កីឡា​កាយ​វប្បកម្ម (BodyBuilding)

(ថ្ងៃទី 3 កញ្ញា 2012 07:21:AM) | រស្មី

ក- ក+ | Print

  • 1
  • 2
  • 3
  • 4
  • 5
  • 6

    ​ជា​ប្រភេទ​កីឡា​ដែល​គេ​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ខ្លួនឯង​ដើម្បី​ឲ្យ​មាន​ សាច់ដុំ​ធំៗ​រាង​សង្ហា​ដែល​ការហ្វឹកហាត់​ នោះ​ដំបូង​ឡើយ​គឺ​គ្មាន​ក្បួនខ្នាត​ត្រឹមត្រូវ​ឡើយ ។​

​    ​កីឡា​ប្រភេទ​នេះ​គេ​ទើបតែ​ឃើញ​នៅក្នុង​អម្លុង​សតវត្សរ៍​ទី ១៩​ប៉ុណ្ណោះ​ហើយ​ដែល​គេ​ហៅថា​ជា​ប្រភេទ​កីឡា​ លំ​ហាត់​កាយសម្បទា ។ មនុស្ស​ដែលមាន​មាឌធំៗ និង មនុស្ស​ធាត់ៗ​មាន​អំណោយផល​ខ្លាំង​ក្នុង​ការហាត់​កីឡា​ប្រភេទ​នេះ ជាង​អ្នក​ដែលមាន​មាឌតូច​ល្អិត ។​

​    ​ចន្លោះ​ឆ្នាំ​១៨៨០ និង ឆ្នាំ​១៩៥៣ កីឡា​កាយ​វប្បកម្ម​នេះ​ចាប់ផ្ដើម​មាន​អ្នក​និយម​ចូលចិត្ត​ហាត់​ទោះបី​កាល​ នោះ​មិនមាន​ការប្រកួត ឬ មានការ​គ្រប់គ្រង​ច្បាស់លាស់​ក៏ដោយ ។​ការហាត់​កីឡា​នេះ​ដំបូង​ឡើយ​គេ​គិតថា​គ្រាន់​តែ​ដើម្បី​សុខភាព​ប៉ុណ្ណោះ​ តែ​ក្រោយមក​តម្លៃ​នៃ​ការហាត់​កីឡា​នេះ​កាន់តែ​មាន​ដោ​យ​សារ​តែ​វា​ធ្វើ​ឲ្យ​ រាងកាយ​របស់​ អ្នក​ហាត់​សង្ហា រឹងប៉ឹង ដែល​សោ​ភ័​ណ្ឌ​ភាព​បែបនេះ​វា​បានក្លាយ​ជាការ​ពេញចិត្ត​របស់​មនុស្ស​ស្រី ។​

​     ​បន្ទាប់ពី​ការហ្វឹកហាត់​ដោយ​គ្មាន​ក្បួនខ្នាត​នោះ​នៅ​ចុង​សតវត្សរ៍​ទី ១៩ និង ដើម​សតវត្សរ៍​ទី ២០​គេ​ឃើញ​ មានការ​ណែនាំ​ខ្លះៗ​ពី​វិធី​នៃ​ការហ្វឹកហាត់​ដែលមាន​ផល​ប្រ​យោ​ជ​ន៍​ច្រើន​ ចំពោះ​សាច់ដុំ និង កាត់បន្ថយ​គ្រោះថ្នាក់​ ពី​ការហ្វឹកហាត់ ។ ទោះបីជា​វិធី​នោះ​វា​មិនទាន់មាន​ស្តង់ដារ​តែមួយ​ក៏ដោយ​ក៏​ការកែលម្អ​បន្តិច​ ម្ដងៗ​នោះបាន​ធ្វើ​ឲ្យ​ វិធាន​នៃ​ការហាត់​នោះ​មាន​គំរូ​តែមួយ បន្ទាប់ពី​មានការ​ផលិត​ចេញ​នូវ​ឧបករណ៍​នានា​សម្រាប់​ហាត់​ដែល​កាន់តែ​ មាន​លក្ខណៈ​ស្រដៀង​គ្នា និង កាន់តែ​ឈានទៅ​ដូចគ្នា​នោះ ។​

​    ​ជាមួយនឹង​ការវិវត្តន៍​បែបនេះ​នៅ​ថ្ងៃទី ១៦​មករា​ឆ្នាំ​១៩០៤​មានការ​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជា​លក្ខណៈ​បើក​ទូលាយ​ មួយ​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​Madison Square Garden​នាទី​ក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក​។​ កាលនោះ​លោក AL Treloar ជា​អ្នកទទួលបាន​ជ័យជំនះ ដែលមាន​ប្រាក់រង្វាន់​ចំនួន ១០០០​ដុល្លារ ។​

​     ​២​សប្ដាហ៍​ក្រោយ​ការប្រកួត​នោះ​ផលិតករ​ភាពយន្ត​គឺ​លោក Thomas Edison ​បាន​ផ្សព្វផ្សាយ​ភាព​យន្ដ​ឯកសារ​នៃ​ការប្រកួត​កីឡា​កាយ​វប្បកម្ម​ជា​ លើកដំបូង​នោះ ។

​    ​ដោយសារ​ហ្វីល នៃ​ភាពយន្ដ​ឯកសារ​នោះ ២-៣​ឆ្នាំ​ក្រោយមក​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នៅ​អាមេរិក និង អឺ​រុ​ប​ងា​កមក​ហាត់​កីឡា​កាយ​វប្បកម្ម​កាន់តែច្រើន ។ តែ​ការហ្វឹកហាត់​នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ​នៅពេល​សង្គ្រាម​ ពិភពលោក​លើក​ទី ១ ផ្ទុះឡើង​នោះ ។​

​    ​ចន្លោះ​ពី​ឆ្នាំ​១៩៥៩ ដល​ឆ្នាំ​១៩៦០​ កីឡា​កាយ​វប្បកម្ម​នេះ​កាន់​តែមាន​ប្រជាប្រិយ​ថែមទៀត ។​ អ្នកលេង​កីឡា​កាយសម្ព័ន្ធ​ (Gymnastic) កីឡា​ចំបាប់ ដែល​សូម្បីតែ​អ្នករាំ​របាំ​បា​ឡេ​ខ្លះ​ក៏​ខិតខំ​ហាត់​កីឡា​កាយ​វប្បកម្ម​ដែរ ​ ដើម្បី​ឲ្យ​មាន​រូប​កាយ​សង្ហារ និង រឹងមាំ ។​

​    ​អ្នក​សំដែង​ភាពយន្ដ​ល្បីៗ​ជាច្រើន​ដូចជា Hercules- Arnold Schwarzenegger និង តារា​ ភាពយន្ដ​ផ្សេងៗ​ទៀត​បាន​ភ្ជាប់​ខ្លួន​ជាមួយនឹង​កីឡា​កាយ​វប្បកម្ម​នេះហើយ​ ពួកគេ​ទទួលបាន​នូវ​ភាពល្បីល្បាញ​ខ្លាំង​ណាស់ ។​

​    ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ​ទៅហើយ​ដែល​សហព័ន្ធ​អន្តរជាតិ​ខាង​កាយ​វប្បកម្ម​បាន​បង្កើតជា​លើកដំបូង​ដែល​ មាន​ឈ្មោះថា​International Federation Of Body Building&Fitness(IFBB)​បាន​ត្រូវ​បង្កើតឡើង ។​

​    ​ឆ្នាំ​១៩៩០​អ្នក Promoter ខាង​កីឡាកាស​ (Wrestling)​គឺ​លោក Vince Mc.Mahon បាន​ ផ្ដួចផ្ដើម​គំនិត​បង្កើត​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​ពិភពលោក​ដែលមាន​ឈ្មោះថា World Bodybuilding Federation(WBF) ។​

​    ​គួរបញ្ជាក់​ថា ​នៅ​អម្លុង​ឆ្នាំ​១៩៧៨​គេ​ចាប់ផ្ដើម​ឃើញ​មាន​ស្ត្រី​ចូលមក​ហ្វឹកហាត់​កីឡា​ កាយ​វប្បកម្ម​ដូច​បុរស​ដែរ ។ ២-៣​ឆ្នាំ​ក្រោយមក​ស្ត្រី​ជាច្រើន​មាន​សាច់ដុំ​ធំៗ និង សង្ហា​មិន​ចាញ់​បុរស​នោះទេ ។ ទោះបី​ការហាត់​កីឡា​ប្រភេទ​នេះ​ទាមទារ​នូវ​ភាព​អំណត់ និង ចំណាយ​កម្លាំង​ច្រើន​ក៏ដោយ​ក៏​ចំនួន​ស្ត្រី​ដែល​ចូលមក​ហាត់​មានការ​កើនឡើង ។

ជាមួយគ្នានេះ​ប្រភេទ​កីឡា​នេះ​បាន​ក្លាយជា​កីឡា​គោល​មួយ​សម្រាប់ អ្នក​ចាប់​អាជីព​ជា​អ្នកលេង​កីឡា​កាស ឬ កីឡា​ចំបាប់ ។​ ព្រោះ​ពួកគេ​ត្រូវការ​សាច់ដុំ​ធំៗ និង​រាងកាយ​មានអំណាច ។​

​    ​អ្នក​ដែល​ហាត់​កីឡា​កាយ​វប្បកម្ម​គឺ​ត្រូវការ​អាហារ​ដែល​មានកា​ឡូរី​ខ្ពស់ មានថា​ម​ពល​ខ្លាំង​គឺ​អាហារ​ដែល​មាន​សារធាតុ​ប្រូតេអ៊ីន​ខ្ពស់ សារធាតុ​កាបូ​អ៊ី​ដ្រា​ដ វីតាមីន មី​ណេ​រ៉ា​ល់ ជាដើម ។​

​    ​ឆ្នាំ ២០០០​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​កីឡា​កាយ​វប្បកម្ម​មាន​វត្តមាន​ជា​លើកដំបូង​នៅ​ទីនោះ​ដែល ​នេះ​ជា​សញ្ញា​នៃ​ការប្រកា​សទទួលស្គាល់ថា​ កីឡា​កាយ​វប្បកម្ម​បានក្លាយ​ជា​ប្រភេទ​កីឡា​ អូឡាំពិក​ហើយ ។​