ហែម​ថុ​ន ពន្លឺ​បាន​ត្រឹម​បង្កើត​ស្ថិតិ​ថ្មី​

(ថ្ងៃទី 2 សីហា 2012 06:25:PM) | រស្មី

ក- ក+ | Print

  • Hem-thon-punleu ហែមថុន ពន្លឺពេលប្រកួតនៅក្រុងឡុងដ៏

    ​ក្នុងការ​ប្រកួត​ថ្ងៃទី ២​សីហា​នេះ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​ អង់គ្លេស​កីឡាករ​ហែល​ ទឹក​កម្ពុជា​ហែម​ថុ​ន ពន្លឺ​បាន​បំផ្លាញចោល​នូវ​សិទ្ធិ​ផល​ចាស់​ដោយ​បង្កើត​ឡើងវិញ​នូវ​សិទ្ធិ​ផល​ ថ្មី​ដែល​ល្អ​ជាង​មុន​។​

​    ​ការ​ហែលរ​បៀប​សេរី​ចម្ងាយ​៥០​ម៉ែ​ត្រកាល​ប្រកួត​ជើងឯក​ពិភពលោក​នៅ​សៀង​ហៃ​ ពន្លឺ​ធ្វើ​ក្នុង​ថេរវេលា​២៧ វិនាទី​២២ ។ សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​លើក​នេះ​បើតាម​លោក​វ៉ា​ត់ ចំរើន ​ដែល​ផ្ដល់​ព័ត៌មាន​ពី​ប្រទេស​អង់​គ្លេ​សម​កថា ​ពន្លឺ​ធ្វើ​ក្នុង​ថេរវេលា​២២​វិនាទី​០៣ ។ លោក​បញ្ជាក់ថា ​កម្ពុជា​មិនមាន​ប្រវត្តិ​បាន​មេដាយ​អូឡាំពិក​ទេ​ យើង​ដឹងខ្លួន​យើង​តែ​អ្វីដែល​លោក​ចង់បាន​នោះ​គឺ​ការបង្កើត​សិទ្ធិ​ផល​ថ្មី​ ដែល​ល្អ​ជាង​ចាស់ ។​

​    ​សម្រាប់​ការ​ហែល​ចម្ងាយ​៥០​ម៉ែត្រ​របៀប​សេរី​នេះ​មាន​ប្រទេស​ចំនួន​៥៨​ ចូលរួម​ហើយ​ហែម​ថុ​ន ពន្លឺ​ឈ្នះ​បាន ១០​ប្រទេស​ដែរ តែ​ក្នុង​ស៊េរី​ដែល​គេ​ហែល​មាន ៨ គន្លង​នោះគេ​ឈ្នះ​តែ​ម្នាក់​ប៉ុណ្ណោះ​តែបើ​ពិនិត្យ​លើ​ថេរ​​វេលា​នៃ​ប្រទេស​ ទាំង​៥៨​ដែល​ចូលរួម​គឺ​ពន្លឺ​ឈ្នះ​បាន ១០​ប្រទេស ។​