ទីបញ្ជាការដ្ឋាន​កងពល​តូ​ចង​៧០ បានរៀបចំ​រត់​ចម្ងាយ ម៉ា​រ៉ា​តុង យុទ្ធ​នារី និង​យុទ្ធជន​ជ្រើសរើស កីឡាករ​ឆ្នើម​ត្រៀម​ប្រកួត រត់​ម៉ា​រ៉ា​តុង កង​ខេមរភូមិន្ទ ទូទាំងប្រទេស​ - Sport

ទីបញ្ជាការដ្ឋាន​កងពល​តូ​ចង​៧០ បានរៀបចំ​រត់​ចម្ងាយ ម៉ា​រ៉ា​តុង យុទ្ធ​នារី និង​យុទ្ធជន​ជ្រើសរើស កីឡាករ​ឆ្នើម​ត្រៀម​ប្រកួត រត់​ម៉ា​រ៉ា​តុង កង​ខេមរភូមិន្ទ ទូទាំងប្រទេស​

(ថ្ងៃទី 4 កក្កដា 2017 12:23:PM) | ​សំណាង​

ក- ក+ | Print

  • Sportk1
  • Sportk2
  • Sportk3
  • Sportk4

នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូ​ចង​៧០ បានរៀបចំ​រត់​ចម្ងាយ​ម៉ា​រ៉ា​តុង យុទ្ធ​នារី និង​យុទ្ធជន​។

​កីឡាករ​រត់​ម៉ា​រ៉ា​តុង​ផ្នែក​នារី ចម្ងាយ​៥​គីឡូម៉ែត្រ​(៨​ជុំ​) បាន​ទៅលើ​បេ​ក្ខ​នារី នុត សុធា​រ័ត្ន ទទួល​ជ័យលាភី​លេខ​១​។ កីឡាការិនី ធឿន ស៊ី​នឹ​ន ទទួលបាន​ជ័យលាភី​លេខ​២ និង​កីឡាការិនី សូ ស៊ីណា ទទួល​ជ័យលាភី​លេខ​៣​។​

​ចំណែក​កីឡាករ​ត់​ម៉ា​រ៉ា​តុង ផ្នែក​បុរស រត់​ចម្ងាយ ៨​គីឡូម៉ែត្រ (១២​ជុំ​) ជ័យលាភី​លេខ​១ ឈ្មោះ ទូច ភា​រ៉ា ជ័យលាភី​លេខ​២ ឈ្មោះ​កែវ វិចិត្រ​,​និង​ជ័យលាភី​លេខ​៣ ឈ្មោះ​យាន ទិ​​យី​ម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សយ ណា​រិ​ទ្ធ មេបញ្ជាការរង កងពលតូច​ថ្មើ​ជើង​លេខ​៧០ បាន​មានប្រសាសន៍ថា​៖ កងពលតូច​ថ្មើ​ជើង លេខ​៧០ បានរៀបចំ​ប្រកួត​កីឡា​រត់​ម៉ា​រ៉ា តុង ចំនួន​២ លើក​រួចមកហើយ ហើយ​នៅ​ថ្ងៃទី​៤ ខែកក្កដា​នេះ អង្គភាព​បានរៀបចំ ប្រកួត​រត់​ម៉ារ៉ាតុន លើក​ទី​២ ដែល​កីឡាករ រត់​ម៉ា​រ៉ា​តុង ផ្នែក​នារី មាន​ចំនួន​៥៤​នាក់ រត់​ចម្ងាយ ៥ គីឡូម៉ែត្រ ។​

​ចំណែក​កីឡាករ​រត់​ម៉ា​រ៉ា​តុង ផ្នែក​បុរស​មាន​ចំនួន ១៥៥ នាក់ រត់​ក្នុង​ចម្ងាយ ៨ គីឡូម៉ែត្រ ។ កីឡាករ កីឡាការិនី ចូលរួម​រត់​ម៉ា​រ៉ា​តុង សរុប​ចំនួន ២០៩​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សយ ណា​រិ​ទ្ធ បានបញ្ជាក់​ទៀតថា​៖ ការបង្កើត ការប្រកួតប្រជែង កីឡា​រត់​ម៉ា​រ៉ា​តុង ដើម្បី​នាំមក​នូវ​សុខភាព រាងកាយ​រឹងមាំ សុខភាព និង​បង្កើន​នូវ​​សាមគ្គីភាព ក្នុង​អង្គភាព​។ គោលបំណង​សំខាន់​មួយទៀត​នោះ គឺ​អង្គភាព​ត្រូវការ​ជ្រើសរើស កីឡា​ម៉ា​រ៉ា​តុង ទាំង​២​ភេទ សម្រាប់​យកទៅ​ប្រកួត ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​ទូទាំង​​ប្រទេស ដែល​នឹង​ប្រព្រឹត្តទៅ នៅពេល​ខាងមុខនេះ​៕N​/S