អ្នក​វាយ​កូន​ហ្គោល​ខ្មែរ ២ នាក់​បានឈ្នះ​សំបុត្រ​យន្តហោះ​ការ​ស្នាក់នៅ និង​សំបុត្រ​ចូលរួម​ទស្សនា ការប្រកួត​ហ្គោល​ធំ​បំផុត​នៅ​ម៉ាឡេស៊ី​ - Sport

អ្នក​វាយ​កូន​ហ្គោល​ខ្មែរ ២ នាក់​បានឈ្នះ​សំបុត្រ​យន្តហោះ​ការ​ស្នាក់នៅ និង​សំបុត្រ​ចូលរួម​ទស្សនា ការប្រកួត​ហ្គោល​ធំ​បំផុត​នៅ​ម៉ាឡេស៊ី​

(ថ្ងៃទី 3 តុលា 2013 08:24:AM) | កូឡាប

ក- ក+ | Print

  • Golf_cimb-bank_cen
  • Golf_cimb-bank_cen1

 កីឡាករ​វាយ​កូន​ហ្គោល​កម្ពុជា​ពីររូប បានឈ្នះ​សំបុត្រ​យន្តហោះ ការ​ស្នាក់នៅ និង​សំបុត្រ​ចូលរួម​ទស្សនា ការប្រកួត​វាយ​កូន​ហ្គោល​ដ៏​ធំ​បំផុត នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ឈ្មោះថា CIMB Classic ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​២៤ ដល់ ២៧ ខែតុលា ឆ្នាំ ២០១៣​។

​ការប្រកួត​ដែលមាន​ពានរង្វាន់ ៧ លាន​ដុល្លារ​នោះ​ក៏មាន​ការចូលរួម​ពី លោក ថា​យ ហ្គ័​រ​វូដ ដែលជា​កីឡាករ​វាយ​កូន​ហ្គោល​លំដាប់​ពិភពលោក​។​

​កីឡាករ​ទាំងពីរ គឺ​លោក ខែម សំរេច និង​លោក សេង វណ្ណ​សីហា ដែលជា​ម្ចាស់​ពានរង្វាន់​ការប្រកួត​វាយ​កូន​ហ្គោល CIMB Preferred Golf Tournament 2013 ដែល​បាន​ធ្វើឡើង នៅ​ទីលាន​កូន​ហ្គោល​ស៊ី​ធី​ហ្គោល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ កញ្ញា ២០១៣​។​

​ការប្រកួត​វាយ​កូន​ហ្គោល CIMB Classic គឺជា​ផ្នែក​មួយ​នៃ​សមាគម PGA Tour និង FedEx Cup តែមួយគត់​ដែល​ធ្វើឡើង​នៅ តំបន់​អាស៊ីអាគ្នេយ៍​។ ការប្រកួត​នេះ​ផងដែរ នឹងមាន​ការអញ្ជើញ​មក​ចូលរួម​ពី​កីឡាករ​ដ៏​ល្បីៗ លើ​ពិភពលោក​ជាច្រើនរូប ដែល​រង្វាន់​មាន​រហូតដល់ ៧ លាន​ដុល្លារ​។​

​សូមបញ្ជាក់ថា នៅក្នុង​ការប្រកួត​វាយ​កូន​ហ្គោល នៅ​កម្ពុជា កាលពី​ចុងខែ​កញ្ញា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល និង​លោក ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​អញ្ជើញ​ចូលរួម​ផងដែរ​។​

​លោក ហ៊ឹម សីលា នាយក​សេវាកម្ម​អតិថិជន​ជាន់ខ្ពស់ (Preferred Banking) បាន​មានប្រសាសន៍ថា ភាព​រីកចំរើន នៃ​កីឡា​របស់​ប្រទេស​កម្ពុជា កាន់តែ​មានការ​លូតលាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ កីឡា​វាយ​កូន​ហ្គោល​ដែលជា​កីឡា​ពេញនិយម​មួយ នៅ​ប្រទេស​អភិវឌ្ឍន៍ ក៏បាន​ចាប់ផ្តើម​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ប្រជាជន​ខ្មែរ​ផងដែរ តួយ៉ាង​នៅក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ មាន​ទីលាន​វាយ​កូន​ហ្គោល​ជាច្រើន ដែល​បាន​បើក​ដំណើរការ ឱ្យ​អ្នក​ដែល​ចូលចិត្ត​វិស័យ​កីឡា​នេះ​ចូលរួម​លេង ទាំង​នៅ​រាជធានី​ភ្នំពេញ​ក៏​ដូច​តាម​បណ្តា​ខេត្ត​នានា​។

​លោក​បាន​បញ្ជាក់ថា ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ដោយ​យល់ឃើញ​ពី​គុណ​តម្លៃ នៃ​កីឡា​វាយ​កូន​ហ្គោល ដែល​គេ​ជឿជាក់ថា​មិន​ត្រឹមតែ​ដើម្បី​សុខភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កីឡា​ដែល​ពង្រឹង​នូវ​ចំណងមិត្តភាព​និង​ភាពជា​ដៃគូ ទើប​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី និង ទីលានកីឡា​វាយ​កូន​ហ្គោល​ស៊ី​ធី​ហ្គោល បានរួម​គ្នា​បង្កើត​នូវ​កម្មវិធី​ដែលមាន​ឈ្មោះថា CIMB Preferred Golf Tournament នេះ​ឡើង ក្នុង​បំណង​ពង្រឹង​ភាព​រីកចំរើន នៃ​កីឡា​វាយ​កូន​ហ្គោល នេះ​ឱ្យ​កាន់​តែមាន​ប្រជាប្រិយភាព​បន្ថែមទៀត​។​
 
​លោកនាយក​សេវាកម្ម​អតិថិជន​ជាន់ខ្ពស់ នៃ​ធនាគារ​CIMB បាន​មានប្រសាសន៍​ទៀតថា “​ខណៈពេល ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ជំហរ​កាន់តែ​រឹងមាំ​ក្នុងប្រទេស​កម្ពុជា និង​ក្នុងនាម​ជា​ធនាគារ​អន្តរជាតិ ដែល​ឈានមុខ​គេ​មួយ​តែងតែ​ស្វែងរក​អ្វីដែល​ធ្វើឱ្យ​សេវា​ធនាគារ​កាន់តែ​ល្អ​។ ធនាគារ CIMB មាន​គោលដៅ​រឹតចំណង​មិត្តភាពរ​វា​ង​អ្នកចូលរួម​ប្រកួត​ទាំងអស់ ពី​ទីលាន​វាយ​កូន​ហ្គោល​ស៊ី​ធី​ហ្គោល និង​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ឱ្យ​កាន់តែ​ជិតស្និទ្ធ​និង​ប្រសើរឡើង​។ គោល​គំនិត​នេះ គឺ​ការផ្តល់​តម្លៃបន្ថែម​ដល់​អតិថិជន​របស់​ធ​នាគារ CIMB និង​ចូលរួមចំណែក​ពង្រឹង​វិស័យ​វាយ​កូន​ហ្គោល របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​”៕​