ផ្កាយ​ខ្មៅ​ហ្កា​ណា នឹង​ឈ្នះ​អាមេរិក​ជា​លើក​ទី​បី​ក្នុង​World Cup ឬ យ៉ាងណា​? - Sport

ផ្កាយ​ខ្មៅ​ហ្កា​ណា នឹង​ឈ្នះ​អាមេរិក​ជា​លើក​ទី​បី​ក្នុង​World Cup ឬ យ៉ាងណា​?

(ថ្ងៃទី 16 មិថុនា 2014 02:43:PM) | CEN

ក- ក+ | Print

  • Ghana-vs-usa-2014-world-cup-group-g-soccer-game-wallpaper

សម្រាប់​អ្នកលេង​ភ្នាល់​បាល់​អាស៊ី​-​ខ្មែរ គេ​ឲ្យ​តម្លៃ​អាមេរិក​ក្រោ​មហ្កា​ណា​តែ​បន្តិច​ទេ គឺ​ក្រុម​ផ្កាយ​ខ្មៅ​(​រហស្សនា​មហ្កា​ណា​) ត​ឲ្យ​អាមេរិក​០+​កន្លះ តែ​មិន​ប្រាកដ​ទេ​ថា​យ៉ាងណា​នោះ ព្រោះថា​គ្រូបង្វឹក​ក្រុម​អាមេរិក​ឥឡូវនេះ គឺ​អតីត​តារា​ឆ្នើម​អាល្លឺម៉ង់ Jurgen Klinsmann ដែល​កាលពី​គាត់​នៅ​លេងឲ្យ​ក្រុម​អាល្លឺម៉ង់​, ក្នុង​ការប្រកួត​មិត្តភាព​មួយ​កាលពី​ឆ្នាំ​១៩៩៣, ជាមួយ​ក្រុម​ជំរើសជាតិ​ហ្កា​ណា Klinsmann ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុង​ជ័យជំនះ​រួម​៦-១​។​
     ​Klinsmann បាន​រៀបចំ​ទំរង់​លេង​ដ៏​ល្អ​មួយ ដោយ​ឲ្យ​ខ្សែ​បំរើ Michael Bradley​នៃ​ក្លឹប​Toronto FC លេង​តួនាទី​ឈាន​មុខ​មួយ​។ Clint Dempsey ក្លឹប​Seattle Sounders FC និង Jozy Altidore នៃ​ក្លឹប Sunderland នឹង​ចាប់ផ្តើម​លេង​នៅ​សមរភូមិ​មុខ​។​
​    ​គ្រូបង្វឹក​ហ្កា​ណា​James Kwesi Appiah ត្រូវ​សម្រេច​ចិត្ត​តើ​យក Jordan Ayew លេងឲ្យ​ក្លឹប​បារាំង​Marseille ដែល​ស៊ុត​ចូល​បី​គ្រាប់​( a hat-trick)​តែឯង ក្នុង​ការលេង​កំដៅ​សាច់ដុំ​កាលពី​សប្តាហ៍​មុន​នោះ ជាមួយ​កូរ៉េ​ខាងត្បូង មក​ចូល​លេង​ឬ​យ៉ាងណា​។  Majeed Waris លេងឲ្យ​ក្លឹប​Valenciennes ដែល​ញាំញី​ដោយ​បញ្ហា​សាច់ដុំ​នឹង​មិន​ត្រូវបាន​គេ​រំពឹងថា​នឹង​ចូល​លេង​ឡើយ​។​
​    ​ស្នាដៃ​ល្អ​របស់​ហ្កា​ណា​ត្រូវ​បាន​កត់ត្រា​ទុក​គឺ ក្រុម​ផ្កាយ​ខ្មៅ​(​រហស្សនា​មហ្កា​ណា​) បាន​ផ្តួល​អាមេរិក​២-១​នៅក្នុង​ការប្រកួត​World Cup2006 និង​2010 ហើយ​នេះ​ជា​ការជួប​អាមេរិក​លើក​ទី​បី ក្នុង​World Cup​។ ហ្កា​ណា​ធ្លាប់​ឡើង​ដល់​វគ្គ ១/៤ នៃ​វើល​ខាប់ ២០១០ នៅ​អាហ្វ្រិក​ខាងត្បូង ។​
     ​ចំណាត់​ថ្នាក់​បច្ចុប្បន្ន​ក្នុង FIFA របស់​ហ្កា​ណា​គឺ​លេខ ៣៨ ខណៈ​ដែល​អាមេរិក​មាន​ចំណាត់ថ្នាក់​លេខ ១៤​។ តែ កីឡាក​រ​គន្លិះ​របស់​ហ្កា​ណា Michael Essien(AC Milan) បាន​វិល​មក​លេង​វិញ​កាលពី​ឆ្នាំមុន ហើយ​ពួក​អ្នកលេង​ប្រកបដោយ​ទេពកោសល្យ​របស់​ផ្កាយ​ខ្មៅ​រួមមាន Kevin-Prince Boateng(Schalke), Sulley Muntari(AC Milan), Andre Ayew (Marseille) និង Kwadwo Asamoah(Juventus)៕T