​អ្នក​ដាំ​កាហ្វេ បង្ហាញ​ប្រៀប ទោះជា​បាត់បង់​កីឡាករ​សំខាន់​ច្រើនក្តី - Sport

​អ្នក​ដាំ​កាហ្វេ បង្ហាញ​ប្រៀប ទោះជា​បាត់បង់​កីឡាករ​សំខាន់​ច្រើនក្តី

(ថ្ងៃទី 14 មិថុនា 2014 11:25:AM) | CEN

ក- ក+ | Print

  • Colombia squads
  • Greece squads

​កូ​ឡុំ​ប៊ី​បាត់បង់​កីឡាករ Radamel Falcao, Edwin Valencia, Luis Perea និង Aldo Ramirez  ដោយសារ​រងរបួស​មុនពេល​ការប្រកួត World Cup  ចំណែក​Fredy Guarin ត្រូវបាន​ផ្អាក​ថ្ងៃ​សៅរ៍​នេះ​។ អវត្តមាន​របស់ Falcao មានន័យថា​ទាំង Carlos Bacca ឬ Jackson Martinez នឹង​ចាប់​ដៃគូ​ជាមួយ Teofilo Gutierrez​នៅ​សមរភូមិ​មុខ​។​

​ក្រិ​ក​នឹង​វាយតម្លៃ​លទ្ធភាព​លេង​របស់​ខ្សែការពារ Sokratis Papastathopoulos ដែល​បាន​អវត្តមាន​ពី​ការប្រកួត​មិត្តភាព​ចំនួន​ពីរលើក​ចុងក្រោយ ដោយសារ​បញ្ហា​សាច់ដុំ​។ លោក Fernando Santos គ្រូបង្វឹក​ត្រូវតែ​សម្រេចចិត្ត​ចំពោះ Kostas Mitroglou ប្រសិនបើ​កីឡាករ​នេះ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចាប់ផ្តើម​បន្ទាប់ពី​ការ​សះស្បើយ​ពី​ការ​រងរបួស​ជង្គង់​។​

Santos នឹងមាន​ខ្សែបម្រើ Panagiotis Tachtsidis ដែល​អាច​លេង​បាន បន្ទាប់ពី​បាន​ស្បើយ​ពី​ការរង​របួស​ស្មា និង​ដែល​បាន​ចូល​ហាត់​ក្នុង​សប្តាហ៍​នេះ​។​

++​ការប្រមើលមើល​មុន​ប្រកួត​
​ការចាប់ផ្តើម​ដ៏​ល្អ​គឺជា​ការចាំបាច់​ក្នុងការ​ប្រកួត World Cup ដែល​កូ​ឡុំ​ប៊ី និង​ក្រិ​ក សុទ្ធតែ​យល់ដឹង​ពី​តម្លៃ​នេះ​។​

​នៅក្នុង​យុទ្ធនាការ​ចំនួន​បួន​មុននេះ  ក្រុម​Los Cafeteros (​អ្នក​ដាំ​កាហ្វេ​-​រហស្សនាម​កូ​ឡំ​ប៊ី​) បាន​ចាញ់​ការប្រកួត​ដំបូង​ចំនួន​បី​លើក ។​

​ក្រិ​ក​មិនដែល​ឈានទៅ​ជា​តំណាក់កាល​ទាត់​-​ធ្លាក់​នោះទេ ហើយ​ត្រូវបាន​គេ​វាយ​ឲ្យ​បរាជ័យ​ក្នុងការ​ប្រកួត​បើកឆាក​ទាំងពីរ​លើករ​បស់​ពួកគេ​។​

​ការ​ស៊ុត​បញ្ចូល​ទី​ជា​បញ្ហា​សម្រាប់​ក្រុម​លោក Fernando Santos(​ក្រិ​ក​) ដែល​បី​ប្រកួត​គ្មាន​ការ​ទាត់​ចូល​សំណាញ់​សោះ​រហូត​ដល់ពេល​មានជោគ​ជ័យ​លើ​ក្រុម​កំរិត​ទាប​បូ​លី​វី 2-1 នៅក្នុង​ការប្រកួត​កំដៅ​សាច់ដុំ​ចុងក្រោយ​របស់​ពួកគេ​។​

​តើ​ក្រិ​ក​រើសយក "​របៀប​ចង​មុង​ចាំ​ទប់​" ឬ​យ៉ាងណា ខណៈដែល​កូ​ឡុំ​ប៊ី​អាចមាន​អ្នក​ចាំ​សម្រេច​គោលដៅ​នោះ​។​

  ​ខ្សែប្រយុទ្ធ​ក្លឹប​Sevilla របស់​កូ​ឡំ​ប៊ី គឺ​Carlos Bacca ជា​កីឡាករ​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​ក្រិ​ក​។ កីឡាករ​វ័យ​27 ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​ក្លឹប​ចំនួន 21​គ្រាប់ ក្នុង​រដូវ​កាល​នេះ​។ 

​ពួក​អ្នក​ដាំ​តែ នៅតែមាន​អំនួត​តាមរយៈ​ការលេង​វាយប្រហារ ប៉ុន្តែ​ការបាត់បង់​កីឡាករ Luis Perea,  Edwin Valencia និង Aldo Ramirez បាន​ប៉ះពាល់​ជម្រៅ​នៃ​ខ្សែបម្រើ​កណ្តាល និង​ខ្សែការពារ​កណ្តាល​។​

​ក្រុម​លោក Jose Pekerman តែងតែ​អួត​អំពី​កំណត់ត្រា​ការពារ​ល្អ​បំផុត នៅក្នុង​ការប្រកួត​ជម្រុះ​នៅ​អាមេរិក​ខាងត្បូង ហើយ​ពួកគេ​បាន​ចាញ់​ត្រឹមតែ​ពីរ​ប្រកួត​ក្នុង​២០​ប្រកួត​ចុងក្រោយ​របស់​ពួកគេ (​ឈ្នះ​12, ស្មើ​6), ពួកគេ​ផ្តួល​បែលហ្ស៊ិក​និង​ស្មើ​ជាមួយ​ប្រទេស​ប្រេ​ស៊ី​ល​និង​ហុ​ល្លង់​។​ទោះជា​យ៉ាងណា ការលេង​បាន​ធ្លាក់ចុះ​បន្តិច នៅក្នុង​រយៈពេល 12 ខែ​ចុង​ក្រោយនេះ​, ពួកគេ​ទាត់​ស្មើ​ទុយ​ណេ​ស៊ី​និង សេ​ណេ​ហ្កា​ល់​។​

​++​តួលេខ​នៃ​ការប្រកួត​

​+​ជួប​ទល់មុខ​គ្នា​

    -​ក្រុម​ទាំងពីរ​ជួបគ្នា​តែ​ម្តងគត់ គឺ​ការប្រកួត​មិត្តភាព​នៅ​ញូវយ៉ក ថ្ងៃទី 5 ខែមិថុនា​ឆ្នាំ 1994 ដែល​កូ​ឡុំ​ប៊ី​ឈ្នេះ 2-0 ។​

​+​កូ​ឡុំ​ប៊ី​

    -​អ្នក​ដាំ​កាហ្វេ ចាញ់​ប្រាំបី​នៃ​ការប្រកួត​World Cup១៣​លើក​(​ឈ្នះ​3, ស្មើ​2) ។​
    -​កូ​ឡុំ​ប៊ី​ស៊ុត ច្រើនជាង​ក្រុម​ណាមួយ​ផ្សេងទៀត​(99​ស៊ុត​) នៅក្នុង​ការប្រកួត​ជម្រុះ​អា​មេ​រិច​ខាងត្បូង​។ 

    -​ប្រសិនបើ កូ​ឡំ​ប៊ី​បំរុង​អ្នកចាំទី Faryd Mondragon ដែល​លេង​ឲ្យ​ប្រេ​ស៊ី​ល លោក​នឹង​ក្លាយជា​កីឡាករ​ចាស់​បំផុត​។​

    -​មាន កាត​ក្រហម​១០​នៅក្នុង​ការប្រកួត​ចុងក្រោយ​ទាំង 12​លើក របស់​ក្រុម​ដាំ​កាហ្វេ​- បី​សម្រាប់​ពួកគេ និង​ប្រាំពីរ​ជា​របស់​គូប្រជែង​ពួកគេ​។     
​+​ក្រិ​ក​

    -​ក្រិ​ក​បរាជ័យ​ក្នុង​ការរក​គ្រាប់​បាល់ នៅក្នុង​ការប្រកួត​បី នៃ​បួន​ប្រកួត​ចាប់តាំងពី​ការ​ទាត់​វគ្គ​ជម្រុះ​រួចមក (​ឈ្នះ​1, ស្មើ​2, ចាញ់​1) មានតែ​ជ័យជម្នះ 2-1 លើ​បូ​លី​វី​នៅ​ថ្ងៃទី 6 ខែមិថុនា​ទេ​ដែល​គេ​ស៊ុត​បាល់​ចូល​ទី​។​

    -​ខ្សែប្រយុទ្ធ​Georgios Samaras រក​គ្រាប់​បាល់​មិនបាន​សោះ​នៅក្នុង​ការប្រកួត 16 លើក​កន្លងមក​សម្រាប់​ប្រទេស​ក្រិ​ក​ចាប់តាំងពី​ការសម្រេច​ការ​ស៊ុត​បញ្ចូល​ទី​នៅក្នុង​ការបរាជ័យ 2-4 ទល់នឹង​ប្រទេស​អាល្លឺម៉ង់​នៅ Euro ឆ្នាំ 2012 ៕