អេ​ស្ប៉ា​ញ និង​អូស្ត្រាលី​ ត្រូវ​ជម្រុះ​ចេញ, បើទោះជា​នៅសល់​មួយ​ប្រកួត​ទៀត​ - Sport

អេ​ស្ប៉ា​ញ និង​អូស្ត្រាលី​ ត្រូវ​ជម្រុះ​ចេញ, បើទោះជា​នៅសល់​មួយ​ប្រកួត​ទៀត​

(ថ្ងៃទី 19 មិថុនា 2014 08:56:AM) | CEN

ក- ក+ | Print

  • World_cup_cen_19_06_14 van Persie អបអរជោគជ័យជាលើកទីពីរសម្រាប់ក្រុមហូឡង់

បរាជ័យ​0-2​របស់​អេ​ស្ប៉ា​ញ​ជាមួយ​ឈី​លី និង បរាជ័យ​2-3​របស់​អូស្ត្រាលី​ជាមួយ​ហូ​ឡង់ បានធ្វើ​ឲ្យ​ក្រុម​ចាញ់​ទាំងពីរ​បាត់បង់​ឱកាស​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ហើយ គិត​តាម​ពិន្ទុ​ដែល​ពួកគេ​ទទួលបាន​។ ការប្រកួត​ដែល​នៅ​សេសសល់​មួយទៀត​រវាង​ពួកគេ​នា​ថ្ងៃទី​២៣​មិថុនា គឺ​គ្រាន់តែ​ដើម្បី​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ព្រោះ​បើទោះជា​ក្រុម​ណា​ឈ្នះ​ក៏​ក្រុម​ទាំ​ពីរ​ត្រូវ​ហាលអាវ​ដូចគ្នា​។​
រហូតមកទល់​ការប្រកួត​យប់មិញ​នេះ​នៅ​ពូ​ល​B ពិន្ទុ​រួមមាន ៖ ហូ​ឡង់​៦, ឈី​លី​៦, អូស្ត្រាលី​០ និង​អេ​ស្ប៉ា​ញ​០​។​

    ​ក្នុងការ​ប្រកួត​ជាមួយ​ឈី​លី​, ក្រុម​អេ​ស្ប៉ា​ញ​គ្រប់គ្រង​បាល់​រហូតដល់​ទៅ​៦៣​ភាគរយ​ឯណោះ ប៉ុន្តែ​ម្ចាស់​ពានរង្វាន់​World Cup ឆ្នាំ​២០១០ មិនអាច​ធ្វើ​អ្វី​ឈី​លី​បានទេ ហើយ​ថែមទាំង​បណ្តោយ​ឲ្យ​Vargas ស៊ុត​ចូល​នៅ​នាទី​ទី​19 និង Aranguiz បញ្ចូល​ទី​នៅ​នាទី​43 ដែល​ផ្តាច់​ក្តីសង្ឃឹម​ការពារ​ពាន​លើក​មុន​របស់​ពួកគេ​ចោល​ទាំងស្រុង​...​លា​ហើយ​អេ​ស្ប៉ា​ញ​។​
    ​ក្នុងការ​ប្រកួត​ជាមួយ​ហូ​ឡង់​, ក្រុម​អូស្ត្រាលី​លេង​បានល្អ​ដោយ​គ្រប់គ្រង​បាល់​បាន​៥០-៥០​។​នៅ​នាទី​ទី​២០ Robben​រកបាន​បាល់​មួយ​គ្រាប់​ឲ្យ​ហូ​ឡង់ តែមួយ​នាទី​ក្រោយ កីឡាករ​ជើងចាស់​អូស្ត្រាលី​Cahill​បាន​ស៊ុត​ចូល​តាម​ស្មើ​វិញ​។ ចូលដល់​តង់​ទី​២ Jedinak បានធ្វើ​ឲ្យ​ក្រុម​អូស្ត្រាលី​នាំមុខ​ដោយបាន​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​នៅ​នាទី​ទី​៥៤ ។ បួន​នាទី​ក្រោយ​van Persie​រកបាន​មួយ​គ្រាប់​វិញ​នាំ​ឲ្យ​លទ្ធផល​គឺ​២-២, ទាល់តែ​ដល់​នាទី​ទី​៦៨ ទើប​Depay របស់​ហូ​ឡង់​បាន​ផ្តាច់ជីវិត​អូស្ត្រាលី ហើយ​លទ្ធផល​៣-២​បាន​រក្សា​រហូត​បញ្ចប់​ការប្រកួត​។​

​    ​ក៏​ដូច​អេ​ស្ប៉ា​ញ​ដែរ​...​សូម​លា​ហើយ​អូស្ត្រាលី​៕T