​រក្សា​បាល់ និង​រក្សា​ថាមពល ជា​អ្វី​ដែល​អង់គ្លេស​ត្រូវធ្វី​យប់​នេះ​ជាមួយ​អ៊ីតាលី - Sport

​រក្សា​បាល់ និង​រក្សា​ថាមពល ជា​អ្វី​ដែល​អង់គ្លេស​ត្រូវធ្វី​យប់​នេះ​ជាមួយ​អ៊ីតាលី

(ថ្ងៃទី 14 មិថុនា 2014 03:39:PM) | CEN

ក- ក+ | Print

  • England-vs-italy-2014-world-cup-group-d-match-wallpaper

ខ្សែប្រយុទ្ធ​អង់គ្លេស​កីឡាករ Danny Welbeck បាន​ឆ្លងកាត់​ផុត​ការ​ធ្វើ​តេស្ត៍​សាកល្បង​របួស​កជើង ដែល​កើតមាន​ចំពោះ​គាត់​កាលពីដើម​សប្តាហ៍​នេះ​។ ទោះជា​យ៉ាងណា ការប្រកួត​ជាមួយ​អ៊ីតាលី​មក​ដល់​ឆាប់​ពេក​សម្រាប់ Alex Oxlade-Chamberlain ខណៈ​ដែល​គាត់​គាត់​ត្រូវ​បន្ត​ស្តា​សម្បទា​បន្ទាប់ពី​មាន​របួស​ជង្គង់​។​
​    ​អ៊ីតាលី​អាច​លេង​ជាមួយ​អ្នកគាំទ្រ​កណ្តាល​បីនាក់ បន្ទាប់​ពី Mattia de Sciglio ត្រូវ​ច្រានចោល​ដោយសារ​បញ្ហា​ភ្លៅ​។ ខ្សែ​ប្រយុទ្ធ Mario Balotelli បាន​ជា​ពី​បញ្ហា​ក្លន​ដ៏​ស្រាល​មួយ ខណៈ​ដែល​កីឡាករ Marco Verratti មាន​កម្លាំង​បរិបូរ​បន្ទាប់​ពី​ជំងឺ​គ្រុនផ្តាសាយ​។​
​    ​    ​++​ការប្រមើលមើល​មុន​ប្រកួត​

​    ​ការ​ផ្សងព្រេង​ក្នុង​ការប្រកួត World Cup នៅ​ប្រេ​ស៊ីល របស់​អង់គ្លេស ចាប់ផ្តើម​ដោយ​ការជួប​គូរ​ប្រឆាំង​ដែល​ធ្លាប់​បាន​បញ្ចប់​ក្តីសង្ឃឹម​របស់​ពួកគេ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដ៏​សំខាន់​លើ​ក​មុន​នៅ​ទីក្រុង​គៀ​វនា​Euro 2012 នោះ​គឺ​លោក Cesare Prandelli គ្រូបង្វឹក​អ៊ីតាលី​។​
​    ​អ្វី​ដែល​គ្រូបង្វឹក​អង់គ្លេស​លោក Roy Hodgson បុគ្គលិក និង​កីឡាករ​របស់​គាត់​បាន​ដឹង​រួច​ទៅ​ហើយ​នោះ គឺ​ថា​ពួកគេ​មិន​អាច​អនុញ្ញាត​ឱ្យ​អ៊ីតាលី ធ្វើតាម​លំ​អាន​នៃ​ការលេង ដូចដែល​ពួក​គេ​បាន​ធ្វើ​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Euro ឆ្នាំ 2012 កាលពី​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​នោះ​បាន​ទេ ប្រសិនបើ​ពួក​គេ​ចង់​ជៀសវាង​ការ​ហាលអាវ​នៅ​ប្រេ​ស៊ីល​នេះ​។​

​    ​អ្នក​បញ្ជូន​បាល់​សំខាន់​របស់​អ៊ីតាលី Andrea Pirlo ឥឡូវនេះ​អាយុ 35 ឆ្នាំ​ហើយ ។​គាត់​បាន​ធ្វើ​ការបញ្ជូន​បាល់​ច្រើនជាង​ខ្សែ​បម្រើ​អង់គ្លេស​ទាំងអស់​ហើយ​បាន​រត់​រាប់គីឡូម៉ែត្រ​ច្រើន​ជាង​អ្នកលេង​អង់គ្លេស​ឯទៀត​។ ពេល​ប្រកួត​នៅ​គៀវ អ៊ីតាលី គ្រប់គ្រង​បាល់​64% នៅក្នុង​ការប្រកួត​ដែល​គេ​បាន​ធាក់​អង់គ្លេស​ចេញ​ការ​ស៊ុត​ប៉េណាល់​ទី​។ រក្សា​បាល់​និង​រក្សា​ថាមពល​គឺជា​ការចាំបាច់ ក្នុង​ការប្រកួត​នេះ ព្រោះ​មាន​តែ​ប្រាំ​ថ្ងៃ​ទៀត​ទេ​អង់គ្លេស​ត្រូវ​ជួប​អ៊ុយ​រូ​ហ្គាយ​ហើយ​។​

​    ​លោក Hodgson គ្រូបង្វឹក​អង់គ្លេស បាន​ជ្រើសរើស​ក្រុម​ជម្រើសជាតិ​លើ​កម្រិត​ថាមពល ភាពឈ្លាសវៃ  និង​វ័យក្មេង​។ ក្នុងចំណោម​២៣​នាក់​ពេល​នេះ មានតែ​កីឡាករ​ប្រាំមួយ​នាក់​ទេ​ដែល​ចូល​ប្រកួត World Cup ២០១០ និង 11 នាក់​ចូលរួម​លេង Euro 2012 ។​
​លោក Hodgson បាន​និយាយថា​“​នៅពេលដែល​យើង​ទទួលបាន​បាល់ យើង​នឹង​ទៅ​ជាមួយ​វា យើង​នឹង​វាយប្រហារ ។ ប៉ុន្តែ​យើង​ក៏​នឹង​ធ្វើឱ្យ​ច្បាស់លាស់​ថា ពួកគេ​មិន​អាច​ទៅ ជាមួយនឹង​ការ​សាទរ​ឥត​បានការ​នោះឡើយ​”​។​

​ជម្រើស​ឆ្នាំ 2014 នេះ គឺជា​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ទី​ពីរ​ដែល​ក្មេង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​ឆ្នាំ 1958 - ដែល​នោះ​គឺជា​ឱកាស​មួយ​ក្នុងចំណោម​ឱកាស​ពីរលើក ដែល​ក្រុម​តោ​បី​អង់គ្លេស បាន​បរាជ័យ​ក្នុង​ការ​ចេញ​ពី​ដំណាក់កាល​ប្រកួត​តាម​ពូ​ល​។ ឱកាស​មួយ​ទៀត​គឺជា​ឆ្នាំ 1950 ដែល​ជា​ការប្រកួត World Cup ក្នុង​ប្រទេសប្រេ​ស៊ីល​ដូច​លើក​នេះ​ដែរ​។​

​    ​លោក Hodgson ជឿជាក់​ថា​ក្រុម​របស់​គាត់ ស្ថិតនៅ​ក្នុង​ទម្រង់​ល្អឥតខ្ចោះ​សម្រាប់​ការប្រកួត​បើកឆាក World Cup ,​គាត់​និយាយ​ថា​: "​យើង​មាន​សម្បទា​បរិបូរ បញ្ញា​ស្មារតី​បរិ​បូរ ហើយ​យើង​រៀបចំ​បច្ចេកទេស​រួចស្រេច​។ នោះ​គឺជា​អ្វី​ទាំងអស់​ដែល​អ្នក​ធ្លាប់​សង្ឃឹម​។ ឥឡូវនេះ​យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​។ ឥឡូវនេះ​យើង​នឹង​លេង​ហើយ​សូម​សង្ឃឹម​ថា​វា​បាន​ដើរ​ទៅ​តាម​វិធី​របស់​យើង​។ កីឡាករ​នឹង​ចូលទៅ​ក្នុង​ការប្រកួត ដោយ​ដឹង​អ្វី​ដែល​ពួកគេ​ត្រូវ​ទទួល​ធ្វើ​។ ខ្ញុំ​ដឹង​ថា​ពួកគេ​មាន​អារម្មណ៍​ថា​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ហើយ​កំពុងតែ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការប្រកួត​នេះ​" ។​
​    ​    ​++​តួលេខ​នៃ​ការប្រកួត​

​    ​    ​    ​+​ការជួប​ទល់​គ្នា​

    -​ការជួប​ប្រកួត​ក្នុង World Cup​មុននេះ មាន​តែ​ម្តង​ទេ រវាង​ប្រទេស​ទាំង​ពីរ គឺ​ដើម្បី​ដណ្តើម​យក​លេខ​បី​ក្នុង​ឆ្នាំ 1990 នៅពេល​នោះ​អ៊ីតាលី​បានឈ្នះ 2-1 ។​
    -​អង់គ្លេស​បាន​ឈ្នះ​ត្រឹមតែ​ពីរ​លើក​គត់​ក្នុងការ​ប្រកួត​ជា​អន្តរជាតិ​ចំនួន 11 លើកចុងក្រោយ​ជាមួយ​អ៊ីតាលី ហើយ​ចាញ់​ប្រាំមួយ​លើក​(​បូក​ទាំង​បរាជ័យ​នៅ Euro 2012​ផង​) ។​
    -​អង់គ្លេស​ឈ្នះ 2-1 នៅពេល​ដែល​ក្រុម​ទាំងពីរ​បាន​ជួបគ្នា​ចុង​ក្រោយ​នៅក្នុង​ការប្រកួត​មិត្តភាព​មួយ​នៅក្នុង​ប្រទេស​ស្វីសក្នុង​ខែ​សីហា​ឆ្នាំ 2012 ។​

​    ​    ​    ​+​អង់គ្លេស​

    -​អង់គ្លេស​ចាញ់​ត្រឹមតែ​ពីរ​នៃ​ការប្រកួត 16 លើក​ចុង​ក្រោយ​ក្នុង World Cup របស់​ពួកគេ (​ឈ្នះ​7, ស្មើ​7) មិន​គិត​បញ្ចូល​ការ​ស៊ុត​ប៉េណាល់​ទី​។​
    -​ខ្សែ​ប្រយុទ្ធ Wayne Rooney, អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​កំពូល​អង់គ្លេស​បង្ហាញខ្លួន​លើក​នេះ​ជា​លើក​ប្រាំបួន​នៅ​វើល​ខា​ប់​។​
   -​អង់គ្លេស​ចាញ់​តែមួយ​លើក​ទេ​ក្នុងចំណោម 15 ប្រកួត​នៅ​ក្រៅប្រទេស​ក្រោម​ការដឹកនាំ​របស់​លោក Hodgson (​ឈ្នះ​6, ស្មើ​8) ។​
    
​    ​    ​    ​    ​+​អ៊ីតាលី​

    -​អ៊ីតាលី​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត​ដើម្បី​មក​កាន់ World Cup ។​
    -​មាន​តែ​ប្រទេសប្រេ​ស៊ីល​ទេ បាន​បង្ហាញ​ខ្លួន​នៅ​World Cup ច្រើនជាងគេ​(20​ដង​)  បន្ទាប់មក​គឺ​អ៊ីតាលី​និង​អាល្លឺម៉ង់ (18​ដង​) ។​