ស្វែងយល់​ពី ASEAN Para Games - Sport

ស្វែងយល់​ពី ASEAN Para Games

(ថ្ងៃទី 8 តុលា 2013 06:43:AM) | រស្មី

ក- ក+ | Print

  • A
  • B
  • C
  • D

    ​ASEAN Para Games ឬ SEA Para Games​គឺជា​ព្រឹត្តិការណ៍​កីឡា​មួយ​ដែល​គេ​បង្កើតឡើង​ជាការ​ផ្ដល់​ឱ​កាស​ឲ្យ​ជនពិការ​បាន​បញ្ចេញ​សមត្ថភាព​តាមរយៈ​ការលេង​កីឡា និង ដើម្បី​លើកទឹកចិត្ត​ដល់​ពួកគេ​កុំ​ឲ្យ​គេ​យល់ថា​រូប​ គេ​ជាម​នុស្ស​មិនបានការ​បង្កប​ង្វ​ល់់​ដល់​សង្គម ។​

​    ​ជា​ព្រឹត្តិការណ៍​កីឡា​មួយ​ដែល​ប្រកួត​រៀងរាល់ ២ ឆ្នាំ​ម្ដង​គឺ​បន្ទាប់ពី SEA Games បានបញ្ចប់​នោះ ។ ជា​កីឡា​ជនពិការ​ដែល​ទាំង​រូបមន្ត និង ច្បាប់​ប្រកួត​ស្ទើរតែ​ទាំងអស់​ដូចគ្នា​នឹង​ការប្រកួត​កីឡា​ដែលមាន​កាយសម្បទា​គ្រប់គ្រាន់​ដែរ ។ មាន​ប្រភេទ​កីឡា​ខ្លះ​លេង​ខុសគ្នា​ដូចជា​បាល់ទះ​អង្គុយ បាល់បោះ​រទេះ វាយ​កូនឃ្លី​លើ​តុ​រទេះ​ក៏ដោយ​តែ​ការផ្ដល់​ ពិន្ទុ និង បទបញ្ជា​ដូចគ្នា​ទាំងស្រុង ។​

​    ​ASEAN Para Games ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អង្គការ ASEAN Para Sport Federation ដែល​ អក្សរ​កាត់​គឺ​(APSF)​ដែលមាន​ប្រទេស​ចំនួន ១១ ជា​សមាជិក​គឺ​កម្ពុជា​-​វៀតណាម -​ឡាវ​-​ថៃ​-​ម៉ាឡេស៊ី​-​សឹង្ហ​បូរី​-​ឥណ្ឌូ​ នេ​ស៊ី​-​ទី​ម័​រ​ខាងកើត​-​ហ្វីលីពីន​-​ព្រុយ​ណេ និង មី​យ៉ាន់​ម៉ា ។​

​    ​អត្ត​ព​លិ​ក​ទាំងអស់​គឺជា​ជនពិការ ។ ខ្លះ​ពិការ​អវយវៈ ឬ វិញ្ញាណ​ណាមួយ​ដោយសារ​គ្រោះថ្នាក់​ផ្សេងៗ ដោយ សារ​សង្គ្រាម ឬ ពិការ​ពី​កំណើត ។​ភាព​ពិការ​នេះ​ត្រូវ​បែងចែក​ជាច្រើន​ប្រភេទ​ទៀត​ដូច​ជាមាន​ពិការ​លើ​ជង្គង់​ ពិការ​ក្រោម​ជង្គង់ ពិការ​ត្រឹម​កំភួនដៃ ពិការ​ដល់​ដើមដៃ​ក៏មានដែរ ។​

​    ​ព្រឹត្តិការណ៍​នេះ​គេ​បង្កើតឡើង​ដើម្បី​មិត្តភាព សាមគ្គីភាព​នៃ​ជនពិការ​ក្នុង​តំបន់ និង ដើម្បី​ប្រឆាំងនឹង​ការ​រើស​ អើ​ង​ចំពោះ​ជនពិការ ។ តាមរយៈ​ការលេង​កីឡា​នេះហើយ​ដែល​បានធ្វើ​ឲ្យ​ជនពិការ​ចាប់ផ្ដើម​ស្គាល់​ពី​តម្លៃ​ខ្លួនឯង និង​ លែង​អស់សង្ឃឹម​ចំពោះ​ពិការភាព​របស់ខ្លួន ។​ពួកគេ​មួយចំនួនធំ​បាន​ផ្លាស់ប្ដូរ​ជីវភាព​តាមរយៈ​ការលេង​កីឡា។
ពីមួយ​ ថ្ងៃ​ទៅមួយថ្ងៃ​ការប្រកួត​កីឡា​ជនពិការ​កាន់តែ​មានគុណ​ភាព​ដោយសារ​តែមាន​ជនពិការ​ចូលរួម​កាន់​តែ​ច្រើន​ហើយ​ពួក​ គេ​ប្រជែង​គ្នា​ដើម្បី​ក្លាយជា​កីឡា​ជម្រើសជាតិ ។​

​    ​ASEAN Para Games លើក​ទី ១​ធ្វើ​នៅ​ថ្ងៃទី​២៥ ដល់​៣០ ខែតុលា​ឆ្នាំ​២០០១​នានា​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ ម៉ាឡេស៊ី ។ លើក​ទី ២ ប្រកួត​ពីថ្ងៃ​ទី​១៩ ទៅ ២៧​ធ្នូ​ឆ្នាំ​២០០៣​នាទី​ក្រុង​ហាណូយ​ប្រទេស​វៀតណាម ។ លើក​ទី ៣ ដែល​ប្រកួត​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​នោះ​គឺ​ប្រកួត​ពីថ្ងៃ​ទី​១៤​ទៅ​២០​ធ្នូ​ឆ្នាំ​២០០៥ ។​

​    ​ព្រឹត្តិការណ៍ ASEAN Para Games លើក​ទី​៤​ធ្វើ​នៅ​ខេត្ត Nakhon Ratchasima ប្រទេស​ថៃ​ពីថ្ងៃ​ទី​២០​ទៅ​២៦​មករា​ឆ្នាំ​២០០៨​។​ការប្រកួត​លើក​ទី​៥​ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ឡាវ​នោះ​ត្រូវបាន​ប្ដូរ​ទៅ​ប្រកួត​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​វិញ​ដែល​ការប្រកួត​ធ្វើ​ពីថ្ងៃ​ទី​១៥​ទៅ​១៩​សីហា​ឆ្នាំ​២០០៩ ។​

    ​ការប្រកួត​លើក​ទី ៦​នា​ឆ្នាំ​២០១១​ធ្វើ​នៅ​ទីក្រុង SOLO ប្រទេស​ឥណ្ឌូនេស៊ី និង​លើក​ទី ៧​ដែល​ធ្វើ​នៅ​ចុងឆ្នាំ​ ២០១៤​ខាងមុខនេះ​គឺ​ប្រកួត​នៅ​ទីក្រុង​Nay Piy Taw​ប្រទេស​មី​យ៉ាន់​ម៉ា និង​ឆ្នាំ​២០១៥​តាម​ការគ្រោងទុក​នឹងធ្វើ​នៅ​ ប្រ​ទេ​សឹង្ហ​បូរី ។​