​ក្លិប​បាល់ទះ​វិសាខា ប្រកាស​ជ្រើសរើស​យុវជន​ដែលមាន​កំពស់​ចាប់ពី​១.៩៥​ម៉ែត្រ​ឲ្យ​អាច​ក្លាយទៅជា​កីឡាករ​ជំរើសជាតិ​ - Sport

​ក្លិប​បាល់ទះ​វិសាខា ប្រកាស​ជ្រើសរើស​យុវជន​ដែលមាន​កំពស់​ចាប់ពី​១.៩៥​ម៉ែត្រ​ឲ្យ​អាច​ក្លាយទៅជា​កីឡាករ​ជំរើសជាតិ​

(ថ្ងៃទី 28 មេសា 2017 10:37:AM) | មុនរាជ

ក- ក+ | Print

  • Sportk1
  • Sportk2

ក្លិប​បាល់ទះ​វិសាខា ប្រកាស​ជ្រើសរើស​យុវជន​ដែលមាន​អាយុ​ក្រោម​២០​ឆ្នាំ និង​មាន​កំពស់​ចាប់ពី​១.៩៥​ម៉ែត្រ ឡើងទៅ ដើម្បី​ហ្វឹកហាត់​ឲ្យ​អាច​ក្លាយទៅជា​កីឡាករ​ជំរើសជាតិ និង​ត្រៀម​លេង​ស៊ី​ហ្គេម​២០២៣ ខាងមុខនេះ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា (​ស ស យ ក​) បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្លិប​បាល់ទះ​វិសាខា សូម​ជូនដំណឹង​ដល់​យុវជន ដែលមាន​អាយុ​ក្រោម​២០​ឆ្នាំ​, កំពស់​ចាប់ពី​១.៩៥​ម៉ែត្រ​ឡើងទៅ​។ សូម​អញ្ជើញ​ប្អូនៗ ទៅកាន់​សាលាខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ដាក់ពាក្យ​ប្រឡង​ជាមួយ​គ្រូ​បរទេស នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៧​។ ប្អូនៗ នឹង​ទទួលបាន​អត្ថប្រយោជន៍ ដូចជា ៖ ១-​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ២-​មាន​កន្លែង​ស្នាក់នៅ​ស្អាត​៣-​ផ្តល់ជូន​អាហារ​៣​ពេល ៤-​មានឱកាស​ប្រឡង​យក​ក្របខ័ណ្ឌ​មន្ត្រីរាជការ​៥-​អាច​ក្លាយទៅជា​កីឡាករ​ជំរើសជាតិ និង​ត្រៀម​លេង​ស៊ី​ហ្គេម​២០២៣ ៦-​ផ្តល់ជូន​ការសិក្សា​ទៅតាម​ចំណង់​ចិត្ត​។​

​ព័ត៌មាន​លំអិត​ត សូម​ទាក់ទង 17 83 83 33 ឬ Facebook HEM DARITH​។​