បាល់ទះ Leo Cup International volley ball 2017 ប្រកួតវគ្គសន្សំពិន្ទុ - Sport

បាល់ទះ Leo Cup International volley ball 2017 ប្រកួតវគ្គសន្សំពិន្ទុ

(ថ្ងៃទី 8 ឧសភា 2017 10:47:AM) | ​កូ​ឡាប​

ក- ក+ | Print

  • Leo1
  • Leo2
  • Leo3
  • Leo4
  • Leo5
  • Leo6

ការប្រកួត​កីឡាបាល់ទះ Leo Cup International volley ball 2017 ថ្ងៃ​ទីមួយ កាលពី​ថ្ងៃទី​៧ ខែឧសភា​នេះ ដែល​ធ្វើឡើង នា​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក បាន​រកឃើញចំនួន៣​ក្រុម ដែល​ទទួលបាន​ជ័យជំនះ  គឺក្រុម​ក្រសួងមហាផ្ទៃ ក្រុម​វិសាខា ដែលជា​ក្រុម​កម្ពុជា និង​ក្រុម VINH LONG មកពី​ប្រទេស​វៀតណាម ដែលទទួលបាន៣ពិន្ទុក្នុងមួយក្រុមៗ​។​

​បើតាម​គណៈកម្មការ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានបង្ហាញ លទ្ធផល​បច្ចេកទេស នៃ​ការប្រកួត​កីឡាបាល់ទះ Leo Cup International Volleyball 2017 នា​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៧ គឺ​ការប្រកួត​រវាង​ក្រុម Skyway (​ឡាវ​) និង​ក្រុម​ក្រសួងមហាផ្ទៃ (​កម្ពុជា​) គឺ​ក្រុម​ក្រសួងមហាផ្ទៃ លត់​ក្រុម Skyway យ៉ាង​ចាស់ដៃ ដោយ​មិន​ឲ្យ​តដៃ​បាន ក្នុង​លទ្ធផល ៣-០ (16-25, 12-25, 11-25)​។ ចំណែកឯ​ក្រុម​កងពលធំ​លេខ​៣ (​កម្ពុជា​) និង​ក្រុម​វិសាខា (​កម្ពុជា​) ដោយ​ក្រុម​វិសាខា លត់​ក្រុម​កងពលធំ​លេខ​៣ ក្នុង​លទ្ធផល ៣-១ (15-25, 25-16, 15-25, 25-27) និង​មួយគូ​ចុងក្រោយ គឺ​ក្រុម KASETSART (​ថៃ​) និង ក្រុម​VINH LONG (​វៀតណាម​) ដោយ​ក្រុម VINH LONG បំបាក់​ក្រុម​ថៃ KASETSART ក្នុង​លទ្ធផល ៣-១ (13-25, 25-15, 19-25, 23-25)​។

​ទោះយ៉ាងណា គេ​សង្កេតឃើញថា ក្រុម​បរទេស​ទាំងពីរ គឺ​ក្រុម KASETSART និង ក្រុម​VINH LONG បាន​ប្រកួត​គ្នា យ៉ាង​ស្វិតស្វាញ រហូត​ទៅដល់​ចំនួន ៤ ប្រកួត ហើយ​ពិន្ទុ​បាន​ដេញ​គ្នា យ៉ាង​ប្រកៀក​ប្រកិត ដែល​ធ្វើ​ឲ្យ​ទស្សនិកជន បាន​ស្រែក​ហ៊ោរ ពេញ​ស្តា​ត​ដំបូលទូក ដើម្បី​អបអរ​គូ​ទាំងពីរ​នេះ ប៉ុន្តែ​ទោះយ៉ាងណា ចុងបញ្ចប់​គឺ លទ្ធផល​បាន​បង្ហាញថា ក្រុម​មកពី​ប្រទេស​វៀតណាម បានទទួល​ជ័យជំនះ លើ​ក្រុម​មកពី​ប្រទេស​ថៃ​។

​ការប្រកួត Leo Cup International Volleyball បានចាប់ផ្តើម នៅក្នុង​ពហុកីឡាដ្ឋាន​ជាតិ អូឡាំពិក ដែលមាន​ការចូលរួម យ៉ាងច្រើន​កុះករ ពី​សំណាក់​ទស្សនិកជន ជាច្រើន ។​

​សូមបញ្ជាក់ថា ក្នុង​កម្មវិធី​ប្រកួត Leo Cup International Volleyball បាន​ផ្សព្វផ្សាយ​ថា មកហើយ កម្មវិធី​ដែល​លោកអ្នក កំពុងតែ​រង់ចាំ មក​ទស្សន៍ទាយ លទ្ធផល​ការប្រកួត # LeoCup2017 ទាំងអស់គ្នា​។ ក្រុម​ណា​គិតថា ជា​អ្នកឈ្នះ អញ្ជើញ​ចូលរួម​សប្បាយ ទាំងអស់គ្នា លក្ខខណ្ឌ​ងាយៗ គឺ​១. ចុច​ឡៃ​យ៍ Fanpage Leo Beer Cambodia , ២. Like & Share រូបភាព​នេះ​ផ្សាយ​ជា​សាធារណៈ​, ៣. ទស្សន៍ទាយ​លទ្ធផល ៣ ក្រុម នឹង​ក្លាយជា​ឈ្នះ​ក្នុងថ្ងៃនេះ ដោយ​ខុម​មែន​នៅក្រោម​, ៤. ឆ្លើយ​ឱ្យ​គ្រាប់​ទាំង ៣ ក្រុម ហើយ​ដាក់ hashtag #Leocup2017, ៥. គណនេយ្យ​ហ្វេ​ស​ប៊ុ​ក មាន​សិទ្ធិ​ឆ្លើយ​តែម្ដង​ប៉ុណ្ណោះ (​ប្រសិន​បើក​ឆ្លើយ​លើស យើង​រាប់​តែមួយ​ដង​), ៦. ខម​មែន​ណា​ត្រឹមត្រូវ ៣ ក្រុម និង​ធ្វើតាម​លក្ខន្ដិកៈ មាន​សិទ្ធិ​ទទួលបាន​សំណាង ទទួលបាន​អាវ ដ៏​ស្រស់ស្អាត ពី​ស្រា​បៀរ​លី​អូ ចំនួន ៥ រង្វាន់ ( អាវ ១ មួយ​រង្វាន់​), ៧. នៅក្នុង​ករណី ប្រសិនបើ​មិនមាន​អ្នកឆ្លើយ​ត្រូវ ៣ ក្រុម ខាង​ផេ​ក​ជ្រើសរើស យក​ឆ្លើយ​ត្រូវ ២ ពី​ក្រុម​ជំនួស​, ៨.​គណនេយ្យ​យើង នឹង​ចោះ​យក​អ្នក​មានសំណាង​, ៩. ចូលរួម​កម្មវិធី​បាន​ចាប់ពី​ថ្ងៃនេះ រហូតដល់​ម៉ោង ១៤.៣០ នាទី​, ១0. ប្រកាស​រង្វាន់​នៅ​ថ្ងៃទី​៨ ខែឧសភា​ព ឆ្នាំ ២០១៧, ១១. Leo Beer Cambodia សូម​រក្សា​សិទ្ធិ​ក្នុង​ផ្លាស់ប្ដូរ​លក្ខខណ្ឌ ដែល​បាន​កំណត់ទុក​ខាងលើនេះ ដោយ​មិនបាន​ប្រាប់​ទុក​មុន​៕N​/S