5​ក្រុម​ហើយ​ដែល​ធានាបាន​ឡើងទៅ​វគ្គ​១៦​ក្រុម​, ទោះ​ប្រកួត​តាម​ពូ​ល​មិនទាន់​ចប់​ - Sport

5​ក្រុម​ហើយ​ដែល​ធានាបាន​ឡើងទៅ​វគ្គ​១៦​ក្រុម​, ទោះ​ប្រកួត​តាម​ពូ​ល​មិនទាន់​ចប់​

(ថ្ងៃទី 21 មិថុនា 2014 09:46:AM) | CEN

ក- ក+ | Print

  • _75702555_ruizgetty ​កីឡាករ​Bryan Ruiz ដែលនាំកូស្តារីកាឲ្យឆ្លងផុតវគ្គប្រកួតតាមពូល

បី​ប្រកួត​យប់មិញ​នេះ ​បាន​បន្ត​បង្ហាញថា​តើ​មាន​ក្រុម​ណាខ្លះ​ហើយ​ដែល​បាន​ឆ្លងទៅ​វគ្គ​១៦​ក្រុម និង ក្រុម​ណាខ្លះ​ដែល​ត្រូវ​ហាលអាវ បើទោះជា​ការប្រកួត​មិនទាន់​អស់​។​

+​ពូ​ល​D

​ កូ​ស្តា រី​កា​បាន​បំបាក់​អ៊ីតាលី​ដែលមាន​ទម្រង់​លេង​ដ៏​អន់​ ដោយ​កីឡាករ​Bryan Ruiz តែ​ត​បញ្ចូល​ទី​មុន​ការបញ្ចប់​តង់​ទី​១​មួយ​នាទី ដែល​ធានា​១០០​ភាគរយ​ថា​កូ​ស្តា​រី​កា​បាន​ឆ្លងទៅ​កាន់​វគ្គ​បន្ទាប់​។​ក្រុម ​ក្នុង​ពូ​ល​D​បាន​ប្រកួត​ពីរ​ប្រកួត​ម្នាក់​រួចហើយ ហើយ​ពិន្ទុ​ដែល​ទទួលបាន​គឺ កូ​ស្តា​រី​កា​៦, អ៊ីតាលី​៣, អ៊ុយ​រូ​ហ្កា​យ​៣ និង​អង់គ្លេស​០​។​ពូល​នេះ​នៅសល់​ម្នាក់​មួយ​ប្រកួត​ទៀត​៖ អ៊ីតាលី​vs​អ៊ុយ​រូ​ហ្កា​យ និង​អង់គ្លេស​vs​កូ​ស្តា​រី​កា​នៅ​ថ្ងៃទី​២៤​មិថុនា​ខាងមុខ​។​

​ ក្តីសង្ឃឹម​របស់​អង់គ្លេស​នា​យប់មិញ​នេះ​គឺ​អ៊ីតាលី នឹង​ឈ្នះ​កូ​ស្តា​រី​កា បន្ទាប់មក​ឈ្នះ​អ៊ុយ​រូ​ហ្កា​យ​ម្តងទៀត​នាយ​ប់​ថ្ងៃទី​២៤​មិថុនា នោះគេ​នៅ​សេសសល់​ឱកាស​សម្រាប់​ឈាន​ទៅមុខទៀត​ដោយ​ការ​ប្រឹង​ឲ្យ​ឈ្នះ​កូ​ស្តា ​រី​កា​នា​ប្រកួត​បន្ទាប់ ប៉ុន្តែ​ជោគជ័យ​របស់​កូ​ស្តា​រី​កា​លើ​អ៊ីតាលី​បានបញ្ចប់​ក្តីសង្ឃឹម​នេះ​។​ អង់គ្លេស​ធ្លាប់​ត្រូវបាន​ជម្រុះ​ត្រឹម​ការប្រកួត​តាម​ពូ​ល​តែម្តង​គត់​ ក្នុង​ប្រវត្តិសាស្ត្រ​នោះ​គឺ​កាលពី​World Cup​ឆ្នាំ​១៩៥៨​។

+​ពូ​ល​E

ក្រុម​ក្នុង​ពូ​ល​E​បាន​ ប្រកួត​ជា​លើក​ទី​ពីរ ដោយ​បារាំង​បំបាក់​ស្វី​ស​៥-២ និង​អេក្វាទ័រ​ឈ្នះ​ហុង​ឌុយ​រ៉ា​ស​២-១​។​លទ្ធផល​យប់មិញ​នេះ​នាំ​ឲ្យ​ក្នុង​ ពូ​ល​E​មាន​ចំណាត់ថ្នាក់​ពិន្ទុ​ដូចតទៅ​៖​បារាំង​៦, អេក្វាទ័រ​៣, ស្វី​ស​៣ និង​ហុង​ឌុយ​រ៉ា​ស​០​។​

ក្នុង​ពូ​ល​នេះ​ក្រុម​និ​មួយៗ​មាន​មួយ​ប្រកួត​ ទៀត​គឺ ស្វី​ស​vs​ហុង​ឌុយ​រ៉ា​ស បារាំង​vs​អេក្វាទ័រ​។ ទោះជា​ចាញ់ ឬ​ឈ្នះ​ បារាំង​បាន​ធានាថា​ឡើងទៅ​វគ្គ​១៦​ក្រុម​រួចទៅហើយ ប៉ុន្តែ​មួយ​ប្រកួត​នេះ​របស់​បារាំង ​គឺ​សំខាន់​ណាស់​សម្រាប់​ស្វី​ស និង​អេក្វាទ័រ​សម្រាប់​ការឈាន​ផុតពី​ការ​ជំ​រុះ​តាម​ពូ​ល​នេះ​។​រីឯ​ហុង​ឌុយ ​រ៉ា​ស​វិញ​គឺ​មួយ​ប្រកួត​នៅសល់ ដើម្បី​តែ​បង្គ្រប់​កាតព្វកិច្ច​ប៉ុណ្ណោះ​បានន័យថា​គេ​ហាលអាវ​រួចទៅហើយ​។​

+​ក្រុម​ណាខ្លះ​ដែលជា​ប់​ទៅ​វគ្គ​១៦​ក្រុម​រួចហើយ​?


    ​-​ហូ​ឡង់​(​ពូ​ល​B)
​    ​-​ឈី​លី​(​ពូ​ល​B)
​    ​-​កូ​ឡំ​ប៊ី​(​ពូ​ល​C)
​    ​-​កូ​ស្តា​រី​កា​(​ពូ​ល​D)
​    ​-​បារាំង​(​ពូ​ល​E)

+​ក្រុម​ណាខ្លះ​ដែល​ត្រូវ​ជម្រុះ​ចេញពី​ការប្រកួត​តាម​ពូ​ល​?


    ​+​កា​មឺ​រូ​ន​(​ពូ​ល​A)
​    ​+​អូស្ត្រាលី​(​ពូ​ល​B)
​    ​+​អេ​ស្ប៉ា​ញ​(​ពូ​ល​B)
​    ​+​អង់គ្លេស​(​ពូ​ល​D)
​    ​+​ហុង​ឌុយ​រ៉ា​ស​(​ពូ​ល​E)