ការប្រកួត​ដ៏​ធំ​ក្នុង​ពូ​ល​G: ស្ទាំង​កំណាច និង​អ្នកបើក​នាវា​ - Sport

ការប្រកួត​ដ៏​ធំ​ក្នុង​ពូ​ល​G: ស្ទាំង​កំណាច និង​អ្នកបើក​នាវា​

(ថ្ងៃទី 16 មិថុនា 2014 11:23:AM) | CEN

ក- ក+ | Print

  • Portugal squads ក្រុមជំរើសជាតិ ​ព័រទុយហ្កាល់
  • Germany squads ក្រុមជំរើសជាតិ ប្រទេស អាល្លឺម៉ង់

​ព័រទុយហ្កាល់ ឈ្នះ​តែ ៣​ដង​គត់ ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ១៧ លើក​មុននេះ ជាមួយ​អាល្លឺម៉ង់ ដែល​ក្នុងនោះ​មាន ៥​លើក​ទៀត​ស្មើ និង ៩​លើក​ចាញ់​។ ក្នុងការ​ប្រកួត​ធំៗ​បី ដែល​ពួកគេ​បាន​ជួបគ្នា​គឺ World Cup 2006, Euro 2008, និង​Euro 2012 ក្រុម​អាល្លឺម៉ង់​ឈ្នះ​ទាំងបី​លើក​។​
   
​ក្នុងការ​ប្រកួត​យប់​នេះ នា​ម៉ោង ១១​ម៉ោង ក្នុងស្រុក​ខ្មែរ កីឡាករ​អាល្លឺម៉ង់ Philipp Lahm និង Manuel Neuer បាន​សះស្បើយ​ពីរ​បួស ដែល​ញាំញី​ពួកគេ ពេល​ប្រកួត​យក​កៅអី​មក​World Cup​។ Philipp Lahm អាច​លេង​ក្នុងនាម​ជា​អ្នកគាំទ្រ​ស្តាំ​ផង និង​រត់​មកលេង​ខ្សែ​កណ្តាល​សម្រាប់​ការ​ទប់ទល់​ផង ហើយ​នេះ​គឺជា​អ្វីដែល​គេ​បំបេញ​ពេល​លេង​ឲ្យ Bayern Munich​។​
  
 ប្រធាន​ក្រុម​ព័រទុយហ្កាល់ Cristiano Ronaldo ត្រូវបាន​រំពឹងថា នឹង​ចាប់ផ្តើម​ទាត់​យប់​នេះ បើទោះជា​គាត់​មាន​បញ្ហា​ជង្គង់​កាលពី​សប្តាហ៍​ថ្មីៗ​នេះ​ក៏ដោយ​។​ចំណែក​ខ្សែ​កណ្តាល William Carvalho ក៏​នឹង​ចាប់ផ្តើម​លេង​ដែរ​។​
    
​ស្ថិតិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​អំពី​អាល្លឺម៉ង់​គឺ ក្រុម​ស្ទាំង​កំណាច​(​រហស្សនាម​អាល្លឺម៉ង់​) ឈ្នះ​រាល់​ការប្រកួត​បើកឆាក​World Cup តាំងពី​ឆ្នាំ​១៩៩០​មក ក្នុងនោះ​ការប្រកួត​បើកឆាក​៤​លើក ក្នុងចំណោម​៦​លើក គេ​ស៊ុត​ចូល​យ៉ាងហោចណាស់​៤​បាល់​ក្នុង​មួយ​ប្រកួត ៖ ឆ្នាំ​១៩៩០​ផ្តួល​យូ​ហ្កោ​ស្លា​វី​៤-១, ឆ្នាំ​២០០២​ស៊ី​អា​រា​ប៊ី សា​អ៊ូ​ឌី​ត​៨-០, ឆ្នាំ​២០០៦​ឈ្នះ​កូ​ស្តា​រី​កា​៤-២ និង ៤​ឆ្នាំ​មុននេះ​លុត​អូស្ត្រាលី​៤-០​។ ក្នុងចំណោម​ក្រុម​ទាំងអស់​មកពី​អឺ​រុ​ប​, ក្រុម​ស្ទាំង​កំណាច​នេះ ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើនជាង​ក្រុម​ណា​ណា​ទាំងអស់ ក្នុងពេល​ប្រកួត​យក​កៅអី​មក World Cup គឺ​ស៊ុត​បាន​៣៦​គ្រាប់​។ កីឡាករ​វ័យ​ចំណាស់ Miroslav Klose បាន​ស៊ុត​ចូល ១៤​គ្រាប់​ក្នុង​World Cup តិចជាង Ronaldo ប្រេ​ស៊ី​ល​តែមួយ​គ្រាប់​ប៉ុណ្ណោះ ។​

​ចំពោះ​ព័រទុយហ្កាល់​វិញ គូប្រកួត​ដែល​ក្រុម​នេះ​ធ្លាប់​ចាញ់ ពេល​ប្រកួត​បើកឆាក World Cup មុនៗ បាន​មកជួប​ក្រុម​អ្នក​កាច់ចង្កូត​នាវា (​រហស្សនាម​ព័រទុយហ្កាល់​) ក្នុង​ពូ​ល G​លើក​នេះ ចំនួន​ពីរ​ក្រុម​គឺ​អាមេរិក ដែល​គេ​ធ្លាប់​ចាញ់​ឆ្នាំ​២០០២ និង​អាល្លឺម៉ង់​ដែល​គេ​ធ្លាប់​ចាញ់​ឆ្នាំ​២០០៦​។ ទោះជា​យ៉ាងណា ព័រទុយហ្កាល់​សំបូរ​តារា​ជាច្រើន​ណាស់ដែរ ៖ Cristiano Ronaldo មានបំណង​ក្លាយជា​កីឡាករ​ទីមួយ បន្ទាប់ពី​កីឡាករ​អាល្លឺម៉ង់ Jurgen Klinsmann ដែល​ស៊ុត​បាល់​ចូល​ទី​ជាប់ៗ​គ្នា យ៉ាងហោចណាស់​មួយគ្រា​ប់ ក្នុងការ​ប្រកួត​ធំៗ រួមមាន​៖Euro 2004, 2008, 2012 ព្រមទាំង​World Cup 2006, 2010 និង​2014​នេះ​។ ក្រៅពីនោះ ព័រទុយហ្កាល់​មាន Joao Moutinho ដែលជា​កីឡាករ​បញ្ជូន​គ្រាប់​បាល់​ជំនួយ​ឲ្យ​គេ​ស៊ុត​បាន​ច្រើន​បំផុត​គិត​ក្នុងការ​ទាត់​យក​កៅអី World Cup ក្នុង​តំបន់​អឺ​រុ​ប​។​
    
​ការប្រកួត​យប់​នេះ​រវាង​ក្រុម​ទាំងពីរ​គឺ​ពិតជា​ល្អមើល​ជាក់​ជាមិនខាន​៕