ការប្រកួត​រវាង​កម្ពុ​ជា​-​អា​ហ្វ​ហ្គា​នី​ស្ថាន​ - Sport

ការប្រកួត​រវាង​កម្ពុ​ជា​-​អា​ហ្វ​ហ្គា​នី​ស្ថាន​

(ថ្ងៃទី 16 មិថុនា 2015 08:37:PM) | រស្មី

ក- ក+ | Print

  • 5

    ​ភ្នំពេញ​;​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជ​ន្រុះ World Cup រវាង​កម្ពុជា និង អា​ហ្វ​ហ្គា​នី​ស្ថាន​នាយ​ប់​ថ្ងៃទី​១៦​មិថុនា​ស្ថានភាព​នៃ​ការប្រកួត​នៃ​តង់​ទី ១ គឺ​ស្ថានភាព​ហាក់ដូចជា​មិន​លើសខ្វះ​គ្នា​ឡើយ ។​

​    ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នោះ​ថា​សំបុ​ត្រដេ​ល​ដាក់លក់​មាន ៣ ប្រភេទ​គឺ​ប្រ​ភេទ​ដែលមាន​តម្លៃ​៨.០០០​រៀល​តម្លៃ​២០.០០​រឿ​ល និង តម្លៃ​៣០.០០០​រឿ​ល ។ លោក​ចាន់ មិថុនា​មន្ត្រី​ពត៌មាន​របស់​សហព័ន្ធ​បា​ម​និយាយថា​សំបុ​ត្រដែ​មានតម្លៃ​២០.០០០​រៀល និង ៨.០០០​រៀល​បាន​លក់​អស់​ឯ​សំបុ​ត្រដេ​ល​មានតម្លៃ​៣០.០០០​រៀល​នៅសល់​បន្តិចបន្តួច ។​

​    ​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​នៅ​តង់​ទី ១ ទោះបី​មានការ​វាយលុក​លើ​គ្នា​ទៅវិញទៅមក​ក៏ពិតមែន​តែ​៤៥​នាទី​នេះ​លទ្ធផល​ស្មើគ្នា​ដដែល​គឺ​០ ទល់ ០ ។ នៅ​តង់​ទី ២​នៅ​នាទី​៧០​លទ្ធផល​នៅតែ​ស្មៀ​គ្នា​ដដែល​ក្នុងខណៈដែល​ស្ថានភាព​នៃ​ការប្រកួត​គ្មាន​នរណា​លើ​នរណា​នោះ ។​តែ​ទោះ​ជា​យ៉ាងណា​នៅ​នាទី​៨៦​កីឡា​ករលេខ​១៧​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​រកបាន​មួយ​គ្រាប់​ដោយ​កីឡា​ករលេខ ១៧​ឈ្មោះ Mustafa Kazai ដែល​នេះ​ជា​គ្រាប់​នៃ​ជ័យជំនះ​តែម្ដង ។