សាកល្បង ត្រៀម​ទៅ​ប្រកួត​ក្បាច់គុណ​តៃ​ខ្វាន់​ដូ ថ្នាក់​អន្តរជាតិ នៅ​ប្រទេស​ប៊ុល​ការី​

(ថ្ងៃទី 3 ឧសភា 2013 05:46:PM) | សូផុន

ក- ក+ | Print


 ការសម្ដែង​ក្បាច់គុណ​តៃ​ខ្វាន់​ដូ និង​សាកល្បង​សមត្ថភាព​កីឡាករ ដែល​នឹង​ត្រៀម​ទៅ​ប្រកួត​ថ្នាក់​អន្តរជាតិ នៅ​ប្រទេស​ប៊ុល​ការី កាលពី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣​។

​ពិធី​នោះ មានការ​ចូលរួម​ពី​លោក អ៊ុង អឿន អតីត​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត លោក​ឧកញ៉ា អ៊ឹម ភាន់​សុផល អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តបន្ទាយមានជ័យ លោក ថោង សុខាំ​ភូ ប្រធានស្តីទី​សាខាគយ​និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ និង​អស់លោក​ជា មេបញ្ជាការរង ប្រធាន​មន្ទីរ សិស្ស​និស្សិត​ជាច្រើន​នាក់​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ​ត្ន័ ស្រ៊ាង បានអោយដឹងថា អង្គភាព​អាវុធហត្ថ ក្រោម​ការដឹកនាំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រៅពី​ការងារ​ស្នូល បាន និង​កំពុង​ពង្រឹងពង្រីក​វិស័យ​កីឡា​នៅ​កម្ពុជា ក៏មាន​ឈ្មោះ​បោះ​សំឡេង នៅលើ​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ​។​

​លោក​បន្តថា កង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ក៏បាន​បង្កើត​ក្លឹប​កីឡាករ​តៃ​ខ្វាន់​ដូ​នេះ រយៈពេល ២​ឆ្នាំ​មកហើយ​។ ក្នុងនោះ ក៏បាន​ចូលរួម​ប្រកួត​ថ្នាក់ជាតិ បាន​មេដាយមាស​ជា​ច្រើនដង​ផងដែរ​។

​លោក អ៊ុង អឿន បេក្ខជន​តំណាងរាស្ត្រ ខេត្តបន្ទាយមានជ័យ របស់​គណបក្ស​ប្រជាជន​កម្ពុជា បានអោយដឹងថា លើកស្ទួយ​វិស័យ​កីឡា ក្នុង​ខេត្ត តាមរយៈ​បង្កើត​ក្លឹប​កីឡា រៀបចំ​ការប្រកួត​ពី​ថ្នាក់​ខេត្ត រហូតដល់​ថ្នាក់ស្រុក នាំអោយ​វិស័យ​កីឡា មាន​ភាព​រីកចម្រើន និង​មានការ​ទទួលស្គាល់ និង​ចំណាត់​ល្អ ក្នុង​ការប្រកួត​ជម្រើសជាតិ រហូត​ក្រុមកីឡា​នេះ បាន​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​។

​លោក បាន​ឧបត្ថម្ភ​វិទ្យុទាក់ទង​ដល់​អង្គភាព​អាវុធហត្ថ​ខេត្ត ១៥ គ្រឿង និង​ស្នងការ​ខេត្ត ១៥ គ្រឿង ក្រោយពី​បញ្ចប់​ការប្រកួត​សាកល្បង​សមត្ថភាព តៃ​ខ្វាន់​ដូ បាន​ចុះ​ត្រួត​ពិនិត្យមើល​សំណង់​អគារ ដែល​ទើប​សាងសង់​ថ្មី មិនទាន់​ហើយ របស់​កងរាជអាវុធហត្ថ​ខេត្ត​៕​