0-0 ដំបូង​បំផុត​ក្នុង World Cup លើក​នេះ ពេល​អ៊ីរ៉ង់​ជួប នី​ហ្សេ​រី​យ៉ា​ - Sport

0-0 ដំបូង​បំផុត​ក្នុង World Cup លើក​នេះ ពេល​អ៊ីរ៉ង់​ជួប នី​ហ្សេ​រី​យ៉ា​

(ថ្ងៃទី 17 មិថុនា 2014 09:01:AM) | CEN

ក- ក+ | Print

  • Nigeria squads ក្រុមនីហ្សេរីយ៉ា
  • Iran squads ក្រុមអ៊ីរ៉ង់
  • _75572880_022725801-1

​នី​ហ្សេ​រី​យ៉ា និង​អ៊ីរ៉ង់​ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ ពេលដែល​គេ​លេង​៩០​នាទី តែ​មិនអាច​ស្វែងរក​គ្រាប់​បាល់​បញ្ចូល​ទី​សោះ ធ្វើ​ឲ្យ​ការប្រកួត ក្លាយជា​ការប្រកួត​ដំបូង​នៃ​World Cup ប្រេ​ស៊ី​ល ដែល​លេង​ស្មើ និង​គ្មាន​គ្រាប់​បាល់​ចូល​ទី​។​

​លទ្ធផល​នេះ​នាំ​ឲ្យ​ពូ​ល​F​មាន​ចំណាត់ថ្នាក់​ពិន្ទុ​៖ អា​ហ្ស​ង់​ទីន​៣, អ៊ីរ៉ង់​១, នី​ហ្ស​រី​យ៉ា​១ និង​បូ​ស្នៀ​០​។​
​    ​
នី​ហ្សេ​រី​យ៉ា​ត្រូវគេ​រិះគន់ថា​លេង​មិន​អស់ពី​កម្លាំង​ដែលមាន បើទោះជា​ក្រុម​មួយ​នេះ គ្រប់គ្រង​បាល់​រហូតដល់​ទៅ​៧០​ភាគរយ​នៃ​ពេលវេលា​ក៏ដោយចុះ​។​
​  
 ​ការ​ប៉ះគ្នា​បន្ត​ក្នុង​ពូ​ល​គឺ អា​ហ្ស​ង់​ទីន​ជួប​អ៊ីរ៉ង់​ថ្ងៃទី​២១​មិថុនា និង នី​ហ្សេ​រី​យ៉ា​ជួប​បូ​ស្នៀ​ថ្ងៃទី​២២​មិថុនា​៕T/S