កាតព្វកិច្ច​នៅ​ធ្ងន់ធ្ងរ​សម្រាប់​ក្រូ​អាត​៖ មួយ​ប្រកួត​នៅសល់​ត្រូវតែ​ឈ្នះ​ដាច់ខាត​ - Sport

កាតព្វកិច្ច​នៅ​ធ្ងន់ធ្ងរ​សម្រាប់​ក្រូ​អាត​៖ មួយ​ប្រកួត​នៅសល់​ត្រូវតែ​ឈ្នះ​ដាច់ខាត​

(ថ្ងៃទី 19 មិថុនា 2014 08:58:AM) | CEN

ក- ក+ | Print

  • Croat_world_cup_cen_19_06_14 ក្រុមក្រូអាតអបអរជោគជ័យ

 ជោគជ័យ​៤-០​លើ​ក្រុម​កា​មឺ​រូ​ន​គឺ​អស្ចារ្យ​ណាស់​សម្រាប់​ក្រូ​អាត  ៖ នៅ​តង់​ទី​១ Olic បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​11, ហើយ​ចូលដល់​តង់​ទី​ពីរ Perisic​បញ្ចូល​ទី​នៅ​នាទី​ទី 48  និង​កីឡាករ​Mandzukic​រកបាន​ពីរ​គ្រាប់​នៅ​នាទី​ទី 61​និង​នាទី 73​។​
លទ្ធផល​យប់មិញ​នេះ​ធ្វើ​ឲ្យ​ពូ​ល​A​មាន​ចំណាត់ថ្នាក់​ពិន្ទុ​គឺ ៖ ប្រ​ស៊ី​ល​៤, ម៉ិ​ក​ស៊ិ​ក​៤, ក្រូ​អាត​៣ និង​កា​មឺ​រូ​ន​០​។​ជាមួយ​ជោគជ័យ​យប់មិញ​នេះ ក្រូ​អាត​នៅមាន​ទឹកមាត់​លេប សម្រាប់​ការឈាន​ទៅ​វគ្គ​១៦​ក្រុម ប៉ុន្តែ​ជា​ក្តីសង្ឃឹម​មួយ​ដែល​ប្រកបដោយ​អំ​រែក​ធ្ងន់ធ្ងរ ពោលគឺ​ក្នុង​ការប្រកួត​ជាមួយ​ម៉ិ​ក​ស៊ិ​កនា​ថ្ងៃទី​២៣​ខាងមុខនេះ ក្រូ​អាត​ត្រូវតែ​ឈ្នះ​ដាច់ខាត ខណៈដែល​ម៉ិ​ក​ស៊ិ​ក​រក្សាបាន​ត្រឹមតែ​ស្មើ​ក៏​អាច​ឈានឡើង​ពី​ការ​ជម្រុះ​តាម​ពូ​ល​នេះ​បានដែរ​។ 

ឯកា​មឺ​រូ​ន​ត្រូវ​ជួប​ប្រេ​ស៊ី​ល​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ខណៈដែល​ប្រេ​ស៊ី​ល​ត្រូវ​គិតពី​លេខ​មួយ ឬ​លេខ​ពីរ​ក្នុង​ពូ​ល​ដើម្បី​ជួប​ហូ​ឡង់ ឬ​ឈី​លី​នៅ​វគ្គ​បន្ត​... ប៉ុន្តែ​សូមកុំ​ចង្រៃ​ទាត់​ចាញ់​កា​មឺ​រូ​ន​ឲ្យ​សោះ​៕T