ឈី​លី ​មាន​ទឹកមាត់​លេប ពេល ​ហូ​ឡង់​បំបាក់​អេ​ស្ប៉ា​ញ ហើយ​ខ្លួន​ឈ្នះ​អូស្ត្រាលី​ - Sport

ឈី​លី ​មាន​ទឹកមាត់​លេប ពេល ​ហូ​ឡង់​បំបាក់​អេ​ស្ប៉ា​ញ ហើយ​ខ្លួន​ឈ្នះ​អូស្ត្រាលី​

(ថ្ងៃទី 14 មិថុនា 2014 10:26:AM) |

ក- ក+ | Print

  • Chili_celeb

បី​ពិន្ទុ​ដែល​ឈី​លី​រកបាន ជាមួយនឹង​ការ​ស៊ុត​របស់​Sanchez (​នាទី​12), Valdivia (​នាទី​14) និង Beausejour (​នាទី​90) វា​សំខាន់​ណាស់​សម្រាប់​ការឈាន​ទៅ​វគ្គ​១៦​ក្រុម តែ​វា​ហាក់ដូចជា​មិន​សំខាន់​ស្មើ​ការបំបាក់​៥-១ របស់​ហូ​ល្លង់​ទៅលើ​អេ​ស្ប៉ា​ញ​ឡើយ​។​
​ក្នុង​ពូ​ល​B ឈី​លី​មាន​ក្រុម​យក្ស​ពីរ​នៅ​ជាមួយ​គឺ អេ​ស្ប៉ា​ញ​ម្ចាស់​ពាន​World Cup2010 និង ក្រុម​ហូ​ល្លង់​ដែល​សំបូរ​ស៊ុប​ភើ​ស្តារ​។​

​    ​ក្រុម​វ័យក្មេង​អូស្ត្រាលី​ពិតជា​នឿយហត់​ណាស់​ពេល​ជួប​ការវាយលុក​ដូច​រន្ទះ​របស់​ឈី​លី ហើយ​អ្នក​ដែល​ជួយរ​កបាល់​ស៊ុត​មួយ​គ្រាប់​ឲ្យ​ក្រុម គឺ​នៅតែ​ជា​កីឡាករ​ជើងចាស់​Cahill ដែល​ធ្វើបាន​សម្រេច​នៅ​នាទី​ទី​៣៥ តែ​គាត់​មិនអាច​កែកុន​ស្ថានការណ៍​បានឡើយ​។​ចុងបញ្ចប់លទ្ធផលគឺឈីលី៣ អូស្រ្តាលី១។

​    ​នៅ​ពូ​ល​B ឥឡូវនេះ​ហូ​ល្លង់ និង​ឈី​លី មាន​បី​ពិន្ទុ​ក្នុង​ដៃ​(​លេខ​១ លេខ​២) ខណៈដែល​អេ​ស្ប៉ា​ញ និង អូស្ត្រាលី​បាន​សូន្យ។ ​វា​ជា​គ្រោះថ្នាក់​សម្រាប់​ឈី​លី​ប្រសិនបើ​អេ​ស្ប៉ា​ញ​លេង​ស្មើ​ជាមួយ​ហូ​ល្លង់ តែ​ការប្រកួត​យប់​ម៉ិ​ញ​នេះ​បង្កើន​ក្តីសង្ឃឹម​កាន់តែច្រើន​មែនទែន​សម្រាប់ ក្នុងការ​ឈានទៅ​វគ្គ​១៦​ក្រុម របស់​ក្រុម​ដ៏​រស់​រវើក​មួយ​នេះ​៕T​