បាល់ទះ​ប្រើ​ជើង​លើ​ឆ្នេរ​ខ្សាច់​(Foot Volley Beach) - Sport

បាល់ទះ​ប្រើ​ជើង​លើ​ឆ្នេរ​ខ្សាច់​(Foot Volley Beach)

(ថ្ងៃទី 29 មេសា 2014 09:16:AM) | រស្មី

ក- ក+ | Print

  • 11
  • 22

    ​វា​ជា​ប្រភេទ​កីឡា​ថ្មី​មួយ​ដែល​ត្រូវបាន​គេ​អះអាងថា​គេ​ប្រទះឃើញ​មាន​លេង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​មុនគេ​ហើយ​កីឡា​ប្រភេទ​នេះ​បាន​ចូល​មកដល់​ស្រុក​ខ្មែរ​ហើយ ។​

​    ​មានការ​លើកឡើងថា​កីឡា​foot Volley Beach នេះ​គេ​ប្រទះឃើញ​លេង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​មុនគេ​តែ​ក៏មាន​មតិ​ខ្លះ​គេ​ថា​ប្រេ​ស៊ី​ល​ជា​អ្នកបង្កើត​កីឡា​ប្រភេទ​នេះដែរ ។​

បើតាម​ឯកសា​នោះ​ថា​នៅ​ឆ្នាំ​១៩៦៥​មាន​ច​ន​ជាតិ​ប្រេ​ស៊ី​ល​ ម្នាក់​ឈ្មោះ Octavio De Maraes បាន​បបួលគ្នា​លេង​បាល់ទះ​ប្រើ​ដោយ​ជើង​នៅលើ​ឆ្នេរ​ខ្សាច់ Copacabana នាទី​ ក្រុង Rio De Janetro ។​

​    ​នៅក្នុង​ការប្រកួត​គេ​អាច​ជ្រើសរើស​កីឡាករ​បាល់ទាត់ ឬ អត្ត​ពលិកម​ក​ពី​កីឡា​ប្រភេទ​ផ្សេងទៀត​ឲ្យ​មកលេង​បានតែ​កីឡា​ប្រភេទ​នេះ​ហាម​មិន​ឲ្យ ប្រើ​ដៃ​ឡើយ​គឺ​គេ​អាច​ប្រើ​ជើង ក្បាល ស្មា ជង្គង់ បាន ។ ក្រុម​ម្ខាងៗ​អាច​លេង​ ដោយ​ប៉ះបាល់​បានតែ ៣ ដង​ប៉ុណ្ណោះ​ត្រូវតែ​ធ្វើ​ឲ្យ​បាល់​នោះ​ឆ្លង​សំណាញ់​ទៅ​ទី​របស់​គូប្រកួត ។​

​    ​ដំបូង​ឡើយ Foot Volley Beach នេះ​គេ​ហៅថា Pevaley ឯ តំបន់​ខ​លះ​ទៀត​ហៅថា Literally ដែល​ពាក្យ​ ទាំង ២​នេះ​មានន័យ​តែមួយ​ថា Foot Volley Beach ។​

​    ​តាំងពី​ឆ្នាំ​១៩៧០​មក​ប្រភេទ​កីឡា​នេះ​គេ​ឃើញ​គេ​និយម​លេង​ច្រើន​នៅ​ទីក្រុង Rio De Janeiro ។ ទោះ​យ៉ាង​ ក៏ដោយ​ក៏​នៅ​ទីក្រុង​ដទៃទៀត​គេ​និយម​លេង​កីឡា Foot Volley Beach នេះដែរ​ពិសេស​ទីក្រុង​នានា​ក្នុងប្រទេស​ប្រេ​ស៊ី​ល​ដូចជា Recifa-Salvador-Brasilia-Goiania-Santos និង Florianopolis ។​

​    ​Foot Volley Beach នេះ​ដំបូង​ឡើយ​គេ​លេង​ម្ខាង​មាន​គ្នា ៥ នាក់​ហើយ​អ្នក​ដែល​លេង​កីលា​នេះ​ភាគច្រើន​ ជា​អ្នកលេង​កីឡាបាល់ទាត់​ដែល​យ៉ាងហោចណាស់​ក៏​លេង​បាល់ទាត់​កម្រិត​ពាក់កណ្ដាល​អាជីព​ដែរ ជួនកាល​ក៏មាន​ កីឡាករ​បាល់ទាត់​អាជីព និង កីឡាករ​បាល់ទាត់​ល្បីៗ​ដែល​ចូលនិវត្តន៍​ហើយ​នោះគេ​និយាម​ចូលចិត្ត​លេង​កីឡា​ប្រភេទ​នេះដែរ ។​

​    ​Foot Volley Beach ដែល​ដំបូង​ឡើយ​គេ​លេង​គ្រាន់​កែ​កំសាន្ដ​នោះ​ត្រូវបាន​គេ​ចាត់ទុក​វា​ថា​ជា​វិញ្ញាសា​កីឡា​ មួយ​ហើយ​អ្នកលេង​ត្រូវបាន​គេ​តម្រូវ​ឲ្យ​មាន​ស្លាក​សំគាល់​ហើយ​ការលេង​ត្រូវ​បានកំណត់​ឲ្យ​មាន​គ្នា​ម្ខាង ២ នាក់ ដូច​ ប្រភេទ​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ដែរ ។​

​    ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គេ​បាន​កែប្រែ​របៀប​លេង Foot Volley Beach នេះ​ឲ្យ​កាន់​តែមាន​លំនាំ​ស្រដៀង​គ្នា​នឹង​ បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ដែរ ។​ការលេង​ដោយ​គ្មាន​សំណាញ់​ត្រូវបាន​គេ​កំណត់​ឲ្យ​លេង​ដោយមាន​សំណាញ់​ដាច់ខាត​តែ​ ម្ដង​ដែល​ម្ខាងៗ​អាច​ប៉ះបា់​បាន ៣ ដង​ឬ​តិចជាង​នោះ​ដើម្បី​ឲ្យ​បាល់​ឆ្លងទៅ​ទី​ខាង​គូប្រកួត ។​

​    ​នៅក្នុង​ការប្រកួត​ជា​ផ្លូវការ​កំពស់​សំណាញ់​ស្មរាប់​កីឡាករ​គឺ ២,២​ម៉ែត្រ ឬ ៧ Feet ២ Inches ។​ចំពោះ​កំ​ ពស់​សំណាញ់​សម្រាប់​កីឡាការិនី​វិញ​គឺ​ត្រឹម ២​ម៉ែត្រ​ប៉ុណ្ណោះ ឬ​៦,៦ Feet ៦ Inches ។​

​    ​Foot Volley Beach នៅ​ឆ្នាំ​២០១១​គេ​ចាប់ផ្ដើម​ឃើញ​លេង​ច្រើន​នៅតាម​ឆ្នេរសមុទ្រ​ល្បីៗ​របស់​អាមេរិក​ដូច​ជា Florida –Virginia និង កាលីហ្វ័រ​ញ៉ា ។ កីឡាករ​២​រូប​របស់​អាមេរិក​បាន​ឈ្នះ​ក្នុង​ការប្រកួត​ថ្នាក់ជាតិ​ចំនួន ២ព្រឹត្តិការណ៍​ធំៗ​ក្នុង​២០១១​នេះដែរ​គឺ​កីឡាករ Sergio Menezes និង កីឡាករ Igor Martins ។​ឆ្នាំ​២០១១​ដដែល​នេះ​ ការប្រកួត​ជើងឯក​ពិភពលោក​លើក​ទី ១ នៃ​កីឡា Foot Volley Beach នេះ​បានធ្វើ​នៅ​ប្រទេស​ប៉​រ៉ា​ហ្គា​យ ។​

​    ​ឆ្នាំ​១៩៩០​នៅ​ប្រទេស​ប្រេ​ស៊ី​គេ​សង្កេតឃើញ​កីឡាករ​បាល់ទាត់​កម្រិត​ពិភពលោក​របស់​ប្រេ​ស៊ី​ល​ដែល​ចូល​ និវត្តន៍​ហើយ​នោះបាន​ងប់ងុល នឹង កីឡា​ប្រភេទ​នេះ​ជាខ្លាំង ។​

​    ​នៅ​ប្រទេស​អង់គ្លេស ឯ ណោះ​វិញ​គេ​ឃើញ​លេង​កីឡា Foot Volley Beach នេះ​នៅ​ឆ្នាំ​២០០៦ ។​ក្នុង​ឆ្នាំ​នោះ​ កីឡាករ​អង់គ្លេស ២ រូប​គឺ Niall Quinn និង John Barnes បាន​ចេញទៅ​ប្រកួត​នៅ​ឆ្នេរសមុទ្រ​ប៉ា​តា​យ៉ា​ប្រទេស​ថៃ​ ក្រោម​ការអញ្ជើញ​របស់ Thai Foot Volley Federation ។​

​    ​ឆ្នាំ​២០០៨​នៅ​ប្រទេស​អ៊ីតាលី​មាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​មួយ​ដែល​គេ​ប្រសិទ្ធី​នាម​ថា Foot Volley Italia Tour ។ តែ​មកទល់ពេលនេះ​ប្រទេសមួយ​ចំនួន​នៅ​មិនទាន់បាន​បង្កើត​សហព័ន្ធ​នេះ​នៅឡើយ​ទេ ប៉ុន្ដែ​កីឡា​ប្រ​ ភេទ​នេះ​សព្វថ្ងៃ​មាន​សហព័ន្ធ​តំបន់​-​ទ្វីប និង អន្តរជាតិ​ទៅហើយ ។​