អង្គការ​សាមគ្គី​អូឡាំពិក​ជា​អ្វី​? - Sport

អង្គការ​សាមគ្គី​អូឡាំពិក​ជា​អ្វី​?

(ថ្ងៃទី 8 សីហា 2013 07:04:AM) | រស្មី

ក- ក+ | Print


(​អត្ថបទ​នេះ​ឧបត្ថម្ភ​ដោយ​លោក​វ៉ា​ត់​ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​)
    ​ក​-​និយម​ន័​យៈ

 ជា​នាយកដ្ឋាន​មួយ​របស់ គ​.​អ​.​អ និង​ជា​ប្រភព​ជំនួយ​ទ្រទ្រង់ និង​លើកទឹកចិត្ត​គ្រប់​ប្រ​
 ភេទ​កីឡា​អូឡាំពិក​ទាំងអស់​។​អង្គការ​នេះ​មាន​ភារកិច្ច​:
•​    ​ផ្តល់​មូលនិធិ​សម្រាប់​អភិវឌ្ឍន៍​កីឡាករ​កម្រិត​ខ្ពស់ រហូត កីឡាករ​ទើប​ចាប់ផ្តើម ។​
•​    ​ផ្តល់​លទ្ធភាព​ឲ្យ គ​.​ជ​.​អ បើក​វគ្គ​សិក្សា បច្ចេកទេស និង​រដ្ឋា​បាល​កីឡា ។​
•​    ​ផ្តល់ជំនួយ​បច្ចេកទេស ដើម្បី​ផ្សព្វផ្សាយ ចំណេះ​ពី​បច្ចេកទេស​កីឡា និង​ផ្សព្វផ្សាយ​ពី​ស្មារតី​អូឡាំពិក     
​ពិសេស​គឺ ​FAIR-PLAY ​និង​សហការ​ជាមួយ​សហព័ន្ធ​កីឡា​និង​អង្គការ​មាន​ទំនាក់ទំនង​ជាមួយ​កីឡា​ដូចជា​ វិ​ជ្ជសាស្ត្រ​កីឡា​ជាដើម​។​
​ខ​-​គោលបំណងៈ

កម្មវិធី​ដែល​អនុ​ម័ត្រ​ដោយ អ​.​ស​.​អ ចែង​ក្នុង​ធម្មនុញ្ញ​អូឡាំពិក​។​
• ​    ​មូលនិធិ​សាមគ្គី​អូឡាំពិក គឺជា​វត្ថុ​សម្រាប់​លើកទឹកចិត្ត​កីឡាករ​-​កីឡាការិនី ទាំង​កីឡាករ​អូឡាំពិក និង​​កីឡាករ​ថ្មី​ដែលមាន​សក្តានុពល​។​
•​    ​    ​ជួយ​គាំទ្រ គ​.​ជ​.​អ ដែល​ចង់​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ដោយ​ផ្តល់ជំនួយ បច្ចេកទេស​និង​ហិរញ្ញវត្ថុ​​សម្រាប់​ផ្សព្វផ្សាយ​ចំណេះដឹង​-​ស្មារតី​ អូឡាំពិក​។​
•​    ​សហការ​ជាមួយ អ​.​ស និង​អង្គការ​ពាក់ព័ន្ធ​ជាមួយ​កីឡា ជាអាទិ៍ វេជ្ជសាស្ត្រ​កីឡា (Sport medicine ) ។​
OS = Sport development = IOC <> NOC <> IF
 
    ​ខ​-​ធម្មនុញ្ញ​អូឡាំពិក​ចែង​ពី​ភារកិច្ច​របស់ OS :

•​    ​បំប៉ន​ចំណេះដឹង​ឲ្យ​កីឡាករ និង​គ្រូបង្វឹក​
•​    ​លើកកម្ពស់​កម្រិត​បច្ចេក​ទេស​ឲ្យ​កីឡាករ​- គ្រូបង្វឹក​ដោយ​ផ្តល់​អាហារ​រូបករណ៍​
•​    ​បណ្តុះបណ្តាល​អ្នករដ្ឋបាល​កីឡា ( Sport administrator )
•​    ​សហការ​ជាមួយ​គណៈកម្មាការ​នានា​របស់ IOC
•​    ​ស្ថា​នា​ទីលានកីឡា​សាមញ្ញ អាច​ប្រើប្រាស់​បាន ចំណាយ​ថវិកា​តិច ដោយ​សហការ​ជាមួយ​អង្គរការ​ជាតិ និង​អន្តរជាតិ​។​
•​    ​គាំទ្រ​ការលេង​កីឡា​ថ្នាក់ជាតិ​-​តំបន់​-​ទ្វីប​ស្ថិតក្រោម​កិច្ច​បរិ​បាល IOC
•​    ​លើកទឹកចិត្ត​កម្មវិធី​សហប្រតិបត្តិការ​ទ្វេរ​ភាគី​-​ពហុភាគី​រវាង NOCs
•​    ​ជំរុញ​រដ្ឋាភិបាល​-​អង្គរ​អន្តរជាតិ​ឲ្យ​បញ្ចូល​កីឡា​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​
• ​    ​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ឲ្យ គ​.​ជ​.​អ អាច​ចូលរួម​កីឡា​អូឡាំពិក និង​មហាសន្និបាត​ថ្នាក់​ទ្វីប​-​ពិភពលោក និង​ការប្រកួត​កីឡា​ផ្សេងៗ​ទៀត ដែល​ស្ថិតក្រោម​កិច្ច​បរិបា​ល​របស់ គ​.​អ​.​អ​
•​    ​ផ្តល់​ជំនាញការ ឬ ទីប្រឹក្សា ជួយ​ដល់ គ​.​ជ​.​អ​

    ​គ​-​គម្រោង​រួមគ្នា​របស់​គណៈកម្មាការ គ​.​អ​.​អ និង អ​.​ស​.​អ :

•​    ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដើម្បី​ចូលរួម​បណ្ឌិតសភា​អូឡាំពិក​នៅ​ប្រទេស​ហ្គ្រិ​ក​។​
•​    ​ជំនួយ​ហិរញ្ញវត្ថុ​កី​ឡាំ​សម្រាប់​ទាំងអស់គ្នា​-​ទិវា​រត់ប្រណាំង​អូឡាំពិក​។​
•​    ​ជំនួយ​ហិរញ្ញវត្ថុ​វគ្គ​សិក្សា វេជ្ជសាស្ត្រ កីឡា​។​
•​    ​ជំនួយ​ហិរញ្ញវត្ថុ កិច្ចការ ស្ត្រី និង​កីឡា​។​
•​    ​ជំនួយ​ហិរញ្ញវត្ថុ ការងារ កីឡា និង​បរិស្ថាន​។​
 
​ង​-​កម្មវិធី​ពិសេស សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ :
•​    ​ផ្តល់ អាហារូបករណ៍ ចំពោះ​កីឡាករ​។​
•​    ​ផ្តល់ អាហារូបករណ៍ ចំពោះ​បង្វឹក​។​
•​    ​ឧបត្ថម្ភ វគ្គ​រដ្ឋបាល​កីឡា និង​អប់រំ​។​   
•​    ​វគ្គ​សិក្សា​រដ្ឋបាល​កីឡា​របស់​NOCC​តាមរយ​:​អង្គការ​សាម​គ្គិ​អូឡាំពិក​    
•​    ​ស្លាក​សញ្ញា​របស់​អង្គការ​សាមគ្គី​អូឡាំពិក