ក្បាច់គុន ២ របស់​កូ​រេ​បង្ក​ឲ្យ​មានការ​យល់ច្រឡំ​ - Sport

ក្បាច់គុន ២ របស់​កូ​រេ​បង្ក​ឲ្យ​មានការ​យល់ច្រឡំ​

(ថ្ងៃទី 14 មករា 2016 11:47:AM) | រស្្មី

ក- ក+ | Print

  • 1
  • 2

    ​ពេលនេះ​ក្បាច់គុន​ថ្មី​របស់​សាធារណរដ្ឋ​កូ​រេ​បាន​មកដល់​កម្ពុជា​ដែល​ក្បាច់គុន​ទាំង​២​នេះ​មានឈ្មោះ​ប្រហាក់ប្រហែលគ្នា​ជាហេតុ​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ ។​

​    ​ក្បាច់គុន​ទាំង ២ នោះ​គឺ Yong Mu Do និង Kyung Moo-Do ដែល​Yong Mu Do​បាន​បង្កើត​សមា​គម​នៅ​កម្ពុជា​ដោយមាន​ការទទួលស្គាល់​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ។ Kyung Moo-Do មិន​ទាន់​មាន​សមាគម ឬ សហព័ន្ធ​នៅ​កម្ពុជា​ទេ​តែ​បាន​បើក​សាលា​គុន​នៅ​កម្ពុជា ។​ក្បាច់គុន​ទាំង ២ នេះ​គឺជា​ក្បាច់គុន ២​ផ្សេងគ្នា​គ្រាន់​តែមាន​ប្រវត្តិ​ខ្លះ​ស្រដៀង​គ្នា​តែប៉ុណ្ណោះ ។​

      ​YONGMUDO ជា​ក្បាច់គុន​របស់​កូ​រេ​ហើយ​ក្បាច់គុន​នេះ​មាន​ប្រវត្តិ​វែងឆ្ងាយ​គ្រាន់បើ ដែរ ។​តាម​ការស្រាវជ្រាវ​YONGMUDO អភិវឌ្ឍន៍​មកពី​ក្បាច់គុន​HAPKIDO ដែលជា​ក្បាច់គុន​របស់​កូ​រេ​ដែរ ។​

    នៅ​ឆ្នាំ​១៩១០​មាន​ជនជាតិ​កូ​រេ​មួយរូប​ឈ្មោះ CHOI YUNG SUHL បានធ្វើ​នីរ​ប្រវេសន៍​ខ្លួនឯង​ទៅកាន់​ប្រទេស​ជប៉ុន ។ នៅ​ទីនោះ​យុវជន CHOI បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង​ក្បាច់គុន​នានា​របស់​ជប៉ុន​ជាមួយ គ្នា្ន​េះ​លោក​បានចាប់ផ្ដើម​ហាត់​ក្បាច់ DAITO-RYU ក្បាច់ JU-JITSU ក្បាច់ AIKIDO និង JUDO នៅ​ទីនោះ ។​

    នៅ​ឆ្នាំ​១៩៤៥​លោក CHOI YUNG SUHL បាន​វិល​ត្រឡប់មក​ប្រទេស​កូ​រេ​វិញ ។ មកដល់​ប្រទេស​កំណើត​វិញ​។ លោក CHOI បាន​យក​ក្បាច់គុន​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ហ្វឹកហាត់​នៅ​ជប៉ុន​មក​សំយោគ ចូលគ្នា​ឲ្យ​វា​ទៅជា​ស្ទីល​ថ្មី​មួយ​និង​ក្លាយជា​សមិទ្ធិផល​មួយ​ដែល​លោក បង្កើតឡើង ។​

    ក្បាច់គុន​ដែល​បង្កើត​ថ្មី​នេះ​លោក​បានដាក់​ឈ្មោះថា HAPKIDO ។ ជនជាតិ​កូ​រេ​ពេញចិត្ត​ចំពោះ HAPKIDO​ខ្លាំងណាស់​ហើយ​លោក​បាន​បង្ហាត់​សិស្ស​មួយរូប​ឲ្យ​ក្លាយជា​សិស្ស សំណព្វចិត្ត​ដែលជា​អ្នក​បន្តវេន​ពី​លោក ។​សិស្ស​រូបនោះ​ឈ្មោះ JI HAN JAE ។​

     លោក​CHOI  និង លោក JI​បានសម្រេច​ចិត្ត​នាំ HAPKIDO មកកាន់​ទីក្រុង​សេ​អ៊ូ​លហើយ​បាន​បង្កើត​សាលា ក្បាច់គុន HAPKIDO នៅ​សេ​អ៊ូ​លហើយ​ក្បាច់គុន​នេះ​កាន់​តែមាន​ប្រជាប្រិយ​ខ្លាំង​ឡើង ។​លោក CHOI YUNG SUHL ទទួលមរណភាព​នៅ​ឆ្នាំ​១៩៨៧ ក្នុងខណៈដែល​លោក JI HAN JAE បានទទួល​ខ្សែក្រវ៉ាត់​ខ្មៅ ៩ ដាន់​នោះ ។​

    YONGMUDO បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៨ ដែលមាន​លំនាំ​ស្រដៀង​គ្នា​នឹង HAPKIDO​គឺមាន​ទាំង​ស្នៀត​បោក ស្នៀត​ដោះ​ក្លេរ​ដែល​ដំបូង​ឡើយ​គេ​ហៅថា HAPKIDO YONGMUDO ។​បន្ទាប់ពី​បង្កើត​ភ្លាមៗ YONGMUDO​បាន ទទួល​កា​គាំទ្រ​ពី​មន្ត្រី​នានា​ដែល​ស្ថិតក្នុង​តំណែង​ជា​អ្នកដឹកនាំ ។​

     ប្រជាជន​កូ​រេ​កាន់តែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ឡើងៗ​ជាមួយនឹង ក្បាច់គុន YONGMUDO នេះ ។​សម្រាប់​តំបន់​អាស៊ាន​ទើបតែ​មាន​ប្រទេស ២ ប៉ុណ្ណោះ​ដែល​ទទួលយក​ក្បាច់គុន​នេះ​គឺ​ឥណ្ឌូនេស៊ី និង កម្ពុជា​ទើបតែ​ថ្មីៗ​នេះ ប៉ុណ្ណោះ ។​

    នៅ​ឥណ្ឌូនេស៊ី​ក្បាច់គុន​នេះ​គេ​បង្ហាត់​ទាហាន -​ប៉ូលីស និង អ្នកការពារ​(​អង្គរក្ស​)​ព្រោះ​វា​ជា​ក្បាច់គុន​ដែលមាន​អត្ថប្រយោជន៍​ខ្លាំង សម្រាប់​អ្នកការពារ ។​ក្បាច់គុន​នេះ​តម្រូវ​ឲ្យ​អ្នក​ហ្វឹកហាត់​ស្លៀកពាក់​នូវ​ឯក​សណ្ឋាន​ពណ៌​បៃតង ។​

​    ​ពេលនេះ​ក្បាច់គុន​ថ្មី​មួយទៀត​បានមក​ដល់ក​ម្ពុ​ជា​ហើយក៏​ជា​ក្បាច់គុន​កូ​រេ​ដែរ​ដែលមាន​ឈ្មោះថា​Kyung Moo-Do ។​

​    ​ក្បាច់គុន​នេះ​ក៏​អភិវឌ្ឍន៍​មកពី​ក្បាច់គុន​HapKido ដែរ ។​ការប្រកួត​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង Yongmudo តែ​ឯកសណ្ឋាន​អ្នក​ហាត់​ក្បាច់គុន​នេះ​មាន​ពណ៌ ស ដូច​ហាប់​គី​ដូ​ដែរ ។​ទោះបី​ការបង្កើត​ដំបូង​មានការ​មិនសូវ​ចុះសម្រុង​គ្នា​ខ្លះ​ក៏​ពិតមែនតែ​ក្បាច់គុន​នេះ​មានការ​រួមបញ្ចូល​ដោយ​ប្រភេទ​អាវុធ​ធ្នូ លំពែង​  និង កាំបិត មិនតែប៉ុណ្ណោះ​អ្នក​ហាត់​ក្បាច់គុន​នេះ​ត្រូវ​ចេះ​វិធី​ការពារ​ខ្លួន​តទល់​ជាមួយនឹង​ប្រភេទ​អាវុធ​ទាំង​ នោះដែរ ។​

​    ​សម្រាប់​អ្នក​ដែល​ហ្វឹកហាត់​ចង់​ក្លាយជា​អ្នកការពារ​នោះ​ហាត់ Kyung Moo-Do គឺ​ល្អ​មិន​ចាញ់​ក្បាច់​គុន Yingmudo នោះឡើយ ។​
​    ​