​មើល​លទ្ធផល​នៃ​ព្រឹត្តិការណ៍ Leo Cup ថ្ងៃទី​៣ - Sport

​មើល​លទ្ធផល​នៃ​ព្រឹត្តិការណ៍ Leo Cup ថ្ងៃទី​៣

(ថ្ងៃទី 10 ឧសភា 2017 11:31:AM) | ​កូ​ឡាប​

ក- ក+ | Print

  • Leeocup1
  • Leeocup2
  • Leeocup3

នៅ​ថ្ងៃទី​៩ ឧសភា គឺជា​ថ្ងៃទី​៣ នៃ​ព្រឹត្តិការណ៍ Leo Cup International Volleyball 2017 ដែល​ការប្រកួត​មាន ចំនួន ៣ ប្រកួត ដូច​ថ្ងៃ​ដំបូង​ដែរ ដោយ​ក្រុម​ទាំង​៦​នេះ នៅសល់​ការប្រកួត ១​ប្រកួត​ម្នាក់ទៀត ដើម្បី​កាត់សេចក្តី​ថា ក្រុម​ណា​ត្រូវ​ហាលអាវ ឬក៏​បន្ត​ទៅមុខទៀត​។​

​សម្រាប់​ការប្រកួត នៅ​ថ្ងៃទី​៣​នេះ ក្រុម​កងពលតូច​អន្តរ​គម​ន៍ លេខ​៩ របស់​កម្ពុជា បាន​បរាជ័យ ក្នុង​ដៃ​ក្រុម Kasetsart របស់​ប្រទេស​ថៃ ក្នុង​លទ្ធផល ១-៣ សិត ហើយ​ក្រុម​ទាំងពីរ​នេះ បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ រហូតដល់ ៤ ប្រកួត គឺ​ក្នុង​ពិ​ន្ធុ ១៩-២៥ , ២៧-២៥, ២0-២៥, ១២-២៥ ។ ស្ថិតក្នុង​ពូ​ល B ក្រុម Kasetsart ប្រកួត​បាន​ពីរលើក គឺ​ចាញ់​១​ប្រកួត និង​ឈ្នះ​១​ប្រកួត ចំណែក​ក្រុម​កងពលតូច​អន្តរាគមន៍​លេខ​៩ ប្រកួត​ពីរលើក មិនទាន់​ស្គាល់​ជ័យជំនះ​នោះទេ​។​

​ចំណែក​មួយគូ​ទៀត ដែល​ស្ថិតក្នុង​ពូ​ល B ដូចគ្នា​ដែរ គឺ​ក្រុម Vinh Long របស់​វៀតណាម ចាញ់​ក្រុម​សាលាខេត្ត​កំពង់ចាម ដោយ​លទ្ធផល ១-៣ សិត ។ ក្រុម​ទាំងពីរ​នេះ ក៏​ប្រកួត​រហូតដល់ ៤ ប្រកួត​ដូច​គូ​ទី​១ ផងដែរ ដោយ​ពិ​ន្ធុ ២៥-២២, ១៩-២៥, ២៦-២៨, ១៤-២៥ ។ ក្រុម Vinh Long ពីរ​ប្រកួត​នេះ ចាញ់​១​ប្រកួត និង​ឈ្នះ​១​ប្រកួត ចំណែក​ក្រុម​សាលាខេត្ត​កំពង់ចាម ប្រកួត​បាន​ពីរ​លើ​ដូចគ្នា ទទួល​ជ័យជំនះ ទាំង​ពីរលើក​។​

​មួយ​ប្រកួត​ទៀត ដែល​ស្ថិតក្នុង​ពូ​ល A គឺ​ក្រុម SKYWAY របស់​ឡាវ ប្រកួត​ចាញ់​ក្រុម​កងពលធំ អន្តរាគមន៍​លេខ​៣ ក្នុង​លទ្ធផល ០-៣ សិត ដែលមាន​ពិន្ទុ ១៣​ទល់​២៥ , ១៩​ទល់​២៥ និង​១៩​ទល់​២៥ ។ ការប្រកួត​របស់​ក្រុម​ទាំងពីរ គឺ ក្រុម SKYWAY ហាក់ដូចជា​ចាញ់​ប្រៀប របស់​ក្រុម​កងពលធំ អន្តរាគមន៍​លេខ​៣ តាំងពី​ចាប់ផ្តើម​ប្រកួត ក្នុង​សិត​ដំបូង​ម្ល៉េះ​។ ប្រកួត​ពីរ​លើ ក្រុម SKYWAY មិនមាន​លទ្ធផល​ល្អ ឯ​ក្រុម​កងពលធំ អន្តរាគមន៍​លេខ​៣ បានទទួល​ជ័យជំនះ ទាំង​ពីរលើក​។​

​ទោះយ៉ាងណា ទាំង​៦​ក្រុម ដែល​ប្រកួត ក្នុងថ្ងៃនេះ នៅសល់​ក្នុង​ដៃ​មួយ​ប្រកួត​ម្នាក់ទៀត ដើម្បី​កាត់សេចក្តី ថា​ក្រុម​ណា ដែលមាន​ពិន្ទុ​ច្រើនជាងគេ ឈានចូល​ក្នុង​វគ្គ​បន្តទៀត ៕N​/S