ម៉ន សា​ម៉េ​ត ឈ្នះ​ហ៊​ល ដា​រ៉ា​ដាច់​ - Sport

ម៉ន សា​ម៉េ​ត ឈ្នះ​ហ៊​ល ដា​រ៉ា​ដាច់​

(ថ្ងៃទី 21 មិថុនា 2015 04:45:PM) | រស្មី

ក- ក+ | Print

  • 1
  • 2
  • 3
  • 4

    ​ភ្នំពេញ​:​ការប្រកួត​លើស​ង្វៀន SEA-TV នា​ល្ងាច​ថ្ងៃទី​២១​មិថុនា​អ្នក​ប្រដាល់​ម៉ន សា​ម៉េ​ត​ក្លឹប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​ប្រកួត​ឈ្នះ​ហ៊​ល ដា​រ៉ា​ក្លឹប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ ។​

​    ​ក្នុងការ​ប្រកួត ៥ ទឹក​ទោះបី​ស្ថានភាព​ហាក់ដូចជា​តឹងតែង​ក៏ពិតមែន​តែ​សា​ម៉េ​ត​ហាក់ដូចជា​មានប្រៀប​លើ​ដា​រ៉ា​ស្ទើរតែ​គ្រប់ទឹក​ទាំង ៥ តែម្ដង ។ ការ​វ៉ៃ​ចេញ​មាន​ស្ថិតិ​ប្រហាក់ប្រហែលគ្នា​មែន​តែ​ការ​វ៉ៃ​ចេញ​របស់​សា​ម៉េ​ត​មាន​ប្រ​សិទ្ធិ​ភាព​ជាង​មិនតែប៉ុណ្ណោះ​ដា​រ៉ា​ត្រូវ​សា​ម៉េ​ត​រុញ​ឲ្យ​ដួល​ច្រើន​ទៀតផង ។​

​    ​សោម វិឆ័យ​ក្លឹប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​សេង ស្រឿ​ន​ក្លឹប​ព្រះខ័ន​រាជ​ដាច់​តែម្ដង ។ អ្នក​ប្រ​ដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​២​ទឹក​ដំបូង​វិឆ័យ​ហាក់ដូចជា​ដកថយ​និង​មិន​វាយប្រហារ​លើ​សេង ស្រឿ​ន​ឡើយ​មិនតែប៉ុណ្ណោះ​នៅ​ទឹក​ទី ២ និង ទឹក​ទី ៣​វិឆ័យ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​បន្ទាប់ពី​ត្រូវ​សេង ស្រឿ​ន​វាយប្រហារ​ដោយ​ស្នៀត​ជង្គង់​ហោះ​នោះ ។​វិឆ័យ​ត្រូវ​អាជ្ញាកណ្ដាល​ព្រមាន​ដោយ​សង្ស័យថា​វ៉ៃ​មិន​អស់​សមត្ថភាព ។​

​    ​នៅ​ទឹក​ទី ៣​វិឆ័យ​ដែលមាន​កំហឹង​នោះបាន​វាយតប​សង​វិញ​តែ​គេ​ចាញ់​ប្
រៀប​សេង ស្រឿ​ន​ដដែល ។ បន្ទាប់ពី​ ប្រកួត​គ្នា ៥ ទឹក​នោះ​សោម វិឆ័យ​ចាញ់​ពិន្ទុ​សេង ស្រឿ​ន ។​

​    ​សេក គឹម​រូ​ន​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ប្រកួត​ឈ្នះ​ពិន្ទុ​ផន ផល្លា​ក្លឹប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​ទាំង​លំ​បាក​បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ ។​

​    ​គឹម​រូ​ន​ត្រូវ​ផល្លា​វាយ​ឲ្យ​របួស​នៅ​ទឹក​ទី ៥ ឯ ផល្លា​ត្រូវ​អាជ្ញាកណ្ដាល​ព្រមាន​នៅ​ទឹក​ទី ៤​ដោយសារតែ​គឹម​រូ​ន​ដួល​ហើយ​នោះគេ​អុក​បន្ថែម​មួយ​ជង្គង់​ទៀត ។ ទោះជា​យ៉ាងណា​បន្ទាប់ពី​ប្រកួត​គ្នា​ពេញ​ទាំង ៥ ទឹក​នោះ​សេក គឹម​រូ​ន​ឈ្នះ​ផន ផល្លា​ដោយ​ពិន្ទុ ។​

​    ​ម៉ូ វណ្ណៈ​ក្លឹប​ព្រៃទទឹង​ខេត្តបាត់ដំបង​ប្រកួត​ឈ្នះ​គង់ វិចិត្រ​ក្លឹប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ​បន្ទាប់ពី​តស៊ូ​ជា​ មួយ​គ្នា ៥ ទឹក​ពេញ​នោះ ។​