​៩ របស់​កម្ពុជា បាន​បរាជ័យ លើ​ដៃ​ក្រុម Vinh Long របស់​ប្រទេស​វៀតណាម ១​ទល់​៣​សិត ដោយ​ក្នុង​ពិន្ទុ ១៦​ទល់​២៥ , ២៥​ទល់​១៩ , ១២​ទល់​២៥ ,១៦​ទល់​២៥ ។ ក្រុម​នេះ ក៏​ប្រកួត​រហូតដល់ ៤ ប្រកួត​ផងដែរ​។​

​នេះ​ជាការ​ប្រកួត​ចុងក្រោយ ក្នុង​វគ្គ​សន្សំ​ពិន្ទុ នៃ​ក្រុម​ទាំង​៨ ដែល​មកពី ៤ ប្រទេស ក្នុងការ​ដណ្តើម​យកពាន និង​ប្រាក់រង្វាន់ ពី​ស្រា​បៀរ​លី​អូ លើក​ទី​៦ នៅលើ​ទឹកដី​កម្ពុជា​។​

​សម្រាប់​ការប្រកួត ៣ លើក​ដូចគ្នា គឺ​ពូ​ល A ក្រុម SKYWAY របស់​ឡាវ ចាញ់​ទាំង​៣​ប្រកួត​។ ក្រសួងមហាផ្ទៃ ចាញ់​២​ប្រកួត និង​ឈ្នះ​១​ប្រកួត​។ ក្រុម​កងពលធំ អន្តរាគមន៍​លេខ​៣ ចាញ់​១​ប្រកួត និង​ឈ្នះ​២​ប្រកួត​។ ក្រុម វិសាខា ឈ្នះ​ទាំង​៣​ប្រកួត​។ ចំណែក​ពូ​ល​B ក្រុម​កងពលតូច​អន្ត​រគម ន៍​លេខ​៩ របស់​កម្ពុជា មិនទាន់​ស្គាល់​ជ័យជំនះ​។ ក្រុម Kasetsart របស់​ប្រទេស​ថៃ គឺ​ចាញ់​១​ប្រកួត និង​ឈ្នះ​២​ប្រកួត​។ ក្រុម Vinh Long របស់​វៀតណាម ចាញ់​១​ប្រកួត និង​ឈ្នះ​២​ប្រកួត​។ ក្រុម​សាលាខេត្ត​កំពង់ចាម ចាញ់​១​ប្រកួត និង​ឈ្នះ​២​ប្រកួត​។​

​ទោះយ៉ាងណា ទាំង​៨​ក្រុម នឹងត្រូវ​បាន​ក្រុម​គណៈកម្មការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ធ្វើការ​បូកសរុប​ពិន្ទុ ជ្រើសរើស​យ​ក្រុម ដែលមាន​ពិន្ទុ​លើសគេ ចំនួន​៤​ក្រុម មក​ប្រកួត ក្នុង​វគ្គ​ខ្វែង នា​ថ្ងៃទី​១២​ខែឧសភា ដោយ​ក្រុម​លេខ​១ ពូ​ល​A ប្រកួត​ជាមួយ​ក្រុម​លេខ​២ ពូ​ល​B និង​ក្រុម​លេខ​១ ពូ​ល​B ប្រកួត​ជាមួយ ក្រុម​លេខ​២ ពូ​ល​A ដើម្បី​ឈានទៅ វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​១៣ ខែឧសភា ខាងមុខនេះ​៕N​/S