​អ៊ុយ​រូ​ហ្គា​យ Vs កូ​ស្តា រី​កា ៖ ការប្រកួត​គ្របដណ្តប់​ដោយ​របួស​ - Sport

​អ៊ុយ​រូ​ហ្គា​យ Vs កូ​ស្តា រី​កា ៖ ការប្រកួត​គ្របដណ្តប់​ដោយ​របួស​

(ថ្ងៃទី 14 មិថុនា 2014 01:01:PM) | CEN

ក- ក+ | Print

  • Costa rica squads ក្រុមជំរើសជាតិ ប្រទេស ​កូ​ស្តា រី​កា
  • Uruguay squads ក្រុមជំរើសជាតិ ប្រទេស ​អ៊ុយ​រូ​ហ្គា​យ​

​ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ Luis Suarez ដែល​Fan​បាល់ទាត់​ខ្មែ​ស្គាល់​ជាមួយ​ក្រុម Liverpool បាន​ត្រឡប់មក​ហាត់​ពេញលេញ បន្ទាប់ពី​ការវះកាត់​ជង្គង់ ប៉ុន្តែ​គាត់​មិន​ស្ថិតនៅក្រោម​ការពិចារណា​ដាក់​ឲ្យ​លេង​ទេ​។ Diego Forlan ដែល​ដាក់ជំនួស​Suarez បានជា​ពី​បញ្ហា​ក្រពះ​កាលពីដើម​សប្តាហ៍​នេះហើយ​។​

​    ​កូ​ស្តា រី​កា ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​ជាមួយនឹង Joel Campbell នៅ​សមរភូមិ​មុខ តែ Alvaro Saborio បាន​ចេញពី​ការប្រកួត​នេះ​។​
Michael Umana និង Junior Diaz រង​ជំងឺ​គ្រុនផ្តាសាយ​នៅ​សប្តាហ៍​នេះ ហើយនឹង​ត្រូវបាន​វាយតម្លៃ​ឡើងវិញ​ពី​លទ្ធភាព​លេង​។​
​    ​    ​++​ការប្រមើលមើល​មុន​ប្រកួត​
​    ​ការរង​របួស​បាន​គ្របដណ្តប់​ព្រឹត្តិការណ៍​យប់​នេះ​។ របួស​ជង្គង់​របស់ Luis Suarez បាន​ក្លាយជា​ចំណងជើង​ធំ​របស់​កាសែត ខណៈដែល​គ្រូបង្វឹក​កូ​ស្តា​រី​កា​លោក Luis Jorge Pinto បាន​បាត់បង់​កីឡាករ​៤​នាក់​ក្នុងចំណោម កីឡាករ​23​នាក់​របស់លោក រួមមាន Bryan Oviedo របស់​ក្លឹប Everton និង Alvaro Saborio, ដែល​ពួកគេ​ស៊ុត​បាល់​បញ្ចូល​ទី​កំពូល​នៅក្នុង​វគ្គ​ឡើងមក​វើ​ល​ខាប់​។​
​    ​អវត្តមាន​កីឡាករ Suarez គឺជា​ការបាត់បង់​ដ៏​ធំ​បំផុត​ក្នុងការ​ប្រកួត​នេះ​។ ខ្សែប្រយុទ្ធ​របស់​ក្រុម​ហង្ស​ក្រហម Liverpool កើត​បញ្ហា​ឡើង​នៅ​ក្របខ័ណ្ឌ Premier League នា​រដូវ​កាល​នេះ ហើយ​គេ​រង់ចាំ​គាត់​ដោយ​អន្ទះសារ គាត់​គួរឱ្យ​ចាប់អារម្មណ៍ ទោះបីជា​សំបូរ​រឿងចម្រូងចម្រាស់​ក្តី​។​

​    ​Diego Forlan នឹង​ជា​អ្នកលេង​នៃ​ការប្រកួត​នេះ ។​អ៊ុយ​រូ​ហ្គា​យ​ដែល​បានបញ្ចប់​ដោយ​ចំណាត់ថ្នាក់​ទី​បួន​ក្នុង​ឆ្នាំ 2010 ពេញចិត្ត​
​ជំនួស​កីឡាករ Suarez ដោយ​Forlan ។ Forlan ឥឡូវនេះ​ចាស់​ហើយដោយ​មាន​អាយុ 35​ឆ្នាំ ។​លោក Oscar Tabarez គ្រូបង្វឹក​បាន​មានប្រសាសន៍ថា​: "​អាយុ​ប៉ះពាល់​ដល់​អ្វីៗ​ដូចជា​ល្បឿន ... ប៉ុន្តែ Forlan គឺ​នៅតែ​ជា​ផ្នែក​មួយ​ដ៏​ធំ​បំផុត​នៃ​ក្រុម​នេះ គាត់​បាន​នាំយក​នូវ​បទពិសោធន៍​នៃ​វត្តមាន​នៅលើ​ទីលាន និង​ជំនាញ​វាយប្រហារ​ដ៏​អស្ចារ្យ​របស់គាត់​"​។​

​អ៊ុយ​រូ​ហ្គា​យ​ឈ្នះ​ពាន​ជា​លើកចុងក្រោយ ពេល​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត World Cup ក្នុង​ឆ្នាំ 1950 ។ តែ ពួកគេ​បានមក​ទីនេះ​បន្ទាប់ពី​ឈ្នះ​ហ្ស៊​កដា​នី​ក្នុងការ​ប្រកួត​play-off ។​
​ពួកគេ​ក៏ត្រូវ​ទាត់​play-off ដែរ​ដើម្បី​បាន​ទៅ​អាហ្វ្រិក​ខាងត្បូង ដោយពេល​នោះគេ​ឈ្នេះ​កូ​ស្តា​រី​កា​ក្នុង​លទ្ធផល 2-1 (​ជើង​ទាំងពីរ​)​។

​    ​មាន​ប្រទេស​តែ​៨​ទេ ធ្លាប់​បានឈ្នះ​ពានរង្វាន់​ការប្រកួត World Cup ហើយ​កូ​ស្តា​រី​កា​ជួប​បី​ប្រទេស នៅក្នុង​ពូ​ល​D​នេះ​, នោះ​គឺ​អង់គ្លេស​, អ៊ីតាលី និង​អ៊ុយ​រូ​ហ្កា​យ​នា​យប់​នេះ​។ គ្រូបង្វឹក​កូ​ស្តា រី​កា Jorge Luis Pinto បង្ហាញថា​វា​មិនមែនជា​ក្តីបារម្ភ​ហួសហេតុ​ពេក​ទេ​: “​យើង​គោរព​អង់គ្លេស អ៊ីតាលី និង អ៊ុយ​រូ​ហ្គា​យ ប៉ុន្តែ ពួកគេ​គួរតែ​ដឹងថា​យើង​អាច​លេង​កីឡាបាល់ទាត់​បាន​ផងដែរ ....  "​។​
​    ​    ​+​តួលេខ​នៃ​ការប្រកួត​

​    ​    ​    ​+​ជួប​ទល់​គ្នា​

    -​អ៊ុយ​រូ​ហ្គា​យ​មិនដែល​ចាញ់​កូ​ស្តា​រី​កា​នៅក្នុង​ការជួប​ប្រាំបី​លើក​មុននេះ (​ឈ្នះ​6, ស្មើ​2) ។​
    -​អ៊ូយ​រូ​ហ្កា​យ​បាន​ផ្តួល​កូ​ស្តា​រី​កា 2-1 ពេល​លេង​play-off​សម្រាប់​បាន​ទៅ​ប្រកួត World Cup ២០១០​។​
 
​    ​    ​    ​+​អ៊ុយ​រូ​ហ្គា​យ​

    -​អ៊ុយ​រូ​ហ្គា​យ​បានឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ 1950 ។​
    -oscar Tabarez បានទទួល​បន្ទុក​ជា​គ្រូ​របស់​អ៊ុយ​រូ​ហ្គា​យ​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ 2006 ដែលជា​រយៈពេល​វែង​បំផុត​នៃ​គ្រូបង្វឹក​ទាំងអស់ 32 ចូលរួម​នៅក្នុង​ការប្រកួត World Cup ឆ្នាំនេះ​។​
  -Edinson Cavani និង Luis Suarez ស៊ុត​បាល់​បញ្ចូល​ទី​បាន​២៥ និង​៣១ គ្រាប់​ក្នុង​កម្រិត​ក្លិប​នៅ​រដូវ​កាល​នេះ​។​
  -Diego Forlan បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​បី​ក្នុងការ​ស៊ុត​ទាំង​៥​របស់​អ៊ុយ​រូ​ហ្គា​យ​ចុងក្រោយ​នៅ​ការប្រកួត World Cup​។​

​    ​    ​+​កូ​ស្តា​រី​កា​

   -​កូ​ស្តា​រី​កា​បានឈ្នះ​ពីរដង​ក្នុងការ​ប្រកួត​បើកឆាក​បី​ដង​របស់​ពួកគេ​នា​World Cup:  ឈ្នះ​ស្កុ​ត​ឡេ​ន 1-0 នៅក្នុង​ឆ្នាំ 1990 និង ឈ្នះ​ចិន​2-0 ក្នុង​ឆ្នាំ 2002 ។​
-​កូ​ស្តា​រី​កា​បានឈ្នះ​តែ​បី​ទេ នៃ​ការប្រកួត​ក្នុង​World Cup ចំនួន​10 ប្រកួត​មុននេះ (​ស្មើ​2, ចាញ់​5) ។​
 -​អ្នករងរបួស Alvaro Saborio កំពូល​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​កូ​ស្តា​រី​កា​ស៊ុត​បាន​ប្រាំបី​គ្រាប់​សម្រប​ស់ការ​ទាត់​ដណ្តើម​កោ​អី​មក​World Cup៕​