វ៉ែន សុវណ្ណ ជួប​ជាមួយ​ឡេះ តើក នរណា​ឈ្នះ ? - Sport

វ៉ែន សុវណ្ណ ជួប​ជាមួយ​ឡេះ តើក នរណា​ឈ្នះ ?

(ថ្ងៃទី 13 កញ្ញា 2015 12:33:AM) | រស្មី

ក- ក+ | Print

  • Ven-sovan-les-teuk

    ​ភ្នំពេញ​:​លើស​ង្វៀន Black Cat​របស់ SEA-TV អ្នក​ប្រដាល់​វ៉ែន សុវណ្ណ​ក្លឹប​កងកេង​កីឡា​ខេត្តបាត់ដំបង​ត្រូវ​បាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡេះ តើក​ក្លឹប​ពុទ្ធ​សេរី​វង្ស ។​

​    ​ពួកគេ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា​គ្រាន់តែ​សុវណ្ណ​មិនសូវ​មានឱកាស​បង្ហាញ​ខ្លួន​នៅ​ភ្នំពេញ​តែប៉ុណ្ណោះ ។​សុវណ្ណ​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​កលល្បិច​កណ្ដាប់​ដៃ​ល្អ ធ្ងន់​ហើយ​ពេល​វ៉ៃ​ចេញ​ម្ដងៗ​មាន​ប្រសិទ្ធិភាព​ណាស់​តែ​អ្នក​ប្រដាល់​រូបនេះ​មាន​វ័យ​ច្រើន​ហើយ​ការហ្វឹកហាត់​ច្រើនតែ​មិនសូវ​បាន​ពេញលេញ​ទើប​រាល់​ការប្រកួត​កន្លងមក​គេ​តែងតែ​ឆាប់​ទន់​កម្លាំង​នៅត្រឹម​ទឹក​ពី ៣ នោះ ។​

​    ​ចំពោះ​ឡេះ តើក​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​វ៉ៃ​គ្មាន​ស្នៀត​អ្វី​ច្បាស់លាស់​នោះទេ​គឺ​គេ​វ៉ៃ និង ទាត់​ចេញ​ទាំង​ទទឹង​ទឹ​ស​ទោះជា​បាន​ផល ឬ មិនបាន​ផល​ក៏​គេ​វ៉ៃ​ចេញ​ដែរ ។ ពេលខ្លះ​ការ​វ៉ៃ ឬ ទាត់​ចេញ​របស់គេ​ត្រូវ​គូប្រកួត​គេច​ផុត​នោះ​បណ្ដាល​ឲ្យ​គេ​ដួល​ខ្លួនឯង ឬ វិះ​ធ្លាក់​ពីលើ​សង្វៀន​ខ្លួនឯង​ក៏មានដែរ ។​

​    ​អ្នក​ប្រដាល់​ដែលមាន​កលល្បិច​ល្អ​មួយចំនួន​និយាយថា​ប្រកួត​ជាមួយ​ឡេះ តើក​លំបាក​ណាស់​ព្រោះ​វ៉ៃរ​ញ៉េ​រ​ញ៉ៃ​ពេក ។ តែ​ការប្រកួត​ជាមួយ​ឡេះ តើក​បើ​ហ៊ាន​តែ​ប្រហែស​ច្បាស់​ជា​ត្រូវ​ច្បាស់​ជា​សន្លប់​ដោយសារ​ស្នៀត​ទាត់​ផ្កាប់​ចាន​ហើយ ។ ឡេះ តើក​ទាត់​ផ្កាប់​ចាន​ល្អ​ណាស់ ។​នរណា​ជា​អ្នកឈ្នះ ?

​    ​សុខ ទូ​ក្លឹប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឯម ខ្លឹម ស ក្លឹប​ឬ​ទ្ធិ​ពោធិ៍​សែន​ជ័យ ។ ពួកគេ​ទាំង ២ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។​

​    ​សុខ ទូ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ ឯ ខ្លឹម ស មិនសូវមាន​នរណា​ស្គាល់​ នោះឡើយ ។ បើតាម​មន្ត្រី​ផ្គូរ​ផ្គង​និយាយថា​ខ្លឹម ស មិន​អន់​ទេ​គេ​បារម្ភ​ខ្លាច​តែ​សុខ ទូ​មិនអាច​តស៊ូ​ជាមួយ​បាន​ផង ។​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ជា​អ្នកមាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ ?

​    ​សាន លី​ណា​ក្លឹប​សុភា​នូ​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ពេជ្រ សាម៉ុន​ក្លឹប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១ គីឡូក្រាម ។
 
​    ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែលមាន​ចិត្តធំ និង ភាព​អំណត់​ខ្ពស់​ដូចគ្នា និង វ៉ៃ​ហ៊ាន​ប្ដូរ​ដូចគ្នា បែបនេះ​ទាំង​អ្នកចាញ់​ទាំង​អ្នកឈ្នះ​ប្រាកដជា​ទ្រម​ខ្ល​យ​ន​ដូចគ្នា​ជាមិនខាន​ឡើយ ។​

​    ​ម៉ា ឡាំ​ពី​ក្លឹប​អេ​ភូ​ថង​កីឡា​ប្រកួត​ជាមួយ​ពៅ ដា​រា​ក្លឹប​កងទ័ពជើងទឹក​ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥០​គីឡូក្រាម ។​ចំ​ពោះ​ការប្រកួត​ប្រដាល់​សាកល​អាជីព​វិញ​នោះ​ពេជ្រ ម្ទេសខ្មាំង​ក្លឹប​អា​រុណ​រះ​កីឡា​ប្រកួត​ជាមួយ​ស្រមៃ ស្ងួន ក្លឹប​កុមារ​ទេព​ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម ។​