​លទ្ធផល​ថ្ងៃទី​២ នៃ​ព្រឹត្តិការណ៍ Leo Cup International Volleyball - Sport

​លទ្ធផល​ថ្ងៃទី​២ នៃ​ព្រឹត្តិការណ៍ Leo Cup International Volleyball

(ថ្ងៃទី 9 ឧសភា 2017 10:15:AM) | ​កូ​ឡាប​

ក- ក+ | Print

  • Leo1
  • Leo2
  • Leo3
  • Leo4
  • Leo5

ព្រឹត្តិការណ៍ Leo Cup International Volleyball2017 បានចាប់ផ្ដើម​ក្នុង​ថ្ងៃទី​២​ហើយ នៅ​រសៀល​ថ្ងៃទី​៨​ឧសភា ដែលមាន​ក្រុម​មកពី​កម្ពុជា​ចំនួន​៥​ក្រុម និង​ឡាវ ១​ក្រុម ដោយ​ក្រុម​របស់​កម្ពុជា​ចំនួន​៣​ក្រុម​បានទទួល​ជ័យជំនះ និង​ក្រុម​កម្ពុជា​២​ក្រុម​បាន​បរាជ័យ​ជាមួយនឹង​ក្រុម​របស់​ឡាវ​ផងដែរ​។ គួរ​បញ្ជាក់ថា ក្រុម Skyway ដែល​មកពី​ប្រទេស​ឡាវ ពីរ​ប្រកួត​ហើយ មិនទាន់​ស្គាល់​ជ័យជំនះ​នោះទេ​។​

​សម្រាប់​លទ្ធផល​បច្ចេកទេស នៃ​ការប្រកួត​កីឡាបាល់ទះ Leo Cup International Volleyball 2017 នា​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧ ដែលជា​ថ្ងៃទី​២ នៃ​ការប្រកួត​នេះ មាន​៣​ប្រកួត គឺ​ពូ​ល A មាន ២ ប្រកួត និង​ពូ​ល B មាន ១​ប្រកួត ពោលគឺ​ការប្រកួត​ក្នុង​ពូ​ល B ដែលមាន​តែមួយ​ប្រកួត​នោះ ក្រុម​សាលាខេត្ត​កំពង់ចាម បាន​ប្រកួត​ឈ្នះ កងពលតូច​អន្តរាគមន៍​លេខ​៩ គឺ​៣​សិត​ទល់​០ ក្នុង​ពិន្ទុ ២៥-២២ , ២៥-១៦ និង ២៥-១៧​។​

​សម្រាប់​ការប្រកួត​របស់​ពូ​ល A នោះ ក្រុម Skyway ដែល​មកពី​ប្រទេស​ឡាវ ប្រកួត​ចាញ់​ក្រុម​វិសាខា​របស់​កម្ពុជា ០ ទល់ ៣ សិត ក្នុង​ពិន្ទុ​១៥​ទល់​២៥ , ១៩​ទល់​២៥ និង ១៨ ទល់ ២៥ ។ មួយ​ប្រកួត​ទៀត​របស់​ពូ​ល​A ក្រុម​ក្រសួងមហាផ្ទៃ ប្រកួត​ចាញ់​ក្រុម​កងពលធំ​លេខ​៣ ក្នុង​លទ្ធផល ០ សិត​ទល់​៣​សិត ក្នុង​ពិន្ទុ​២៣​ទល់​២៥ , ១៩​ទល់​២៥ និង ២៣​ទល់​២៥ ។ ក្នុង​សិត​ទី​៣ ការប្រកួត​ចាញ់​-​ឈ្នះ​គ្នា ដោយ​តឹងតែង​បំផុត ៕N​/S